ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តែង​ស​មានទុក្ខ​មហា​ក្រៀមក្រំ ចំពោះ​ការទទួល​ព្រះ​អនិច្ចធម្ម​របស់​សម្តេច​ធម្ម​លិខិត លាស់ ឡាយ​!!!

​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តែង​ស​មានទុក្ខ​មហា​ក្រៀមក្រំ ចំពោះ​ការទទួល​ព្រះ​អនិច្ចធម្ម​របស់​សម្តេច​ធម្ម​លិខិត លាស់ ឡាយ​!!!

ព័ត៌មាន​ពី​រាជធានី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​អង្គារ​២​កើត ខែ​កត្តិក ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩!!

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន មានក្តី​ក្តុកក្តួល​ខ្សឹកខ្សួល​រំជួលចិត្ត​ជាខ្លាំង ក្រោយពី​ទទួលបាន​ដំណឹង​នៃ​ការទទួល​ព្រះ​អនិច្ចធម្ម​របស់​សម្តេច​ព្រះ​ធម្មលិខិត​កិត្តិ​បណ្ឌិត លាស់ ឡាយ សម្តេចព្រះ​សង្ឃនាយករ​ង​ទី​១ និង​ជា​ព្រះចៅអធិការ​វត្ត​សន្សំ​កុល នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩​នេះ ដោយ​ព្រះ​ជរា​ពាធ ក្នុង​ព្រះជន្ម ១០៦​ព្រះវស្សា​។​

​តាមរយៈ​លិខិត​ទូលថ្វាយ​សម្តេច​ព្រះសង្ឃរាជ ទេព វង្ស នៅ​យប់​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា (​ទូលព្រះបង្គំ​ខ្ញុំព្រះករុណា និង​ភរិយា​មានក្តី​សង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យ​ស្ទើរ​រក​ទីបំផុត​គ្មាន ព្រោះថា ការទទួល​ព្រះ​អនិច្ចធម្ម​របស់​សម្តេច​ព្រះ​ធម្ម​លិខិត លាស់ ឡាយ គឺជា​ការបាត់បង់​សមាណ​សង្ឃ​ជា​ពហុស្សូត​ដ៏​ឆ្នើម​បំផុត​ក្នុង​ការលើកស្ទួយ​តម្លៃ​ព្រះពុទ្ធសាសនា និង​ជា​ព្រះ​កវីនិពន្ធ​ពោរពេញ​ដោយ​ព្រះ​ពុទ្ធិ​ជ្រៅជ្រះ​)​។​

​សម្តេច​តេជោ បាន​បន្ថែមថា សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ បាន​បន្សល់​នូវ​ស្នា​ព្រះ​ហ​ស្ថ​ច្រើន​ឥត​គណនា​ក្នុង​វិស័យ​ពុទ្ធចក្រ អាណាចក្រ និង​រួមចំណែក​ព្រះ​បរិច្ចាគ ទ្រទ្រង់​ចលនា​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ដោយ​ព្រះ​សទ្ធា​ជ្រះថ្លា​បរិសុទ្ធ​ទៀតផង​។​

​សូមបញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃនេះ បន្ទាប់ពី​ទទួល​ដំណឹង​នៃ​ការទទួល​ព្រះ​អនិច្ចធម្ម​របស់​សម្តេច​ព្រះ​ធម្មលិខិត លាស់ ឡាយ ភ្លាម សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើដំណើរ​ទៅដល់​វត្ត​សន្សំ​កុសល​ភ្លាមៗ​ផងដែរ ដើម្បី​ក្រាបថ្វាយបង្គំ និង​គោរព​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​៕

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com