ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ – បាន​ធ្វើ​ឲ្យ​នគរបាល​រួម​អាជីព​បាញ់​សម្លាប់​គ្នា (​ជា​មិត្តភ័​ក្រ​) ស្លាប់​ក្នុង​ថ្លុកឈាម​ទាំង​ព្រឹក​ផ្អើល​ពេញ​ក្រុង​បាន​លុង​!!!

​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ –  បាន​ធ្វើ​ឲ្យ​នគរបាល​រួម​អាជីព​បាញ់​សម្លាប់​គ្នា (​ជា​មិត្តភ័​ក្រ​) ស្លាប់​ក្នុង​ថ្លុកឈាម​ទាំង​ព្រឹក​ផ្អើល​ពេញ​ក្រុង​បាន​លុង​!!!

ព័ត៌មាន​ពី​ខេត្ត​រតនគិរី – ក្រុង​បាន​លុង​
​ចេញផ្សាយ​ថ្ងៃ​សុក្រ ០៦​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​០៤​ខែតុលា ឆ្នាំ ២០១៩!

​ករណី​ឃាតកម្ម​គិតទុក​ជាមុន​បាញ់ប្រហារ​នឹង​អាវុធខ្លី​បាន​ធ្វើឲ្យ​ផ្អើល​ទាំង​ព្រឹក​នៅ​ក្នុង​ហាង​កាហ្វេ​វៀតណាម​មួយកន្លែង ស្ថិតក្នុង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី កើតមានឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី ថ្ងៃទី​០៣ ខែតុលា​ឆ្នាំ​២០១៩ ដែល​បាន​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​នោះ រំលង​ក្រោយពេល​កើតហេតុ​ជាង​មួយ​ម៉ោង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​បាន​លុង ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​នាំខ្លួន​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​សាកសួរ​ស្ដាប់​ចម្លើយ ក្រោយពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ (​ផន ទុំ​) រួច​ហើយ​បើករថយន្ត​មក​អង្គុយ​ផឹកស្រា​នៅ​រមនីយដ្ឋាន​បឹង​យក្ស​ឡោម ជនសង្ស័យ​ឃាត់ខ្លួន​នោះ​មានឈ្មោះ នួន មករា (​ហៅ​ក្រឹម​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​មន្ដ្រី​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី រស់នៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​បន្ទាប់ពី​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា មូលហេតុ​ដែល​ឈាន​ដល់​ការបាញ់​សម្លាប់​នេះ ដោយសារតែ​ជនរងគ្រោះ​ឈ្មោះ ផន ទុំ មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី រូបនេះ​បាន​ទំនាក់ទំនង​ស្នេហា​ត្រីកោណ​ជាមួយ​ប្រពន្ធ​របស់​គេ​ដែល​មិនទាន់​លែងលះគ្នា​ដាច់ស្រេច​ផង​មក​រស់នៅ​ជាមួយ​គ្នា​យក​មក​ធ្វើបាប ព្រមទាំង​បាន​គំរាម​ប្រមាថ​មកលើ​រូប​គេ​ថែមទៀត​ផង​ដែល​ធ្វើឲ្យ​គេ​ខឹង​ទប់​កំហឹង​មិន​បាន​នោះ​។

​ចំណែក​ជនរងគ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម​នោះ​មានឈ្មោះ ផន ទុំ អាយុ​៣១​ឆ្នាំ មុខរបរ​នគ​បាល​មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ការ​បាញ់ប្រហារ​នេះ​នៅក្នុង​ខណ​:​ពេល​ជនរងគ្រោះ​មក​កំពុង​អង្គុយ​ផឹក​កាហ្វេ​ស្រាប់តែ​ជនដៃដល់​ជិ​:​រថយន្ត​ម៉ាក​នី​សាន់​ពណ៌​ស​ពាក់​ស្លាក​លេខ​២N-៥០១១ មក​ឈប់​នៅ​មុខ​ហាង​រួច​ចុះ​ដើរ​សំដៅ​មករក​ជនរងគ្រោះ​តែ​ម្ដង​រួច​ដក​កាំភ្លើងខ្លី​បាញ់​មក​លើ​ជនរងគ្រោះ​បណ្ដាលឲ្យ​ជនរងគ្រោះ​ដួល​ធ្លាក់​ទៅ​លើ​កៅអី​ប្រកាច់​ស្លាប់​ក្នុង​ថ្លុកឈាម​តែម្ដង ក្រោយ​កើតហេតុ​ជនដៃដល់​បាន​ដើរ​ឡើងជិ​:​រថយន្ត​បើក ចេញ​ទៅ​បាត់​។​

​ក្រោយ​ពី​ការឃាត់ខ្លួន​សាកសួរ​ស្ដាប់​ចម្លើយ​រួច​ម​
​ក​សមត្ថកិច្ច​ជំនាញ​បានដាក់​ការសន្និដ្ឋាន​ថា​រឿង​នេះ​ជា​ករណី​ចេញ​ពី​ភ្លើង​ប្រច័ណ្ឌ និង​គំនុំ​ក្នុង​គ្រួសារ​
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បំពេញបែបបទ​តាម​នីតិវិធី​រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​ច្បាប់​។​

​នេះ​ហើយ​ជា​លទ្ធផល​ចុងក្រោយ​ដែល​ទទួលបាន​សំរាប់​អ្នក​ទាំង​ពីរ​គឺ​អ្នក​ដែល​ឈ្នះ​ដេក​គុគ​រីឯ​អ្នកចាញ់​ស្លាប់​ខ្លួន​ដោយសារ​ខ្វះ​ការពិចារណា​គិត​ខ្លី​សុទ្ធតែ​អ្នកច្បាប់​- ចឹង​តើ​បាន​ច្បាប់​ស្ដីពី​ការប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​បានចែង​ថា​អ្នក​ដែល​មាន​សិទ្ធ​ប្រើប្រាស់​អាវុធ​ត្រូវ​មាន​តួនាទី​ឋាន​ន្ន​រស័ក្ត​កំរិតណា​?​ហេតុ​អី​អនុវត្តន៍​មិនបាន​ច្បាប់​នេះ​ជាក់ស្ដែង​ដូច​ករណី​នេះ​តើ​អ្នកណា​?​ជា​អ្នកទទួលខុសត្រូវ​បញ្ហា​នេះ​គួរតែ​ថ្នាក់លើ​អង្គភាព​មាន​វិធានការ​ឲ្យបាន​ក្ដៅ​គគុក​និង​មាន​ប្រសិ​ទ្ធិភាព​ផង​ដើម្បី​បញ្ចៀស​បញ្ហា​នេះ​។

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com