ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឃាត់ខ្លួន​អា​ស្ទាវ​តិរច្ឆាន ល្មោភកាម​ចាប់រំលោភ​ក្មេងស្រី​អាយុ​០៧​ឆ្នាំ !!!

ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឃាត់ខ្លួន​អា​ស្ទាវ​តិរច្ឆាន ល្មោភកាម​ចាប់រំលោភ​ក្មេងស្រី​អាយុ​០៧​ឆ្នាំ !!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី – ស្រុក​ពេជ្រា​ដា​
​ចេញផ្សាយ​ថ្ងៃ​ពុធ​០៤​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​០២​ខែតុលា ឆ្នាំ ២០១៩!

​នា​រសៀល​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៩ នេះ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​បន្ត​និតិ​វិធី បញ្ជូន​សំណុំរឿង​និង​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​រំលោភ​សេ​ពស​ន្ទ​វៈ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី​។​

​សូមបញ្ជាក់​ថា​: ក្រោយពី​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ម្ដាយ​ជនរងគ្រោះ​រួច​មក​កម្លាំង​ជំនាញ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេជ្រា​ដា​ដឹកនាំ​ដោយ លោកស្រី ឧត្តមសេនីយ៍ត្រី ហួន គឹម​ហេង ស្នងការរង​ទទួល​ផែន​ជួញដូរ ធ្វើការ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផុន សុភាព ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករ ស្នាក់នៅ​ក្នុង ភូមិ​ពូ​ចា ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​២០:០០​នាទី​យប់​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ឈ្មោះ ង​. ស​.​ត ភេទ​ស្រី អាយុ​០៧​ឆ្នាំ ស្នាក់នៅ ក្នុង​ភូមិ​ឃុំកើតហេតុ កំពុង​សំរាក​ព្យាបាល​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com