ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សម្ដេច​តេជោ ហ៊ុន សែន «​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ​» អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទទួលទាន​អំបុក​ទាំងអស់គ្នា​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩!!!

សម្ដេច​តេជោ ហ៊ុន សែន «​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ​» អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទទួលទាន​អំបុក​ទាំងអស់គ្នា​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩!!!

​ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​ពុធ​០៤​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​០២​ខែតុលា ឆ្នាំ ២០១៩!

​កាលពី​ថ្ងៃអាទិត្យ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅ​សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សមាជិក សមាជិការ​មកពី​គ្រប់​គណបក្ស​នយោបាយ និង​កូនក្មួយ​យុវជន កម្មករ កម្ម​ការ​នី ចូលរួម​ហូប​នំ​បញ្ចុក​ខ្មែរ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និង​ឯកភាព​ជាតិ​។ នៅពេលនោះ សម្តេច​តេជោ បាន​ថ្លែងថា​នំ​បញ្ចុក​មិនមែន​ជា​កម្មសិទ្ធិ​របស់​បក្ស​នយោបាយ​ណាមួយ ប៉ុន្តែ​ជា​របស់​ជាតិខ្មែរ​ទាំងមូល​។

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩ នេះ​ក្នុងពេល​មានប្រសាសន៍​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាលា​ប៊ែល​ធី​នៅ​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​យក ថ្ងៃ​សៅរ៍ ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ហើយ​បន្ត​ដោយ​បុណ្យអុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ  គឺជា​ថ្ងៃ​កម្ពុជា​ត្រូវ​ទទួល​ទាន​អំបុក​នៅ​ទូទាំង​ប្រទេស “​ហូប​អំបុក​ការពារជាតិ​, សាសនា​,​ព្រះមហាក្សត្រ​”​។​

​ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ទូទាំង​ប្រទេស​ត្រូវ​រៀបចំ​អំបុក​អោយបាន​ហូប​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ​៕

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com