ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក​តែ គឹម​សាន​ប្រធាន​សហគមន៍ រ៉ែ​មាស​ចុង​ផ្លាស់​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩​ហើយ​!!!

លោក​តែ គឹម​សាន​ប្រធាន​សហគមន៍ រ៉ែ​មាស​ចុង​ផ្លាស់​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩​ហើយ​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី
​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ​១០​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣​ខែ​កញ្ញា ឆ្នាំ ២០១៩!

​យោងតាម​ប្រភព​ព័ត៌មាន​ដែល​សារព័ត៌មាន​និង​គេហទំព័រ​ខ្មែរ​អច្ឆរិយ​:​ទទួល​បាន​កាលពី​ល្ងាច​ថ្ងៃទី​២២ កញ្ញា​២០១៩ លោក តែ គឹម​សាន ប្រធាន​សមាគម​រ៉ែ​មាស​ចុង​ផ្លាស់​ត្រូវបាន​សាលាដំបូង​ខេត្ត​មណ្ឌលគិរី បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ហើយ​។​

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទ​ល្មើស​ធនធានធម្មជាតិ​ព្រៃឈើ​របស់​គណៈកម្មការ​ជាតិ និង​ថ្នាក់​ខេត្ត​មណ្ឌលគិរី បាន​បន្ត​បេសកកម្ម របស់​ខ្លួន​ចុះ​ស្រាវជ្រាវ​លើ​បទល្មើស​ផ្សេងៗ រួម​មាន​ព្រៃឈើ និង​រ៉ែ​មាស​ផងដែរ ជា​លទ្ធផល​សមត្ថកិច្ច​ចំរុះ​បាន​ធ្វើ​ការឃាត់ខ្លួន​លោក តែ គឹម​សាន ប្រធាន​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់ សង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​មួយ​ចំនួន​ដែ​ល​ខុស ច្បាប់​។​

​សមត្ថកិច្ច​ចំរុះ បាន​ឃាត់ខ្លួន​លោក តែ គឹម​សាន មាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កងកម្លាំង​ជំនាញ​ជាច្រើន​ដឹកនាំ​ដោយ ចឹង សុច​ន្ថា អភិបាលរង​ខេត្ត​មណ្ឌលគិរី កាលពី​ល្ងាច​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្នុង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​ឧត្ដមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី បាន​បញ្ជាក់​ប្រាប់​បណ្ដាញ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​ថា ពិតជា​មាន​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​មែន ដោយសារ​មន្ត្រី​ជំនាញ​ចំរុះ​ខេត្ត បាន​រកឃើញ​ការ​ស្តុក​លាក់​ទុក​ឈើ​ជាច្រើន​ម៉ែត្រគូប​ជា​វត្ថុតាង​នៅ​ក្នុង​រោង​អាជីវកម្ម​រ៉ែ​មាស​របស់គាត់​ហើយ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។​

​លោក​ចឹង សុច​ន្ថា អភិបាលរង​ខេត្ត​មណ្ឌលគិរី ទទួលបន្ទុក​ប្រធាន​គណៈកម្មការ​បង្ក្រាប​ធ​ន​ធាន​ធម្មជាតិ​ខេត្ត បាន​ប្រាប់​ផងដែរ​ថា ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ ក្រោយ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​រក​ឃើញ​បុគ្គល​នេះ មានការ​ស្តុក​ទុក​ឈើ​គ្រប់​ប្រភេទ​ជាច្រើន​ម៉ែត្រគូប​។​

​លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន ថា ករណី​នេះ​ទុក​ឲ្យ​ខាង​មន្ត្រី​អនុវត្ត​ច្បាប់​ចាត់ការ​ឲ្យបាន​តឹងរ៉ឹ​ង​បំផុត​រាល់​បទល្មើស ឬ​បុគ្គល​ណា​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​និង​ច្បាប់​មិន​ថា​អ្នកក្រ ឬ​អ្នក​មាន​លុយ​នោះ​ទេ អ្នក​ប្រព្រឹត្ត​ខុស​ត្រូវ​ទទួលទោស មិនមែន​អ្នក​មាន​ប្រាក់ ឬ​អាង​នេះ អាង​នោះ រួចខ្លួន​នោះ​ទេ ដើម្បី​ស្របទៅតាម​ប្រទេស​មាន​ច្បាប់​គ្រួសារ​មាន​វិន័យ​។​
​ជា​ចុងក្រោយ​នេះ​មហាជន​រង់ចាំ​មើល​ថា​តើ​វាសនា​លោក​តែ គឹម​សាន ប្រធាន​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់​ជាប់​ពាក់ព័ន្ធ​បទល្មើស​មួយចំនួន​ដែល​ខុសច្បាប់​ជាប់​ពន្ធនាគារ​បាន​រយះ​ពេល​ប៉ុន្មាន​រង់ចាំ​តាមដាន​ទាំងអស់គ្នា​។​
@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com