ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

អណ្តូង​ទឹកស្អាត​ចំនួន​១២​អណ្តូង ផ្តល់​ដោយ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ជា​ប្រធាន ផ្តល់​ជូន​ពលរដ្ឋ​ជាង​២០០​គ្រួសារ នៅ​តំបន់​ដាច់ស្រយាល ក្នុងស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​

អណ្តូង​ទឹកស្អាត​ចំនួន​១២​អណ្តូង ផ្តល់​ដោយ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ជា​ប្រធាន  ផ្តល់​ជូន​ពលរដ្ឋ​ជាង​២០០​គ្រួសារ នៅ​តំបន់​ដាច់ស្រយាល ក្នុងស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​

​មណ្ឌលគិរីះ ដើម្បី​ជា​ការឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ឯកឧត្តម ស្វាយ សំ​អ៊ាង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​សមាជិក សមាជិកា អនុសាខា​ស្រុក យុវជន​កាកបាទក្រហម​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​បើក​ការដ្ឋាន​ខួង​អណ្តូងស្នប់​ចំនួន​១២​អណ្តូង  ដែល​ផ្តល់​ដោយ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្តល់​ជូន​ពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល ចំនួន​២​ភូមិ ស្មើនឹង​២១០​គ្រួសារ ស្ថិតនៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី នា​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​។

​នា​ឱកាស​នោះ​ដែរ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន​ផ្តល់​ជូន​ពលរដ្ឋ​ជាង​១៣០​នាក់ ដែល​ចូលរួម​ផងដែរ ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com