ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក​តែ គឹម សាន ប្រធាន​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​!!!

លោក​តែ គឹម សាន ប្រធាន​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី – ស្រុក​កែវ​សីមា​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​៨​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១​ខែ​កញ្ញា ឆ្នាំ ២០១៩!

​នៅ​ថ្ងៃ​សុក្រ​៧​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០​ខែ​កញ្ញា ឆ្នាំ​២០១៩​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការ​បង្ក្រាប​អាជីវកម្ម​រ៉ែ​មាស​បាន​ប្រទះ​គំនរ ឈើ​០៦​ទីតាំង​ដែល​ជា​របស់​លោក​តែ គឹម​សាន ប្រធាន​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​និង​វត្ថុតាង​គំ​រួមមាន​:
​គំនរ​ឈើប្រណិត​ចំនួន​៦​កន្លែង​នៅ​ថ្ងៃទី​២០​កញ្ញា​២០១៩​ស្ថិតនៅក្នុង​ភូមិ​ពូ​ទុង ឃុំ  ចុង​ផ្លាស់ ស្រុក កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​បើ​យោងតាម​របាយការណ៍រ​បស់​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ ៧៦៤​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ​មាន​វត្តមាន​ឯកឧត្តម ចឹង សុច​ន្ថា អភិបាលរង​ខេត្ត​កម្លាំង​អាវុធហត្ថ ដឹកនាំ​ដោយ​លោ វរសេនីយ៍ឯក ភោគ ច​ន្ធី មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី កម្លាំង  កម្លាំង​មន្ទីរ​បរិស្ថាន​ព្រមទាំង​មាន​ការចូលរួម​ពី​កម្លាំង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផងដែរ​។​

​បច្ចុប្បន្ន​វត្ថុតាង​ប្រគល់​អោយ​កម្លាំង​មន្ទីរ​បរិស្ថាន ធ្វើការ វាស់វែង នឹង​រាប់​ចំនួន​ឈើ​ចំណែក​ម្ចាស់​ទីតាំង​ខាងលើ​កំពុង​ជំនាញ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​។​(​សូម​រង់ចាំ​តាមដាន​ព័ត៌មាន​បន្ត​)

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com