ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ​២០១៩

ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ​២០១៩

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី
​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ​១១​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ ២០១៩!

​នា​រសៀល​ថ្ងៃ​ច័ន្ទ​១១​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ ២០១៩ ដើម្បី​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​សណ្តាប់ធ្នាប់​សង្គម ក៏ដូចជា រួមចំណែក​ក្នុងការ​បង្ក​បរិយាកាស​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ និង​មហាជន​គ្រប់​មជ្ឈដ្ឋាន​ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្បុ ភ្ជុំ​បិណ្ឌ ប្រពៃណី​ជាតិ​ឆ្នាំ​២០១៩ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក​ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ស្នងការរង លោក លោកស្រី នាយ នាយរង​ការិយាល័យ​ជំនាញ លោក លោកស្រី នាយ​ផ្នែក​ការិយាល័យ​ជំនាញ លោក​មេបញ្ជាការ មេ​បញ្ជា​រង​វរ​សេនា​តូច​នគរបាល​ព្រំដែន​គោក​ទាំងពីរ លោក​អធិការ អធិការរង​ន​នគរបាល​ស្រុក​-​ក្រុង​ទាំង​ប្រាំ និង​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​២១​ឃុំ​-​សង្កាត់ សរុប​ចំនួន ១២៥​នាក់​។

​នៅក្នុង​ឱកាស​នោះ​ដែរ​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​មានប្រសាសន៍​ណែនាំ បង្អុ​ល​បង្ហាញ​ដល់ លោក លោកស្រី ជា​ស្នងការរង​ទទួល​ផែន​ជំនាញ លោក​មេ​បញ្ជ​ការ​វរៈ​ទាំងពីរ លោក​អធិការ​នគរបាល​ក្រុង​- ស្រុក​ទាំង​ប្រាំ និង​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​២១​ឃុំ​- សង្កាត់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ដែល​បាន​មក​លំហែរ​កំសាន្ត​ក្នុង​ខេត្ត​មណ្ឌលគិរី ។​

​ដើម្បី​ការពារ​សុវត្ថិភាព​នៅក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ​-​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ឆ្នាំ​២០១៩ នៅ​តាម​រមណីយដ្ឋាន និង​កន្លែង​កំសាន្ត​សប្បាយ​នានា ក្នុង​ដែន​សមត្ថកិច្ច​ខ្លួុន​គ្រប់គ្រង​អោយ​ធានាបាន​នូវ​សន្តិសុ​ខ​ល្អប្រសើរ និង​ជា​ពិសេស​ត្រូវ​ត្រៀម​លក្ខណៈ​ចុះ​ជួុយ​អន្តរាគមន៍​បង្កា បង្ក្រាប និង​សង្គ្រោះ​ជូន​ប្រជាព​រដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ក៏ដូចជា​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ផ្សេងៗ​ដែល​កើតឡើង​ជា​យថាហេតុ​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com