ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​កោះហៅ​លោក​វរសេនីយ៍ទោ ចាន់ ពៅ ជា​អធិការរង ខណ្ឌ​ឫស្សី​ដើម្បី​ដាក់​ពិន័យ​ខាង​កងកម្លាំង និង​អាច​ប្រឈម​ការផ្អាក​ការងារ​មួយរយៈ​ដែល​បាន​អនុវត្តន៍​ប្រា​ចាក​វិន័យ​កងកម្លាំង​!!!

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​កោះហៅ​លោក​វរសេនីយ៍ទោ ចាន់ ពៅ ជា​អធិការរង ខណ្ឌ​ឫស្សី​ដើម្បី​ដាក់​ពិន័យ​ខាង​កងកម្លាំង និង​អាច​ប្រឈម​ការផ្អាក​ការងារ​មួយរយៈ​ដែល​បាន​អនុវត្តន៍​ប្រា​ចាក​វិន័យ​កងកម្លាំង​!!!

ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​ពុធ​៦​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ ២០១៩!

​ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស ថេត នៅ​ថ្ងៃ​ពុធ ៦​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៩ នេះ​ចំពោះ​ករណី​ដែល​មន្ត្រី​ក្រោម​ឱវាទ​បាន​ប្រើ​ពាក្យសម្ដី​ប្រចាក​ផ្ទុយ​ពី​ក្រម​សីលធម៌​របស់​កង​កម្លាំង​ពេល​កំពុង​បំពេញ​ភារកិច្ច​តួនាទី​ការងារ​កាលពី​យប់​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​លោក​បាន​ពិនិត្យ​ហើយ និង​បាន​កោះហៅ​លោក​វរសេនីយ៍ទោ ចាន់ ពៅ ជា​អធិការរង​ខណ្ឌ​ឫស្សីកែវ ដើម្បី​ដាក់​ពិន័យ​ខាង​កងកម្លាំង និង​ពិនិត្យមើល​បើ​ឃើញ​ថា​មាន​កំហុស​ពិតមែន​នោះ​និង​អាច​ប្រឈម​ផ្អាក​ការងារ​មួយ​រយៈ​។

​ចំពោះ​លោក​វរសេនីយ៍ទោ ចាន់ ពៅ អធិការរង​ខណ្ឌ​ឫស្សីកែវ​ដែល​បាន​ផ្ញើ​សារ​ជា​សម្លេង​គំរាមថា​នឹង​សម្លាប់​នាយ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ឫស្សីកែវ​ដោយសារតែ​រឿង​មិន​ព្រម​ដោះលែង​បក្ខពួក​របស់​ខ្លួន​ដែល​ស្រវឹង​ហើយ​ត្រូវ​ចាប់​វាស់​ជាតិ​អាល់កុល​កាលពី​យប់​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១៩ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ​ដែល​បាន​ដាក់​តាម​គោលដៅ​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង​ជាតិ​ស្រវឹង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ខាង​មុខ​វិទ្យាល័យ​ឫស្សីកែវ ស្ថិតក្នុង​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រី​ឯ​ចំណែក​ជនរងគ្រោះ​ដែល​រង​ការ​គំរាម​ថា​សម្លាប់​នោះ​គឺ​លោក​អនុសេនីយ៍ឯក លី រ៉ូ​ហ្សា​ត មាន​តួនាទី​ជា​នាយ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ឫស្សីកែវ​។​

​ករណី​ខាងលើ​សូមជម្រាបថា កាលពី​យប់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៩ កម្លាំង​អធិការដ្ឋាន​នគរបាល ខណ្ឌ​ឫស្សីកែវ បានដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ជាតិ​ស្រវឹង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មុខ​វិទ្យាល័យ​ឫស្សីកែវ ស្ថិតក្នុង​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ហើយ​បន្ទាប់​ពី​អនុវត្ដ​ន៍​ការងារ​បាន​ប្រហែល​ជា​កន្លះ​ម៉ោង​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ បាន​ពិនិត្យឃើញ​អ្នក​មាន​ជាតិ​ស្រវឹង លើស​កម្រិត​ចំនួន ៣​នាក់ ដែលជា​អ្នក​បើក​ម៉ូតូ​ក្នុង​នោះ​មាន​ម្នាក់​មិន​បាន​សហការ​ផ្លុំ​។​កម្លាំង​សមត្ថកិច្ច ក៏​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ពេលនោះ​ស្រាប់តែ​លោក​វរសេនីយ៍ទោ ចាន់ ពៅ អធិការរង​រូប​នោះ​បាន​ទូរស័ព្ទ​មក​លោក​នាយ​ផ្នែក​ចរាច​រណ៍​ដោយ​បញ្ជា​អោយ​ដោះលែង​មនុស្ស​ម្នាក់​ដែល​មាន​ជាតិ​ស្រវឹង​លើស​កំរិត​ក៏​ប៉ុន្ដែ​លោក​នាយផ្នែក​បាន​ប្រាប់​ទៅ​វិញ​ថា គាត់​គ្មាន​សិទ្ធិ​ដោះលែង​ទេ​គាត់​គ្រាន់តែ​ជា​នាយ​ផ្នែក​ហើយក៏​ប្រាប់​ឲ្យ​លោក​អធិការរង​រូប​នោះ​ទូរស័ព្ទ​ទៅ​លោក​អធិកា​រង​ទទួល​ផ្នែក​ចរាចរណ៍​ដែល​កំពុង​ដឹកនាំ​កម្លាំង​ទៅ ប្រាប់​ហើយ​ស្រាប់តែ​លោក​អធិការរង​រូប​នោះ​ក៏​បាន​បិទ​ទូរស័ព្ទ​ទៅ​។ មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​បុរស​ម្នាក់​ដែល​មាន​ជាតិ​ស្រវឹង​លើស​ម្នាក់​នោះ​ត្រូវបាន​ដោះលែង​។

​ក្រោយមក​លោក​អធិការរង​រូបនោះ​បាន​ផ្ញើ​សារ​សម្លេង​គំរាម​ថា​សម្លាប់​មកលើ​រូប​លោក​នាយផ្នែក ធ្វើអោយ​លោក​នាយ​ផ្នែក​មាន​ការភិតភ័យ​យ៉ាងខ្លាំង ព្រោះ​អី​ធ្លាប់​ដឹង​ហើយ​ថា​កន្លងមក​លោក​អធិការរង​រូប​នេះ​ធ្លាប់​បាញ់​គំរាម​មន្ត្រី​ប៉ូលិស​រួច​មក​ហើយ​គ្មាន​នរណា​ហ៊ាន​ធ្វើ​អ្វី​លោក​អធិការរង​រូប​នេះ​ឡើយ ធ្វើអោយ​លោក​អធិការរង​រូប​នេះ​ឡើងចាង​គំរាម​សម្លាប់​គេឯង​ជា​បន្តបន្ទាប់​។​

​លោក​នាយ​ផ្នែក​ដែល​ជា​ជនរងគ្រោះ​សំណូមពរ​អោយ​ថ្នាក់ដឹកនាំ​ជួយ​រក​យុត្តិធម៌​អោយ​រូបគាត់​ផង ព្រោះ​អធិការរង​ទំនើង​រូបនេះ​គំរាម​សម្លាប់​រូបគាត់ អោយ​ស្លាប់​ចោល​ប្រពន្ធ​ចោល​កូន​។​ហើយ​ខណ​:​នេះ​ដែរ​មជ្ឈដ្ឋាន​ទូទៅ​កំពុង​រង់ចាំ​មើល​ចំណាត់ការ​ថ្នាក់លើ​មកលើ​លោក​វរសេនីយ៍ទោ ចាន់ ពៅ អធិការរង​ខណ្ឌ​ឫស្សីកែវ​ទទួល​ផ្នែក​សេនាធិការ ដែល​បាន​គំរាម​សម្លាប់​មកលើ​លោក​អនុសេនីយ៍ឯក​លី រ៉ូ​ហ្សា​ត ជា​នាយ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ឬ​ស្សី​កែវ​៕

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com