ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

អំណោយ​ដ៏​ថ្លៃថ្លា​របស់​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ត្រូវបាន​ចែកជូន​ដល់​កងកម្លាំង​ដែល​ឈរជើង​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន​!!!

អំណោយ​ដ៏​ថ្លៃថ្លា​របស់​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ត្រូវបាន​ចែកជូន​ដល់​កងកម្លាំង​ដែល​ឈរជើង​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី
​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ​១២​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២​ខែ សីហា ឆ្នាំ ២០១៩!

​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​១២​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២​ខែ សីហា ឆ្នាំ ២០១៩ ដោយ​មើលឃើញ​ពី​សុខទុក្ខ និង​ការយក​ចិត​ទុកដាក់​ចំពោះ​កងកម្លាំង​ដែល​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ខេត្ត​មណ្ឌលគិរី​។​

​លោក​ឧត្តមសេនីយ៍ត្រី កែវ ចិន្តា ស្នងការរង​ទទួល​ដឹកនាំ​ការងារ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត បាន​ពាំនាំ​យក​នូវ គ្រឿងឧបភោគ បរិភោគ​មួយចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ចែក​ជូន​ដល់​កងកម្លាំង​ដែល​ឈរជើង​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​ម្រើច និង​ប៉ុស្តិ៍​អូរ​រ៉ូ នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣០៣ ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​។​

​អំណោយ​ដែល​ចែក​ជូន​រួមមាន​:
​ថវិកា​ចំនួន​០២​លាន​រៀល ដោយ​ក្នុង​មួយ​ប៉ុស្តិ៍ៗ​ទទួលបាន​ថវិកា​០១​លាន​រៀល​- មី​ចំនួន​១០​កេះ​ធំ​- អង្ករ​ចំនួន​០២​បាវ​ស្មើនឹង​១០០​គីឡូក្រាម​- ក្រ​ម៉ា ចំនួន​៣០- ប្រេងម៉ាស៊ីន​ចំនួន​២១​លីត្រ​- ទឹកក្រូច ចំនួន​០៤​កេះ​ធំ​- ទឹកដោះគោ​ចំនួន​០៤​កេះ​ធំ​- ត្រីខ ចំនួន​២០​យួរ​-​មុង​ចំនួន​៣០ – កន្ទេល​ពូក ចំនួន​១០- កា​ដុង​ទឹក​ចំនួន​២០ និង​ថ្នាំពេទ្យ​មួយចំនួន​ទៀត​ផង​ដែរ ៕

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com