ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លទ្ធផល​បឋម​: គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ និង​គណៈកម្មការ​ទប់ស្កាត់​ថ្នាក់​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​គល់ឈើ​នៅ​តាម​ក្រុមហ៊ុន​ល្មើស​ច្បាប់​ទាំង​៨​កន្លែង​!!!

លទ្ធផល​បឋម​: គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ និង​គណៈកម្មការ​ទប់ស្កាត់​ថ្នាក់​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​គល់ឈើ​នៅ​តាម​ក្រុមហ៊ុន​ល្មើស​ច្បាប់​ទាំង​៨​កន្លែង​!!!

​ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី – ស្រុក​កោះ​ញែក​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ​១១​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១​ខែ សីហា ឆ្នាំ ២០១៩!

​ប៉ុន្មាន​ថ្ងៃនេះ​ក្រុមការងារ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ និង​គណៈកម្មការ​ដើម្បី​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ខេត្ត ដឹកនាំ​ដោយ​លោក សុក សេ​រ៉ា នាយរង​រដ្ឋបាលខេត្ត​មណ្ឌលគិរី បាន​ដុតដៃដុតជើង​ដឹកនាំ​មន្ត្រី​ជំនាញ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​សហការ​ជា​កម្លាំង​គណៈកម្មការ​ថ្នាក់ជាតិ ដើម្បី​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បាន​ចុះ​ត្រួតពិនិត្យ​ដោយ​វាស់​អោយដឹងពី​ទំហុំ​គល់ឈើ និង​យក​ចំនុច​និយាយ​កាម​គល់ឈើ​នៅក្រៅ​ដែន​ក្រុមហ៊ុន ដែល​កន្លងមក​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ល្មើស​ច្បាប់​ប្រមូល​ផល​អនុផល​ព្រៃឈើ​ខុស​ពី​ការស្នើសុំ​ពី​រាជរដ្ឋាភិបាល​។​

​បើ​យោង​តាម​ការបញ្ជាក់​ពី​លោក សុក សេ​រ៉ា បានអោយដឹងថា ការចុះ​ត្រួតពិនិត្យ​គល់ឈើ​ថ្មីៗ​ដែល​ក្រុមហ៊ុន​ទាំង​៨​កន្លែង​ល្មើសច្បាប់​កាប់​នៅ​ក្រៅ​ដែន​ក្រុមហ៊ុន​រួមមាន​:
– ទី​១​ក្រុម​ហ៊​ន​វិជ្ជ​រី
– ទី​២​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់
– ទី​៣​ក្រុមហ៊ុន​យ៉ាង​ចា​វ
– ទី​៤​ក្រុមហ៊ុន​ថាច់​វូដ​
– ទី​៥​ក្រុមហ៊ុន​ណេង​ណា
– ទី​៦​ក្រុមហ៊ុន​ស្រ៊ុន​ម៉េង​លាង
– ទី​៧​ក្រុមហ៊ុន​យូ​នី​គ្រីន
– ទី​៨​ក្រុមហ៊ុន​ផេស៊ី​ហ្វិក​ហ្គ្រេ​ន​
​លោក សុក សេ​រ៉ា នាយករង​រដ្ឋបាលខេត្ត​មណ្ឌលគិរី បាន​ដឹង​បន្ថែម​ថា ជា​លទ្ធផល​រយះ​ពេលដែល​ក្រុម​ការងារ​ខាងលើ​បាន​ចុះ​ត្រួតពិនិត្យ​គល់ឈើ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០៧​ដល់​ថ្ងៃ​ទី​១១​ខែ​សីហា​ឆ្នាំ​២០១៩​នេះ​ក្រុុម​ការងារ​បាន​ចុះ​ពិនិត្យគ​ល់​ឈើ​បាន​ដូចត​ទៅ​:
– ទី​១​ក្រុមហ៊ុនវិ​ជ្ជ​រី​បាន​ចំនួន​៣៥២​គល់
– ទី​២​ក្រុមហ៊ុន​ស្រ៊ុន​ម៉េង​លាង​បាន​ចំនួន​៣៣០​គល់ – ទី​៣​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់​បាចំ​នួន​៥៥២​គល់​។​
​លោក សុក សេ​រ៉ា បានអោយ​ដឹង​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​ក្រុម​ការងារ​ថ្នាក់​ខេត្ត និង​ក្រុមការងារ​ថ្នាក់​ជាតិ​កំពុង​បន្ត​អនុវត្ត​ចុះ​ត្រួតពិនិត្យ​គល់ឈើ​នៅតាម​ក្រុមហ៊ុន​ផ្សេងៗ​បន្តទៀត ហើយ​ព័ត៌មាន​លំអិត​នៅ​ពេល​ដែល​ក្រុមការងារ​បញ្ចប់​ការចុះ​ត្រួតពិនិត្យ​គល់ឈើ​ក្រុមហ៊ុន​ទាំង​៨ ដែល​ល្មើសច្បាប់​កាប់​នៅ​ក្រៅ​ដែន​ក្រុមហ៊ុន​៕

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com