ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

គ្រោង​បង្កើត​វេទិការ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ទាំង​២០

គ្រោង​បង្កើត​វេទិការ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ទាំង​២០

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​ក្នុងនាម សម្តេច​ជា​នាយករដ្ឋមន្ត្រី​នៃ​អាណត្តិ​ថ្មី​ទី​៦ (២០១៨-២០២៣) គឺ​សម្តេច​គ្រោង​នឹង​បង្កើត​វេទិការ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ទាំង​២០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​បោះឆ្នោត​កន្លងមកនេះ​។​

​ការបង្កើតឡើង​នូវ​វេទិការ​ពិគ្រោះ​យោបល់​នេះ គឺ​នឹង​ផ្តល់​ប្រយោជន៍​ជាច្រើន​សម្រាប់​កិច្ចការ​ប្រទេសជាតិ ក្នុងនោះ​គឺ​រួមទាំង​សេចក្តីព្រាង​ច្បាប់​សម្រាប់​ប្រើប្រាស់​ផង​ដែរ​។ ការបង្កើតឡើង​នូវ​វប្បធម៌​សន្ទនា​រវាង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ថ្មី ជាមួយនឹង​គណបក្ស​នយោបាយ​ទាំង​២០ គឺ​នឹង​ប្រមូល​នូវ​កម្លាំង​ទ្រព្យសម្បត្តិ​, កម្លាំង​ធនធានមនុស្ស​និង​កម្លាំង​ប្រាជ្ញា​, ដើម្បី​រួមគ្នា​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រោង​នឹង​អញ្ជើញ​តំណាង​២-៣ នាក់​មកពី​គណបក្ស​ទាំង​២០ ដែល​បាន​ចូលរួម​បោះឆ្នោត​កន្លងទៅនេះ ចូលរួម​ក្នុង​វេទិការ​ពិគ្រោះ​យោបល់​នៅ​វិមាន​សន្តិភាព មុន​ពេល​រៀបចំ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី ៦ ខែ កញ្ញា ២០១៨ ខាងមុខនេះ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com