ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ទីតាំង​ពួន​សំងំ​ប្រើប្រាស់ នឹង​ចែកចាយ​គ្រឿងញៀន​ដុះ​ស្លែ​មួយ​កន្លែង​ត្រូវ​សមត្ថកិច្ច​ស្រុក​ឧដុង្គ​បង្ក្រាប និង ឃាត់ខ្លួន​ជនសង្ស័យ​នៅនឹងកន្លែង​!!!

ទីតាំង​ពួន​សំងំ​ប្រើប្រាស់ នឹង​ចែកចាយ​គ្រឿងញៀន​ដុះ​ស្លែ​មួយ​កន្លែង​ត្រូវ​សមត្ថកិច្ច​ស្រុក​ឧដុង្គ​បង្ក្រាប និង ឃាត់ខ្លួន​ជនសង្ស័យ​នៅនឹងកន្លែង​!!!

ព័ត៌មាន​ពី​ខេត្ត​កំពង់ស្ពឺ – ស្រុក​ឧដុង្គ​
​ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៍​៨​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨​ខែ សីហា ឆ្នាំ ២០១៩!

​នៅ​រសៀល​ថ្ងៃ​ពុធ ៧​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​សីហា  ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​នឹង​០០​នាទី​មាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​នៅ​ចំនុច​ផ្ទះ​(​ក្នុង​បង្គន់​)​របស់​ឈ្មោះ ចក់ ច​ន្ធី (​ហៅ​ម៉ាប់​)​ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្ថិតនៅ​ភូមិ​ឧដុង្គ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ តែងតែ​មាន​មុខសញ្ញា​សង្ស័យ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ជាច្រើន​អ្នក​មក​ប្រើប្រាស់​គ្រឿងញៀន​និង​បង្ក​ភាពអនាធិបតេយ្យ​ទាំងយប់​ថ្ងៃ  ក្រោយ​ទទួល​ពត៍​មាន​នេះ កំលាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​ទៅ​ដល់​ទីតាំង​ខាងលើ​។​

​ជាក់ស្តែង​យើង​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ចំនួន​០៧​នាក់​:
– ១ ឈ្មោះ  ចក់ ច​ន្ធី  ជា​ម្ចាស់ផ្ទះ​ខាងលើ  .
– ២ ឈ្មោះ ទៀង វុទ្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ចំកា​លួង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ
-៣ ឈ្មោះ ស៊ន ដា​រ៉ា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ
– ៤ ឈ្មោះ ប្រាក់ មុន្នី​សិលា ភេទ​ប្រុស  អាយុ​២៥​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភ​ភូមិ អូ​កា​រ៉ុង ឃុំ​វាំង​ចាស់  ស្រុក​ឧដុង្គ
– ៥ ឈ្មោះ​សេង ទី ភេទ​ប្រុស  អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​
– ៦ ឈ្មោះ ជិន រ៉ាវុធ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ផ្ទះ​ជួល​ជិត​កន្លែងកើតហេតុ​ខាងលើ
– ៧ ឈ្មោះ  កែវ កាន់​ដា​រ៉ា ភេទ​ប្រុស អាយុ ៗ​៣​ឆ្នាំ រស់នៅ​ភូមិ​ឃ្លាំង​ប្រាំ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ។​

​ក្នុង​ការបង្ក្រាប​នេះ​សមត្ថកិច្ច​បានឲ្យដឹងថា វត្ថុតាង​ដកហូត​បាន​រួម​មាន​:
– ១ ម្សៅ​ក្រាម​ពណ៍​ស​សង្ស័យថា​ជា​គ្រឿងញៀន​ចំនួន​៥​កញ្ចប់​(៣​តូច​២​មធ្យម​)
– ២ ទូរ​សព្ទ័​ចាស់​០២​គ្រឿង​
​រួម​ទាំង​ឧបករណ៍​កែឆ្នៃ​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​វត្ថុតាង​និង​ជនសង្ស័យ​០៧​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com