ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​សម្តេច​តេជោ ហ៊ុន សែន និង​ប្រធានាធិបតី​ស្រីលង្កា អញ្ជើញ​ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា​-​ស្រីលង្កា​!!!

​សម្តេច​តេជោ ហ៊ុន សែន និង​ប្រធានាធិបតី​ស្រីលង្កា អញ្ជើញ​ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា​-​ស្រីលង្កា​!!!

​ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​ពុធ​០៧​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៧​ខែ សីហា ឆ្នាំ ២០១៩!

​នៅ​រសៀល​ថ្ងៃ​ពុធ ៧​កើត ខែ​ស្រាពណ៍ ឆ្នាំកុរ​ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ ២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (Maithripala Sirisena) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រីលង្កា នឹង​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច កម្ពុជា​-​ស្រីលង្កា ដែល​ត្រូវ​ធ្វើឡើង​នៅ​សណ្ឋាគារ​សូហ្វីតែ​ល ភ្នំពេញ​។

​ប្រធានាធិបតី​ស្រីលង្កា បាន​អញ្ជើញ​មកដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​សីហា​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​រយៈពេល​៤ ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​ប្រធានាធិបតី​ស្រីលង្កា​មក​កាន់​កម្ពុជា នាពេលនេះ នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការពង្រឹង​ចំណងមិត្តភាព និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌ រវាង​កម្ពុជា និង​ស្រីលង្កា​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com