ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកា​រង​នៃ​កង​ខេមរភូមិន្ទ​និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី​!!!

នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកា​រង​នៃ​កង​ខេមរភូមិន្ទ​និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី​!!!

​ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​
​ចេញផ្សាយ​ថ្ងៃ​អង្គារ​០៦​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦​ខែ សីហា ឆ្នាំ ២០១៩!

​នៅ​ព្រឹក​ថ្ងៃ​អង្គារ​០៦​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦​ខែ សីហា ឆ្នាំ ២០១៩ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកា​រង​នៃ​កង​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​បង្ក្រាប​បទល្មើស​ព្រៃឈើ​កិច្ចប្រជុំ​នៅ​សាលប្រជុំ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល​ខេត្ត​មណ្ឌល​គី​រី កង​ប​ម្លាំង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ផង​ដែរ​។​

​បើ​យោង​ទៅ​តាម​របាយការណ៍​ស្តី​ពី​ការចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្ត​មណ្ឌលគិរី មាន​ចំនួន​១០​ក្រុមហ៊ុន ក្រោយ​ពី​គណៈកម្មការ​ជាតិ​ចុះ​ធ្វើការ​ស្រាវជ្រាវ​មាន​ក្រុមហ៊ុន​ចំនួន​០៨​ដែល​ល្មើស​ច្បាប់​រួម​មាន​:
– ទី​១​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ កាប់​ប្រមូល​ឈើ​ក្រៅ​ដែន​ភូមិសាស្ត្រ គ្រឿងចក្រ​ចំនួន​០៣​គ្រឿង​មិន​មាន​សញ្ញា​សម្គាល់រ​បស់​រដ្ឋបាល​ព្រៃឈើ និង​លួចលាក់​រថយន្ត​ប៉ា​កុង​ចំនួន​០៤​គ្រឿងក្រៅ​បរិវេណ​ក្រុមហ៊ុន ព្រមទាំង​ឈើ​ល្មើស​ចំនួន​១០៩​ម៉ែត្រគូប​៤២៧​។ – – ទី​២​ក្រុមហ៊ុន​យ៉ាង​ចា​វ លាក់បាំង​វត្ថុតាង​កប់​ឈើ​ក្នុង​ដី ឈូសឆាយ​ផ្តាច់​ផ្លូវ កាប់​ប្រមូល​ឈើ​ក្រៅ​ដែន​ភូមិសាស្ត្រ គ្រឿងចក្រ​ចំនួន​០២​គ្រឿង​គ្មាន​លិខិតអនុញ្ញាតរ​គ្មាន​ស្លាក​សញ្ញា​សំគាល់ ឈើ​ល្មើសច្បាប់​ចំនួន​១៣៤៨​ម៉ែត្រគូប​២៧៩​។​
– ទី​៣​ក្រុមហ៊ុន​ថាច់​វូដ កាប់​ប្រមូល​ឈើ​ក្រៅ​ដែន​ភូមិសាស្ត្រ គ្រឿង​ចំនួន​០៥​គ្រឿង​គ្មាន​លិខិត​អនុញ្ញាតរឺ​ស្លាក​សញ្ញា​សំគាល់ ឈើ​ល្មើសច្បាប់​ចំនួន​៣៤១៨​ម៉ែត្រគូប​៧១៧​។​
– ទី​៤​ក្រុមហ៊ុនវិ​ជ្ជ​រី​លាក់បាំង​វត្ថុតាង​លាក់​ឈើ​នៅក្នុង​ព្រៃ កាប់​ប្រមូល​ឈើ​ក្រៅ​ភូមិសាស្ត្រ លួច​វត្ថុ​តាំង​ឈើ​ដែល​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​បាន​បង្ក្រាប​ដកហូត ម៉ាស៊ីន​អា​ឈើ​(CD-4)​បញ្ឈរ​នឹង​ផ្តេក​ចំនួន​៨​គ្រឿង ម៉ាស៊ីន​ផលិត​វីនៀ​០១​ឈុត និងរ​ណា​ច្រៀក​បញ្ឈរ​ចំនួន​០៦​គ្រឿង គ្រឿងចក្រ និង​រថយន្ត​ប៉ា​កុង​០៨​គ្រឿង​គ្មាន​លិខិត​អនុញ្ញាតរឺ​ស្លាក​សញ្ញា​សំគាល់ ឈើ​ល្មើសច្បាប់​ចំនួន​១៣០៤​ម៉ែត្រគូប​៦០០​។​
-​ទី​៥​ក្រុម​ហុន​ណេង​ណា ច្រឿង​ចក្រ​ចំនួន​០៧​គ្រឿង​(​ខូច​)​គ្មាន​លិខិត​អនុញ្ញាតរឺ​ស្លាក​សញ្ញា​សំគាល់ ម៉ាស៊ីន​អា​ឈើ​(CD-4)​ចំនួន​០៥​គ្រឿង និង​ម៉ាស៊ីន​អារច្រៀក​ឈើ​ចំនួន​០៧​គ្រឿង ឈើ​មិនទាន់​បង់ពន្ធ​១៩៤៩​ម៉ែត្រគូប​០៩៧​។​
– ទី​៦​ក្រុមហ៊ុន ស្រ៊ុន​ម៉េង​លាង កាប់​ប្រមូល​ឈើ​ក្រៅ​ដែន​ភូមិសាស្ត្រ ម៉ាស៊ីន​អារឈើ​ចំនួន​២​កន្លែង​ត្រូវបាន​រុះរើ​គ្មាន​ច្បាប់​អនុញ្ញាត ឈូសឆាយ​ក្រៅ​តំបន់​សម្បទាន​ដី​សង្គមកិច្ច​ប្រមាណ​១០០​ហិកតា ឈើ​ល្មើសច្បាប់​ចំនួន​៤៨៨​ម៉ែត្រគូប​០៦៧​។​
– ទី​៧​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក​ហ្គ្រេ​ន កាប់​ប្រមូល​ឈើ​ក្រៅ​ដែន​ភូមិសាស្ត្រ រថយន្ត​កែឆ្នៃ និង​ម៉ាស៊ីន​គោយន្ត​ចំនួន​០៥​គ្រឿង​គ្មាន​ស្លាក​សញ្ញា​សំគាល់ រណា​ថាស​ច្រៀក​ឈើ​ចំនួន​០៥​គ្រឿង ម៉ាស៉ីន​អារឈើ​២៨​គ្រឿង និង​តាប​ច្រៀក​ឈើ​ចំនួន​០១​គ្រឿង​គ្មាន​ច្បាប់​អនុញ្ញាត ឈើ​ល្មើសច្បាប់​ចំនួន​២១២​ម៉ែត្រគូប​២៧៦ និង​កូនឈើ​ចំរុះ​៣៣៧​ដើម​។​
– ទី​៨​ក្រុមហ៊ុន​យូ​នី​គ្រីន ក្រុមហ៊ុន​ជាក់ស្តែង​មិន​មាន​ឈើ តែ​មាន​ច្បាប់​បង្កើត​រោង​ម៉ាស៉ីន​អារឈើ​ក្រៅ​ក្រុមហ៊ុន​ចម្ងាយ​៣៨​គីឡូម៉ែត្រ ប្រើប្រាស់​ម៉ាស៉ីន​(CD-4)​បញ្ឈរ​ចំនួន​០២​គ្រឿង​លើសពី​ច្បាប់​អនុញ្ញាត​។​

​ចំពោះ​រោង​សន្និធិ​សិប្បកម្ម​កែឆ្នៃ​ឈើ​មាន​:
– ខេត្ត​មណ្ឌលគិរី​មាន​ចំនួន​០២​កន្លែង​នៅ​ជិត​ព្រំប្រទល់​ប្រទេស​វៀតណាម​មាន​លិខិតអនុញ្ញាត ដកហូត​ឈើ​ចំនួន​៩៨​ម៉ែត្រគូប​៩១១​។
– ខេត្ត​ក្រចេះ មាន​រោង​សន្និធិ សិប្បកម្ម​កែឆ្នៃ​ចំនួន​០៩​កន្លែង​នៅ​ជិត​ព្រំដែន​ប្រទេស​វៀតណាម មាន​លិខិតអនុញ្ញាត ដកហូត​ឈើ​២០១​ម៉ែត្រគូប​៨០០​។​
– ខេត្ត​ត្បូងឃ្មុំ មាន​រោង​សន្និធិ ដេប៉ូ​ឈើ​ចែកចាយ​ចំនួន​០៦​កន្លែង​នៅ​ជិត​ព្រំដែន​ប្រទេស​វៀតណាម មាន​លិខិតអនុញ្ញាត ដកហូត​ឈើ​ចំនួន​៧៧​ម៉ែត្រ​គិប​៧៨៨​។​

​ចំពោះ​វិធានការ​ច្បាប់​វិញ​:
– ទី​១​ឃាត់ខ្លួន​ជនសង្ស័យ​១៥​នាក់​ក្នុងនោះ​ខ្មែរ​៥​នាក់ ជនជាតិ​ចិន​៥​នាក់ ជនជាតិ​វៀតណាម​៤​នាក់​។​
– ទី​២​បន្ត​អនុវត្ត​ដីកា​បញ្ជា​អោយ​ចូល​ខ្លួន​របស់​ព្រះរាជអាជ្ញា​ចំនួន​២២​ដីកា ជនជាតិខ្មែរ​១៤​នាក់ ជនជាតិ​ចិន​២​នាក់ ជនជាតិ​វៀតណាម​៥​នាក់​។ -​ទី​៣​ផ្អាក​សកម្មភាព​ឈូសឆាយ​ដឹកជញ្ជូន និង​កាប់​ប្រមូល​ផល អនុផល​ព្រៃឈើ​ចំនួន​៨​ក្រុមហ៊ុន​បណ្តោះអាសន្ន​។​
– ទី​៤​ផ្អាក​សកម្មភាព​សន្និធិ និង​សិប្បកម្ម​កែឆ្នៃ​ឈើ​ខាង​លើ​ចំនួន​៣​ខេត្ត​។​
– ទី​៥​ដកហូត​ឈើ​ចំនួន​៩៣៦០​ម៉ែត្រគូប​៤៧១​សសរ​៤៧​ដើម និង​កូនឈើ​៥៩៥​ដើម​ប្រគល់​អោយ​រដ្ឋបាល​
​ព្រៃឈើ​គ្រប់គ្រង​រក្សាទុក​។​
– ទី​៦​បំផ្លាញ​រថយន្ត​ប៉ា​កុង​ចំនួន​៣៤​គ្រឿង និង​រៀបចំ​បំផ្លាញ​រថយន្ត​ប៉ា​កុង​ចំនួន​២០​គ្រឿង​ដែល​ផុត​សុពលភាព ៕

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com