ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​មេ​ឈ្មួញ​ធំៗ​ល្បី​ឈ្មោះ​ខាង​បំផ្លាញ​ធនធាន​ជលផល​ក្នុង​ឃុំ​ផាត់​សណ្តា​យ កំពុង​បង្កើត​បទល្មើស​ស្ទាក់​ចាប់​ត្រី​តាម​អំពើរ​ចិត្ត​រដូវ​បិទ​នេសាទ ដោយ​គ្មាន​ការបង្ក្រាប គេ​សង្ស័យថា ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​!!!

​មេ​ឈ្មួញ​ធំៗ​ល្បី​ឈ្មោះ​ខាង​បំផ្លាញ​ធនធាន​ជលផល​ក្នុង​ឃុំ​ផាត់​សណ្តា​យ កំពុង​បង្កើត​បទល្មើស​ស្ទាក់​ចាប់​ត្រី​តាម​អំពើរ​ចិត្ត​រដូវ​បិទ​នេសាទ ដោយ​គ្មាន​ការបង្ក្រាប គេ​សង្ស័យថា ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​!!!

​ព័ត៌មាន​បឋម​ពី​ខេត្ត​កំពង់ធំ – ស្រុក​កំពង់ស្វាយ​
​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ​៥​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៥​ខែ សីហា ឆ្នាំ ២០១៩!

​បទល្មើស​នេសាទ បាន​កើតឡើង​យ៉ាង​អនាធិបតេយ្យ ក្នុង​រដូវរ​បិទ​នេសាទ នៅ​ភូមិសាស្ត្រ ឃុំ​ផាត់​សណ្តា​យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​ដែល​មិនទាន់​ឃើញ​សមត្ថកិច្ច​ជំនាញ​ចម្រុះ ចុះបង្ក្រាប​នៅឡើយ ដែល​ធ្វើឲ្យ​ធនធាន​មច្ឆាជាតិ បន្ត​ការបាត់​ឥតឈប់ឈរ​។​

​ជាក់ស្តែង​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅ​នេះ ក្រុម​អ្នកសារព័ត៌មាន​មួយក្រុម បាន​ចុះ​ទៅ​ដល់​ចំណុច ចុង​ព្រែក​តា​សោម បានឃើញរ​បាំងសាច់​អួន​វែងៗ​រាំង​កាត់​ព្រែក មាន​រាប់​សិប​កន្លែង ដែល​ជនល្មើស​បាន​រាយ​ដាក់​ដាក់​លប​លូ បង្កប់​នៅក្នុង​ទឹកទន្លេ ហើយរ​បាំងសាច់​អួន​ទាំងនោះ​មួយ​ចំនួន​ធំ មាន​ក្រឡា​តែ​មួយ​ហ៊ុន​ខុសច្បាប់ ស្តីពី​ជលផល ដូច​មាន​រូបភាព​ជា​ភ័ស្តុតាង​ស្រាប់​។​

​សកម្មភាព​ឈ្មួញ​ត្រី ឈ្មួញ​លៀស​កំពុងតែ​ប្រមូល​ទិញ​ត្រី និង លៀ​ស នា​រដូវ​បិទ​នេសាទ​រាប់សឹប​តោន​ក្នុង​មួយ​ថ្ងៃៗ​ស្ថិត​នៅ​ចំណុច ចុង​ព្រែក​តា​សោម ក្នុង ឃុំ ផាត់​សណ្តាយ ស្រុក កំពង់ស្វាយ ខេត្ត​កំពង់ធំ ដែលជា​តំបន់​កដប​សម្រាប់​ត្រី ធ្វើចរាចរ​ចូលទៅ​ពង​កូន​។​

​ឈ្មួញ​ប្រុស​ស្រី​ដែល​ដាក់​ទូក​សំកាំង​កណ្តាល​ព្រែក​ចាំ​ទទួល​ទិញ​ត្រី​និង លៀស​នា​រដូវ​បិទ​នេសាទ​នេះ ត្រូវបាន​គេ​ស្គាល់ 1, ឈ្មោះ កង គា​ម​, 2,​ឈ្មោះ ហឿន 3, ឈ្មោះ យាយ ង៉ា ។​ឈ្មួញ​ទាំង​បី​នាក់​នេះ​ជា​ស្តេចត្រាញ់ និង​ជា​អ្នកផ្តល់​មធ្យោបាយ​ឲ្យ​មូយ​របស់​ខ្លួន​ប្រព្រឹត្ត​បទល្មើស​ក្នុង​រដូវ​បិទ​នេសាទ ដែល​ច្បាប់​ហាមឃាត់​ជាដាច់ខាត​។

​ដោយឡែក​ប្រជា​នេសាទ ជា​លក្ខណៈ​គ្រួសារ បាន​បញ្ជាក់​ឲ្យដឹងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​បទល្មើស​នេសាទ​នៅតែ​ទ​នៅតែ​បន្ត​កើតមាន​ឡើង គឺ​បណ្តាលមកពី​ការអនុវត្តន៍​ច្បាប់​នៅមានកម្រិត និង​អំពើពុករលួយ​នៅ​មូលដ្ឋាន​មាន​ច្រើន​។​ពួក​គាត់​បន្ត​ថា នៅក្នុង​ឃុំ​ផាត់​សណ្តាយ​សព្វថ្ងៃ​មាន​ជនល្មើស កំពុង​ប្រើ​កាណូត​ធុន​លឿនៗ បើក​ឆក់​ត្រី​ជា​រៀងរាល់ថ្ងៃ​។ ទាក់ទិន​នឹង​បញ្ហា​ដែល​ជា​ក្តី​កង្វល់​របស់​ក្រុម​អ្នកនេសាទ ពួកគាត់​ក៏​បាន​សំណូមពរ​ឲ្យ​ឯកឧត្តម សុខ លូ គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ធំ​ជួយ​ចាត់វិធានការ បង្ក្រាប​ជនល្មើស​ប្រភេទ​នេះ​ផង​។​

​គួរកត់សម្គាល់​ថា បទល្មើស​នេសាទ ដាក់រ​បាំងសាច់​អួន របាំ​ស្បៃ​មុង គឺ​តែ​កើត​មាន​រាងរាល់ឆ្នាំ នៅពេល​រដូវ​ទឹក​ឡើង ហើយ​បទល្មើស​ទាំងនោះ មាន​អ្នក​រត់ការ​បង់លុយ​គ្រប់​ជំនាញ ស្ថាប័ន្ន ប៉ុន្តែ​យូរៗ​ម្តង ទើប​ឃើញ​មានការ​បង្ក្រាប​ពី​ក្រុម​មន្ត្រី​ជំនាញ ដែល​តាម​អ្នក​ជិតស្និត និង​រឿង​នេះ​ថា បង្ក្រាប​តែ​អ្នក​ដែល​មិន​បង់​លុយ​តែប៉ុណ្ណោះ ។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com