ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​មួយចំនួន ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា កុមារកំព្រា និង​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូង​ផ្ទះ​ចំនួន​៣២​គ្រួសារ​!!!

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​មួយចំនួន ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា កុមារកំព្រា និង​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូង​ផ្ទះ​ចំនួន​៣២​គ្រួសារ​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​- ស្រុក​ពេជ្រា​ដា​
​ចេញ​ផ្សា​ព័ត៌មាន​ថ្ងៃ​សៅរ៍​០៣​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​០៣​ខែ​សីហា​ឆ្នាំ​២០១៩!

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៣​កេ​ី​ត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០១៩ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ សមាជិក សមាជិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​មួយចំនួន ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា កុមារកំព្រា និង​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូង​ផ្ទះ​ស្ថិតក្នុង​ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ។

​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជាពលរដ្ឋ​មាន​ចំនួន​បី​ឃុំ សរុប ៣២ គ្រួសារ​, ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​: អង្គរ ២៥ គីឡូក្រាម ត្រីខ ០១​យួរ មី ០១​កេះ ទឹកត្រី ២​ដប ប្រេង​ឆា ២​ដប ទឹក​ស៊ី​អី​វ ៣​ដប កន្ទេល ភួយ ក្រមា មុង អាវ​រងារ ១ និង​ថវិកា​ក្នុង​មួយ​គ្រួសារ​ចំនួន ៦៥,០០០៛, ដោយឡែក​គ្រួសារ​ដែល​រង​គ្រោះ​ធម្មជាតិ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូលផ្ទះ គឺ​ទទួលបាន​ថវិកា​ចំនួន ៤០០,០០០៛ និង​សម្ភារៈ គ្រឿងឧបភោគ បរិភោគ​មួយចំនួនទៀត ៕

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com