ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សម្តេច​តេជោ ហ៊ុន សែន ព្រមាន​ដកហូត​បុណ្យស័ក្តិ និង​បង្កក​ទ្រព្យសម្បត្តិ​គ្រប់​មន្ត្រី និង​កម្លាំងប្រដាប់អាវុធ ដែល​ប្រព្រឹត្ត​អំពើពុករលួយ​!!!

សម្តេច​តេជោ ហ៊ុន សែន ព្រមាន​ដកហូត​បុណ្យស័ក្តិ និង​បង្កក​ទ្រព្យសម្បត្តិ​គ្រប់​មន្ត្រី និង​កម្លាំងប្រដាប់អាវុធ ដែល​ប្រព្រឹត្ត​អំពើពុករលួយ​!!!

ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញ​ផ្សា​ព័ត៌មាន​ថ្ងៃ​សៅរ៍​០៣​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​០៣​ខែ​សីហា​ឆ្នាំ​២០១៩!

​សម្តេច​តេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា  បានបង្ហាញ​ជំហរ​យ៉ាង​ម៉ឹងម៉ាត់​ក្នុង​ការអនុវត្តន៍​អភិក្រម​ទី​៥ គឺ​អភិក្រម «​វះកាត់​»  ដោយ​ព្រមាន​ដកហូត បុណ្យស័ក្តិ និង​បង្ក​ទ្រព្យសម្បត្តិ ចំពោះ​មន្ត្រីរាជការ  និង​កងកម្លាំងប្រដាប់អាវុធ​ទាំងឡាយ​ណា​យក​តួនាទី​ប្រព្រឹត្ត​អំពើ​ពុករលួយ  កឹ​បកេង​ទ្រព្យសម្បត្តិ​រដ្ឋ កាប់បំផ្លាញ​ព្រៃឈើ  រំលោភ​យក​ដី​រដ្ឋ​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​។​

​ការប្រកាស​ដាក់​ចេញ​ជំហរ​ម៉ឹងម៉ាត់​ក្នុងការ​កម្ចាត់​អំពើពុករលួយ​ចំពោះ​មន្ត្រីរាជការ  និង​កងកម្លាំង​ប្រាប់​អាវុធ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា  បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​០២ ខែ​សីហា  ឆ្នាំ​២០១៩​នេះ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​លទ្ធផល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី  ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ក្រៅតែពី​ដកហូត​បុណ្យស័ក្តិ និង​បង្កក​ទ្រព្យសម្បត្តិ​ហើយ​នោះ  មន្ត្រី និង​កងកម្លាំងប្រដាប់អាវុធ​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ  នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដែល​មាន​ជា​ធរមាន​ថែមទៀត​ផង​។​

​អំពើ​ពុករលួយ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​នយោបាយ​កំណែទម្រង់  និង​ការអភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​។ ការអនុវត្តន៍​អភិក្រម​ទី​៥​នេះ  ដែល​ជា​អភិក្រម​កម្ចាត់ និង​បោសសំអាត​អំពើពុករលួយ​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន  ប្រកាស​ជារឿយៗ​ក្រោយ រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ត្រូវបាន​បង្កើតឡើង​។​

​ក្នុង​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​កាលពី​ថ្ងៃច​ន្ទ  ដើម​សប្តាហ៍​នេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ដែរ​ថា  សម្តេច​នឹង​បញ្ជូន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឱ្យ​ចុះ​ធ្វើ​សកម្មភាព​ដោយផ្ទាល់​តែម្តង​ចំពោះ​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ  ដោយ​គ្មាន​ការយោគយល់ អនុគ្រោះ ឬ​ទទួល​ការអន្តរាគមន៍​នោះឡើយ​។​

​នៅក្នុង​អាណត្តិ​នេះ​មាន​មន្ត្រី​ជាច្រើន​រូប​ហើយ​ត្រូវបាន​ដកហូត​តំណែង  និង​ចាប់ខ្លួន​ជាដើម ព្រោះតែ​ការប្រព្រឹត្ត​អំពើពុករលួយ​។ នៅ​ពេល​ថ្មីៗ​នេះ ប្រធាន  អនុប្រធាន និង​មន្ត្រី​នៅ​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​សរុប ៣​រូប  ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន  បន្ទាប់ពី​ពួកគេ​បាន​ឃុបឃិត​គ្នា​ជម្រិត​ទារលុយ​ពី​អ្នក​វិនិយោគ​ប្រមាណ ១០​ម៉ឺន​ដុល្លារ  ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​សាងសង់​រោងចក្រ​។​
​មកដល់ពេលនេះ​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទាំង​៣​រូបនេះ ត្រូវបាន​តុលាការ​ចោទប្រកាន់ និង​ចេញ​ដីកា​ឃុំខ្លួន​ពួកគេ​នៅ​ពន្ធនាគារ​ផងដែរ ៕

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com