ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ប៉ូលីស​ស្រុក​កែវ​សីមា សហការ​ជាមួយ​ជំនាញ​ការិយាល័យ​ដែន​ជំរក និង​កងរាជអាវុធហត្ថ​ឃាត់​បាន​រថយន្ត​កាមរី​ហើម ០២​គ្រឿង​ដុត​បំផ្លាញចោល​!!!

ប៉ូលីស​ស្រុក​កែវ​សីមា សហការ​ជាមួយ​ជំនាញ​ការិយាល័យ​ដែន​ជំរក និង​កងរាជអាវុធហត្ថ​ឃាត់​បាន​រថយន្ត​កាមរី​ហើម ០២​គ្រឿង​ដុត​បំផ្លាញចោល​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​- ស្រុក​កែវ​សីមា​
​ចេញ​ផ្សា​ព័ត៌មាន​ថ្ងៃ​ពុធ​១៥​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​៣១​ខែកក្កដា​ឆ្នាំ​២០១៩!

​នៅ​ថ្ងៃ​ពុធ​១៥​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​៣១ ខែកក្កដា​ឆ្នាំ​២០១៩​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​កម្លាំង​អាវុធហត្ថ​ស្រុក បាន​រុករក​ឃើញ​រថយន្ត​ម៉ាក​កាមរី​ហើម​(​កែឆ្នៃ​)​ចំនួន ០២​គ្រឿង ដែល​ជា​មធ្យោបាយ​កែច្នៃ​សម្រាប់​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់​អនុញ្ញាត នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៥៩ (​គីឡូ​ចាស់​) ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី បំរុង​ដឹកឈើ​ដោយឡែក​ម្ចាស់​បាន​គេចខ្លួន​បាត់​។

​បច្ចុប្បន្ន​រថយន្ត​ដែល​ជា​មធ្យោបាយ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់​អនុញ្ញាត ដោយ​ទទួលបាន​បទបញ្ជា​ពី​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ​ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ កម្លាំង​យើង បាន​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ស្រុក និង​ជំនាញ បាន​ធ្វើ​ការដុត​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​តែម្តង ។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com