ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ប្រធាន អនុប្រធាន និង​មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ​!!!

​ប្រធាន អនុប្រធាន និង​មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ​!!!

ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញ​ផ្សា​ព័ត៌មាន​ថ្ងៃ​អង្គារ​១៤​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​៣០ ខែកក្កដា​ឆ្នាំ​២០១៩!

​ប្រធាន អនុប្រធាន​និង​មន្ត្រី​សុរិយោដី​ខេត្តពោធិ៍សាត់​ចំនួន​៣​រូប ដែល​ត្រូវបាន​ឃាត់ខ្លួន​ដោយ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)​នោះ ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៣០​ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​នេះ​បើ​តាម​លោក គួច គីម​ឡុង អ្នកនាំពាក្យ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាប់​ប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​មុន​នេះ​បន្តិច​។​

​លោក គុជ គឹម​ឡុង បានបញ្ជាក់​ថា (​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩​នេះ ប្រធាន អនុប្រធាន និង​មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ចំនួន​៣​រូប ដែល​ត្រូវបាន​ឃាត់ខ្លួន​ដោយ ACU ត្រូវបាន​បញ្ជូន​ទៅកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​បន្ត​នីតិវិធី​បន្ថែមទៀត​)​។​

​សូមបញ្ជាក់​ថា ប្រធាន អនុប្រធាន និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះទៅ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ខេត្ត​ពោធិ៍សាត់​ផ្ទាល់​តែម្តង ដោយ​សង្ស័យ​ប្រព្រឹត្ត​អំពើពុករលួយ​គប់គិត​ទារលុយ​ពី​ម្ចាស់​ដី ដោយ​ខុសច្បាប់​ចំនួន ១០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​ចេញ​ច្បាប់​សាងសង់​។​កា​ចុះទៅ​ឃាត់ខ្លួន​នេះ ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​មន្ត្រី​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​នេះ រួមមាន​:
-​ទី​១ ឈ្មោះ លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​
-​ទី​២ ឈ្មោះ ជាង វុទ្ធី អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់​
-​ទី​៣ ឈ្មោះ តែ ប៊ុនថេង មន្ត្រី​សុរិយោដី​ខេត្ត​ទទួលបន្ទុក​ច្រក​។​

​ប្រធាន​- អនុប្រធាន និង​មន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តពោធិ៍សាត់​ចំនួន​៣​រូប​ដែល​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុករលួយ គប់គិត​ទារលុយ​ពី​ម្ចាស់​ដី​ដោយ​ខុសច្បាប់​ចំនួន ១០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​ចេញ​ច្បាប់​សាងសង់​នោះ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន នៅ​ភោជនីយដ្ឋាន​មួយ ក្នុង​ក្រុង​ពោធិ៍សាត់ ជា​ទី​ដែល​មន្ត្រី​ទាំងនោះ និង​ម្ចាស់​ដី​ជួបគ្នា ដើម្បី​ប្រគល់​លុយ​៕

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com