ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រថយន្តក្រុង​ក្រុមហ៊ុន រតនៈ​សម្បត្តិ ក្រឡាប់​ផ្ងារជើង​បណ្ដាលឲ្យ​មនុស្ស​ប្រុស​-​ស្រី​៣​នាក់​ត្រូវ​បាន​រងរបួស ក្នុង​ចំណោម​មនុស្ស​១៣​នាក់​ក្នុង​រថយន្ត​!!!

រថយន្តក្រុង​ក្រុមហ៊ុន រតនៈ​សម្បត្តិ ក្រឡាប់​ផ្ងារជើង​បណ្ដាលឲ្យ​មនុស្ស​ប្រុស​-​ស្រី​៣​នាក់​ត្រូវ​បាន​រងរបួស ក្នុង​ចំណោម​មនុស្ស​១៣​នាក់​ក្នុង​រថយន្ត​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​- ក្រុង​សែន​មនោ​រម្យ​
​ចេញ​ផ្សា​ព័ត៌មាន​ថ្ងៃ​អង្គារ​១៤​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​៣០ ខែកក្កដា​ឆ្នាំ​២០១៩!

​នៅ​ថ្ងៃ​អង្គារ​១៤​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៤​និង​៤៥​នាទី​នៅលើ​ផ្លូវជាតិ​លេខ​៧៦​ចន្លោះ​km១២៩​និង​១៣០ ស្ថិតក្នុង​ភូមិ​ពូ​លូ​ង​សង្កាត់រ​មនា​ក្រុង​សែន​មនោ​រម្យ​ខេត្ត​មណ្ឌលគិរី មាន​ករណី​ក្រឡាប់​រថយន្តក្រុង​របស់​ក្រុមហ៊ុន រតនៈ​សម្បត្តិ ដែល​នៅក្នុង​ចំណោម​មនុស្ស​១៣​នាក់​ក្នុង​រថយន្ត​យ៉ាងហោច​ក៏​មាន​មនុស្ស​ប្រុស​-​ស្រី​៤​នាក់​ត្រូវ​បាន​រងរបួស ។​

​លោក យឹម ចិន្តា នាយការិយាល័យ​ចរាចរណ៍​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​១​ករណី​បាន​កើតឡើង គឺ​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​រតនៈសម្បត្តិ​បាន​ក្រឡាប់​ខ្លួនឯង លោក​បាន​បន្តថា មូលហេតុ​គ្រោះថ្នាក់​នេះ​បណ្ដាលមកពី​អាកាសធាតុ​មេឃ​ភ្លៀង​ហើយ​និង​ចុះ​អ័​ព្វ ក្នុងនោះ​មាន​មនុស្ស​ជិះ​ចំនួន​១៣​នាក់​រង​បួស​០៣​នាក់ និង​ខូច​ប្រឡាយទឹក​បណ្ដោះ​ទឹក​ប្រវែង​៣០​ម៉ែត្រ បាក់​បង្គោល​ស្លាក​សញ្ញា​អស់​២​ដើម ហើយ​មិន​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិ​តមនុស្ស​ទេ​។​

​លោក​បានឲ្យដឹង​ទៀតថា អ្នកបើកប​រថយន្ត​ឈ្មោះ ឈុន ចំរើន ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​បើក​បររថ​យន្ត​ឲ្យ​ក្រុមហ៊ុន​រតនសម្បត្តិ រស់នៅ​ភូមិ​រណេល ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​(​បាន​រត់គេចខ្លួន​បាត់​)​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​។​

​ចំណែក​បងប្អូន​អ្នករងរបួស​រួមមាន​ឈ្មោះ​
១- ឈ្មោះ​ឆេង គឹម​ស្រន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ​សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​កេត ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្តរ​ន​គិរី រងរបួស​បែក​ក្បាលជង្គុង​ទាំង​២​ហើយ​ចុក​ដើមទ្រូង​និង​រលាត់​ដៃ​ជើង​(​របួសស្រាល​)​។​
២- ឈ្មោះ​ង​ន សាង​ហ៊ីម ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ រងរបួស​ចាស់​កន្លែង​បាក់​ភ្លៅ​ឆ្វេង​ហើម​(​របួសស្រាល​)​។​៣- – ៣- ឈ្មោះ ស្រែង គឹម​សាន ភេទ​ប្រុស អាយុ​០៨ ខែ​ជនជាតិខ្មែរ មុខរបរ​ក្នុងបន្ទុក រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ខាងលើ​។​

​បច្ចុប្បន្ន ជនរងគ្រោះ​ទាំ​ចង​នោះ​កំពុង​សម្រាក់​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​មណ្ឌលគិរី  ចំណែក​រថយន្ត​ត្រូវបាន​កម្លាំង​ជំនាញ​យក​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​រងចាំ​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​៕

​ជា​ចុង​ក្រោយ​នះ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​នាំ​លើក​ជា​សំនូមពរ​ថា​សូម​អ្នកបើកបរ​ទាំងអស់​មេត្តា​មាន​ការយោគយល់​គ្នា​ទៅវិញទៅមក​ហើយ​នៅពេល​ស្រវឹងស្រារ​សូម​កុំ​បើកបរ​ពិសេស​នៅ​ពេល​មេឃ​ភ្លៀង​ចុះ​អាប់​សូម​បើកបរ​យឺតៗ​បើ​អាច​ឈប់សំរាក​សិន​ក៏​បាន​ដែរ​ដើម្បី​ជៀសវៀង​ផុត​នូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទាំងអស់គ្នា​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com