ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បញ្ចុះ​បឋម​សីលា​សាងសង់​អាគារ​រដ្ឋបាល​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ​!!!

​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បញ្ចុះ​បឋម​សីលា​សាងសង់​អាគារ​រដ្ឋបាល​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ​!!!

ព័ត៌មាន​ពី​ខេត្ត​បន្ទាយមានជ័យ​- ស្រុក​អូរជ្រៅ​
​ចេញ​ផ្សា​ព័ត៌មាន​ថ្ងៃអាទិត្យ​១២​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​២៨ ខែកក្កដា​ឆ្នាំ​២០១៩!

​នៅ​ថ្ងៃ​អាទិត្យ​១២​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​២៨ ខែកក្កដា​ឆ្នាំ​២០១៩!​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បញ្ចុះ​បឋម​សីលា​សាងសង់​អាគារ​រដ្ឋបាល​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ​ថ្មី​ចំនួន​០១​ខ្នង​ជាន់​ផ្ទាល់​ដី ។​

​ឧត្តមសេនីយ៍​ត្រីបោន ប៊ិន បានឲ្យដឹងថា អាគារ​នេះ​សាងសង់​ឡើង​អំពី​ថ្ម​ដំបូល​ប្រក់​ក្បឿងស្រកាលិញ ដែល​មាន​ទំហំ​០៧​ម៉ែត្រ x ២២​ម៉ែត្រ កំពស់ ០៥​ម៉ែត្រ​នៅ​លើ​ផ្ទៃដី​ទំហំ​៧០​ម៉ែត្រ x ៣០​ម៉ែត្រ ។ ឧត្តមសេនីយ៍ត្រី​បានប​ន្ត​ទៀតថា ការសាងសង់​អាគា​រមូ​ល​ដ្ឋា​ន​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ​គឺ​យោង​តាម​គោលការណ៍ និង​សេចក្តីណែនាំ​ពី​សំណាក់ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកា​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​គ្រប់​បណ្តា​ទីបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី​-​ខេត្ត មូលដ្ឋាន​ស្រុក​-​ក្រុង និង​ស្នាក់​ការ​សន្តិសុខ សាងសង់​ទី​ជម្រក​សម្រាប់​កងកម្លាំង និង​កន្លែងធ្វើការ ស្នាក់នៅ ផ្ទះបាយ ឃ្លាំង​ដាក់​សម្ភារៈ​និង​សាលប្រជុំ​ប្រកប​ទៅ​តាម​ស្តង់ដារ​និង​គុណភាព​ដែល​ជា​តម្រូវការ​ចាំបាច់​ទៅតាម​របៀបរបប​ការងារ​ផង​ដែរ​។

​ឧត្តមសេនីយ៍ត្រី​បានប​ន្ថែ​ម​ថា  ក្រោយពី​ការសាងសង់​អាគារ​រដ្ឋ​បាល​ចប់​ជា​ស្ថាពរ លោក​នឹង​បន្ត​សាងសង់​អាគារ​ស្នាក់នៅ​សម្រាប់​កងកម្លាំង ផ្ទះបាយ ឃ្លាំង​ដាក់​សម្ភារៈ និង​បន្ទប់​អនាម័យ​បន្ថែមទៀត​។ លោក​វរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អូរជ្រៅ បាន​បញ្ជាក់​ឲ្យដឹងថា ការសាងសង់​អាគា​ររដ្ឋបាលរ​បស់​មូលដ្ឋា​នកងរាជ​អាវុធហត្ថ​ស្រុក​អូរជ្រៅ  គឺជា​គំនិត​ផ្តួចផ្តើម និង​ឧបត្ថម្ភ​ដោយ​លោក ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ដោយ​មាន​ការចូលរួម​ពី​សំណាក់​អាជីវករ និង​សប្បុរសជន​មួយចំនួន​នៅ​មូលដ្ឋាន​ស្រុក​អូរជ្រៅ​ផងដែរ ។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com