ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​រោង​សិប្បកម្ម​កែឆ្នៃ និង​រោង​សន្និធិ​លក់​ចែកចាយ​ផល​អនុផល​ព្រៃឈើ​ក្នុង​ស្រុក​កែវ​សីមា​!!!

គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​រោង​សិប្បកម្ម​កែឆ្នៃ និង​រោង​សន្និធិ​លក់​ចែកចាយ​ផល​អនុផល​ព្រៃឈើ​ក្នុង​ស្រុក​កែវ​សីមា​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​- ស្រុក​កែវ​សីមា​
​ចេញ​ផ្សា​ព័ត៌មាន​ថ្ងៃអាទិត្យ​១២​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​២៨ ខែកក្កដា​ឆ្នាំ​២០១៩!

​នៅ​ថ្ងៃ​អាទិត្យ​១២​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៩​វេលា​ម៉ោង​៨​និង​៤៥​នាទី គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​រោង​សិប្បកម្ម​កែឆ្នៃ និង​រោង​សន្និធិ​លក់​ចែកចាយ​ផល អនុផល​ព្រៃឈើ​ក្នុងស្រុក​កែវ​សីមា​។​

​នៅ​ក្នង​កិច្ចសហប្រតិបត្តិការ​ដឹក​នាំ​ដោយ​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អនុប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​និង​ដោយ​មាន​ការចូលរួម​ពីៈ​
– លោក ចឹង សុច​ន្ថា អភិបាលរង​ខេត្ត​
– លោក​ឧត្ដមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរង​នគរបាល​ខេត្ត​
– គណៈបញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា​និង​មន្ត្រី​មកពី​គ្រប់​ជំនាញ​ជុំវិញ​ខេត្ត​សរុប​ចំនួន​៥៦ នាក់​។

​ក្រោយពី​ការត្រួតពិនិត្យ​របស់​ក្រុម​ការងារ​ជំនាញ​បាន​ទទួល​លទ្ធផល​រួមមាន​:
១- បានឃើញ​ឈើ​ប្រមាណ​ជិត​២០០​ដុំ​
២- ក្នុង​រោង​នោះ​ពុំ​ឃើញ​មាន​ម៉ា​សុីន​កែឆ្នៃ​ទេ​
៣- សិប្បកម្ម​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​
៤- ឈើ​ដឹក​ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ចេញ​ពី​ក្រុមហ៊ុន​ថាច់​វូត​ជា​ឈើ​ល្មើសច្បាប់​។​
៥- បាន​នាំ​អ្នកតំណាង​កន្លែង​សន្និធិ​ឈើ ទៅកាន់​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​តាម​នីតិវិធី​។​

​ក្នុង​ការត្រួតពិនិត្យ​នេះ​ក្រុម​ការងារ​បានឲ្យដឹង​ថា​នៅក្នុង​ស្រុកកែ​វសីមា​គឺ​មាន​រោង​សិប្បកម្ម​ចំនួន​០២​កន្លែង​:
– រោង​សិប្បកម្ម​ទី​មួយ​មានឈ្មោះ សួន គឹម​ហេង ស្ថិតនៅក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​
– និង​រោង​សិប្បកម្ម​ទី​ពីរ​របស់​ក្រុមហ៊ុន គិរី​សុីណា​ឌីវេ​ឡុប​មិន ស្ថិននៅក្នុង​ភូមិ​អូរអាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ដោយ​បច្ចុប្បន្ននេះ​ពុំទាន់​បាន​ដំណើរការ​នៅឡើយ​ទេ​។​

@- ធ្វើ​សេចក្ដីរាយការណ៍​ដោយ​
​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
@- ការិយាល័យ​និពន្ធ​នាយក
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com