ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ចាប់ខ្លួន​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ និង​មន្ដ្រី​បរិស្ថាន ៣​នាក់​ទៀត នៅ​ខេត្ត​មណ្ឌលគិរី ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​!!!

ចាប់ខ្លួន​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ និង​មន្ដ្រី​បរិស្ថាន ៣​នាក់​ទៀត នៅ​ខេត្ត​មណ្ឌលគិរី ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី
​ចេញ​ផ្សា​ព័ត៌មាន​ថ្ងៃ​សៅរ៍​១១​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​២៧ ខែកក្កដា​ឆ្នាំ​២០១៩!

​កម្លាំង​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បន្ដ​ចាប់ខ្លួន​មន្ដ្រី ៣​នាក់​ទៀត រួមមាន មន្ដ្រីរដ្ឋបាល​ព្រៃឈើ​២​រូប និង​មន្ដ្រី​បរិស្ថាន​ម្នាក់ នៅ​ខេត្ដ​មណ្ឌលគិរី ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ព្រៃឈើ​។ ពួកគេ​ទាំង​៣​នាក់ នឹង​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​មន្ដ្រី​អាវុធហត្ថ​ជាន់​ខ្ពស់​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា​នេះ​ថា ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ល្ងាចម្សិលមិញ​នោះ រួមមាន​:
-​ទី​១ លោក ហាន សុខន ប្រធានការិយាល័យ និង​ជា​នាយក​ដែនជម្រកសត្វព្រៃ​លំផាត់​
-​ទី​២ លោក សា​រ៉ូ រតនា នាយករង​រដ្ឋបាល​ព្រៃឈើ​
-​ទី​៣ លោក ហុង វណ្ណ​នេ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើរ​យ៉ ក្នុង​ស្រុក​លំផាត់​។​

​មន្ដ្រី​អាវុធហត្ថ​ជាន់ខ្ពស់​រូបនេះ បាន​បញ្ជាក់ទៀតថា មន្ដ្រី​ទាំង​៣​រូបនេះ ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ជា​មួយ​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ​ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជនជាតិ​វៀតណាម ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នោះ​ផងដែរ​។​យ៉ាងណាក៏ដោយ សម្រាប់​ជន​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត មិនទាន់​ត្រូវបាន​សមត្ថកិច្ច​បង្ហាញ​ឈ្មោះ​នៅឡើយ​ទេ ដោយសារតែ​ការចាប់ខ្លួន​បន្ដ​ទៀត​នោះ ដោយ​យោង​ទៅតាម​ការឆ្លើយ​ដាក់បន្ទុក មាន​សាក្សី ភ័ស្ដុតាង និង​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​។​
​ជាមួយគ្នានេះ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សី​ម៉ា លោក សាក់ សារុន ដែល​ជា​ប្អូនប្រុស​បង្កើត របស់​លោក​ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ក៏​ត្រូវ​តុលាការ​ចេញ​ដីកា​តាម​ចាប់ខ្លួន​ផងដែរ​៕

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​:”
(http://www.khpress.net )
​ការិយាល័យ​និពន្ធ​នាយក​០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com