ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​សព​មន្ដ្រី​យោធា​ដែល​ធ្លាក់ចូល​ទឹក ត្រូវបាន​រកឃើញ​ទាំង​ពីរ​នាក់​ហើយ ចម្ងាយ​ពី​កន្លែងកើតហេតុ ប្រមាណ​១០​គីឡូម៉ែត្រ​!!!

​សព​មន្ដ្រី​យោធា​ដែល​ធ្លាក់ចូល​ទឹក ត្រូវបាន​រកឃើញ​ទាំង​ពីរ​នាក់​ហើយ ចម្ងាយ​ពី​កន្លែងកើតហេតុ ប្រមាណ​១០​គីឡូម៉ែត្រ​!!!

ព័ត៌មាន​ពី​ខេត្ត​ស្ទឹងត្រែង ៖
​ចេញ​ផ្សា​ព័ត៌មាន​ថ្ងៃ​សុក្រ​១០​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​២៦ ខែកក្កដា​ឆ្នាំ​២០១៩!

​មន្ដ្រី​យោធា​២​នាក់ ដែល​ធ្លាក់ចូល​ទឹក​គួច​ខ្លាំង​យកទៅ​បាត់​នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​នោះ ត្រូវ​សមត្ថកិច្ច​រកឃើញ​ទាំង​ពីរ​នាក់​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ ដែល​អណ្ដែត​ទៅ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ ពោល​នៅ​ចំណុច​ខាង​ក្រោម​កោះ​ទន្សាយ ស្រុក​សៀម​ប៉ាង​។​

​លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ឲ្យដឹង​នៅ​មុន​នេះ​បន្ដិច​ថា សព​មន្ដ្រី​យោធា​ម្នាក់ ត្រូវបាន​ប្រទះឃើញ​នៅវេលា​ម៉ោង​០៧​និង​៤១​នាទី​ព្រឹក​នេះ ដែល​មានឈ្មោះ សុខ សុវណ្ណ​ឌី ជា​អ្នក​ជិះ​ពីក្រោយ និង​មាន​ជំងឺគ្រុនចាញ់ ហើយ​រហូត​មកដល់​ម៉ោងជាង​៨​ព្រឹក​នេះ សព​ម្នាក់ទៀត​ក៏​ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ​ដូចគ្នា ដែល​មាន​ចម្ងាយ​៥០០​ម៉ែត្រ​ពី​សព​ដែល​រកឃើញ​ដំបូង​។​

​លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បាន​បន្ថែមថា សព​ជនរងគ្រោះ​ដែល​រកឃើញ​ដំបូង ត្រូវបាន​យក​ឡើង​លើ​គោក​ហើយ ដោយ​មាន​ក្រុមគ្រួសារ និង​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើការ​ពិនិត្យ​។ ដោយឡែក សព​ជនរងគ្រោះ​ទី​២ ដែលជា​អ្នក​ឌុប​នោះ មិន​ទាន់​យក​ឡើង​លើ​គោក​បាន​នៅឡើយ​ទេ ពោល​តម្រូវ​ឲ្យ​ដាក់ទូក​អូស​សព​ចេញ​មក​សិន ដោយសារ​ស្ថានភាព​ទីតាំង​មាន​ការលំបាក​។​

​ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង ក៏​បាន​បញ្ជាក់​ដូចគ្នា​ផងដែរ​ថា សព​មន្ដ្រី​យោធា​ទាំង​ពីរ​នាក់​ត្រូវបាន​រកឃើញ ហើយ​ត្រូវបាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​សហការគ្នា ទាញ​ឡើង​យក​មក​លើ​គោក ដើម្បី ធ្វើការ​ពិនិត្យ និង​បញ្ជូន​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សូមជម្រាបថា មន្ត្រី​យោធា​ខ្មែរ​២​រូប ដែល​ឈរជើង​ការពារ​ទឹក​ដី​នៅ​តំបន់​ព្រំដែន​អូរ​អាឡៃ ក្នុងស្រុក​សៀម​បា​ង ខេត្ត​ស្ទឹងត្រែង កន្លែង​ដែល​ទ័ព​ឡាវ​ធ្លាប់​ចូល​កាន់កាប់ ត្រូវ​បាន​ទឹក​ហូរ​កួច​យក​ទៅ​បាត់​ពេល​ពួកគេ​កំពុងធ្វើដំណើរ ទៅ​ព្យាបាល​ជំងឺគ្រុនចាញ់​កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅនេះ​។​យុទ្ធជន​ទាំង​ពីរ​រូប​ដែល​ជួប​គ្រោះ​អកុសល​នេះ មានឈ្មោះ សុខ សុវណ្ណ​ឌី និង​ឈ្មោះ ភី នី​ដាលិ​។ ពួកគេ​បម្រើ​ការងារ​ក្នុង​អង្គភាព កងអនុសេនាធំ​ទី​៣ វរ​សេនា​តូច កាំភ្លើង​ធំ បញ្ជាការ​ស្រាល​យោធភូមិភាគ​ទី​១ ប្រចាំការ​នៅ​ភូមិសាស្ត្រ​អូរ​អាឡៃ​។ យុទ្ធជន​ទាំង​ពីរ​រូប​ជា​កងទ័ព ដែល​ទើបនឹង​ប្រឡង​ជាប់​ចូល​បម្រើ​កងទ័ព កាលពី​ឆ្នាំ​២០១៨​។​

​យោង​តាម​មន្ដ្រី​យោធា នៃ​យោធភូមិ​ភាគ​ទី​១ ជនរងគ្រោះ​ឈ្មោះ ភី​នី ដាលិ មាន​តួនាទី​ជា នាយក្រុម​ស៊ើបការណ៍ មាន​ស្រុកកំណើត​នៅ​ផ្សារ​តានី ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្ត​កំពត និង​ម្នាក់​ទៀត​ឈ្មោះ សុខ សុវណ្ណ​ឌី មាន​ស្រុកកំណើត​នៅ​ភូមិ​កោះ​តា​កូវ ឃុំ​ឫស្សី ស្រុក​កំពង់ត្រាច ខេត្ត​កំពត គ្រា​ដែល​ព័ត៌មាន នៃ​គ្រោះ​អកុសល​របស់​យុទ្ធជន​ខ្មែរ​ទាំង​ពីរ​រូប​កំពុង​ទទួលបាន​ការអានិតអាសូ​រ​ខ្លាំង​ពី​មហាជន​។​

​ការិយា​និពន្ធ​នាយក​:០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨
​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​: ” http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com