ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បាន​១២០​កំណាត់​ដែល​ក្រុម​ឈ្មួញ​យក​មក​លាក់ទុក​ក្នុងព្រៃ​ដំណម​ជនជាតិ​ចំណុច​អូរ​ពោត ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា

ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បាន​១២០​កំណាត់​ដែល​ក្រុម​ឈ្មួញ​យក​មក​លាក់ទុក​ក្នុងព្រៃ​ដំណម​ជនជាតិ​ចំណុច​អូរ​ពោត ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា

មណ្ឌលគិរី​-​ស្រុក​ពេជ្រា​ដា ៖ នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៨ មន្ត្រី​ជំនាញ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​សហកា​រណ៍​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​និង​អធិការ​នគរបាល​ស្រុក​ពេជ្រា​ដា ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាក់ស្ដែង​នៅ​ចំណុច អូរ​ពោត ក្នុងភូមិ ឃុំ ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា  ។ កិច្ចសហប្រតិបត្តិការ​ណ៍​នេះ​បង្ក្រាប​ចាប់​ប្រមូល​ឈើ​បី​ប្រភេទ​មាន​: ឈើ​គគី សុ​ក្រំ និង ស្រឡៅ សរុប​ចំនួន ១២០ កំណាត់​ដែល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ប្រមូល​ពី​បណ្ដា​ស្រុក​មួយចំនួន​ក្នុង​ខេត្ត​យក​ទៅ​លាក់ទុក​នៅ​ចំណុច​ក្នុង​ព្រៃ​ដំណម​ជនជាតិ ជាប់​ព្រៃ​ការពារ​ដែន​ជំរក​ណាំ​លៀ ។​

​លោក អ៊ុំ វណ្ណ​សុភៈ នាយខ័​ណ្ណ​រដ្ឋបាល​ព្រៃឈើ​បាន​ឱយដឹងថា ឈើ​ដែល​ជំនាញ​បង្ក្រាប​ខាង​ល​;​នេះ​គឺ​ក្រុម​ឈ្មួញ​ឈ្លាត​ឱកាស​គ្រប់​ល្បិច​ប្រមូល​លួច​ដឹកជញ្ជូន​យកទៅ​លាក់​ដ​;​ម្បីមា​នឱកាស​ដឹកយក​ទៅ​លក់​ឱយ​ឈ្មួញ​វៀតណាម​តាម​ច្រក​ណាំ​លៀ​(​ប៉ុស្តិ​០៧)​។​

​លោក​បាន​បន្តទៀតថា មុន​នឹង​ឈាន​ដល់​ការបង្ក្រាប​បាន​នេះ ដោយសារ​កំលាំង​ជំនាញ​បាន​សហកា​រណ៍​ជាមួយ​ក្រុម​បណ្ដាញ និង​ជាមួយ​កំលាំង​សមត្ថកិច្ច​ទាំងអស់​នៅក្នុង​ស្រុក​ពេជ្រា​ដា​បានល្អ​ប្រ​សេីរ​។​

​បច្ចុប្បន្ន កំពុង​កសាង​សំណុំរឿង​និង​ស្រាវជ្រាវ​មុខសញ្ញា​ម្ចាស់​ឈើ​ដើម្បី​ចំណាត់ការ​តាម​នីតិវិធី ៕
​ដោយ ៖ ខ្មែរ​អច្ឆរិយ​:

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com