ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ការបង្ក្រាប​ករណី​គ្រឿងញៀន នៅក្នុង​ហាង​ខារ៉ាអូខេ យីហោ អូ​បា​ម៉ា ឃាត់ខ្លួន​ជនសង្ស័យ និង​អ្នកពាក់ព័ន្ធ​ចំនួន​១៤៦​នាក់ (​ស្រី​៤៣​នាក់​) និង​ចាប់​យក​បាន​វត្ថុតាង​មួយចំនួនធំ​!!!

​ការបង្ក្រាប​ករណី​គ្រឿងញៀន នៅក្នុង​ហាង​ខារ៉ាអូខេ យីហោ អូ​បា​ម៉ា ឃាត់ខ្លួន​ជនសង្ស័យ និង​អ្នកពាក់ព័ន្ធ​ចំនួន​១៤៦​នាក់ (​ស្រី​៤៣​នាក់​) និង​ចាប់​យក​បាន​វត្ថុតាង​មួយចំនួនធំ​!!!

ព័ត៌មាន​ពី​ខេត្ត​ព្រះសីហនុ ៖
​ចេញ​ផ្សា​ព័ត៌មាន​ថ្ងៃ​ព្រហស្បត៌​៩​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​២៥ ខែកក្កដា​ឆ្នាំ​២០១៩!

​ក្រោយពី​បាន​បើក​កា​ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ នៅ​ថ្ងៃ​ទី​២៥.០៧.២០១៩ វេលា​ម៉ោង​៣:០០​នាទី​យប់ កម្លាំង​ការិ យាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ  ក្រោម​ការដឹកនាំ​ផ្ទាល់​ពី  ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ  លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត និង​ដោយ​មាន​ការសម្របសម្រួល​ពី​លោក ហ៊ួត វិចិត្រ និង​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យកា​អម​សាលាដំបូង​ខេត្ត​។​

​ការបង្ក្រាប​នេះ​បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​៤  ចុះ​ធ្វើ​ការបង្ក្រាប ហាង​ខារ៉ាអូខេ យីហោ អូ​បា​ម៉ា ដែល​បាន​លួចលាក់ ជួញដូរ និង​ប្រើប្រាស់​គ្រឿង ញៀន​ខុសច្បាប់ មាន​ទីតាំង​ស្ថិតនៅ​ក្រុមទី​១៥ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​និង​អ្នក​ជាប់​ពាក់ព័ន្ធ​ចំនួន​១៤៦ នាក់ (​ស្រី​៤៣) និង​ចាប់​យក​បាន​វត្ថុតាង​រួមមាន​:
– ថ្នាំញៀន​ប្រភេទ​ចម្រុះ​មួយចំនួន (​មិនទាន់​ថ្លឹង​), ជ្រុញ​សម្រាប់​ប្រើប្រាស់​គ្រឿង ញៀន​ចំនួន​៣៥​ជ្រុញ    រថយន្ត​ចំនួន​៧ គ្រឿង និង​ទូរស័ព្ទដៃ​មួយចំនួនទៀត
​ហើយ​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​បាន​បញ្ជូន​មក​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី ។​

​ការិយា​និពន្ធ​នាយក​:០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨
​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​: ” http://www.khpress.net

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com