ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រោយ​ពី​ឧកញ៉ា ជា រិទ្ធី បោះបង្គោល​រំលោភ​យក​ដី​សាធារណៈ​ធ្វើជា​កម្មសិទ្ធិ នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ – លោក ឃ្លាំង ហួត បញ្ជា​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះ​ទៅ​វាស់វែង​កំណត់​ផ្លូវ ឡើងវិញ​!!!

ក្រោយ​ពី​ឧកញ៉ា ជា រិទ្ធី បោះបង្គោល​រំលោភ​យក​ដី​សាធារណៈ​ធ្វើជា​កម្មសិទ្ធិ នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ – លោក ឃ្លាំង ហួត បញ្ជា​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះ​ទៅ​វាស់វែង​កំណត់​ផ្លូវ ឡើងវិញ​!!!

ព័ត៌មាន​ពី​ភ្នំពេញ ៖
​ចេញផ្សាយ​ព័ត៌មាន​ថ្ងៃ​ព្រហស្បត៌​៩​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​២៥ ខែកក្កដា​ឆ្នាំ​២០១៩!

​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ខណ្ឌ​ជ្រោយចង្វារ ក្រោម​ការបញ្ជា​របស់​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចុះ​ទៅ​វាស់វែង​បាញ់ថ្នាំ កំណត់​ផ្លូវ​ទំហំ​ទទឹង ២០​ម៉ែត្រ ទៅ​តាម​ប្លង់​មេ​របស់​សាលា​រាជធានី​ភ្នំពេញ នៅត្រង់​ចំណុច​ដី​ឧកញ៉ា ជា រិទ្ធី ដែល​ត្រូវបាន​អ្នកជិតខាង និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​ប្តឹង​ថា ឧកញ៉ា​រូបនេះ បាន​ចាក់​ស៊ីម៉ងតិ៍​បណ្តុះ​គ្រឹះ​ធ្វើជា​ព្រំរំលោភ​យក​ដី​ផ្លូវ​សាធារណៈប្រ​មាណ ៣ ទៅ​៤​ម៉ែត្រ​ធ្វើ​ជា​កម្មសិទ្ធិ​។​

​ការចុះ​ទៅ​វាសវែង​កំណត់​ផ្លូវ​នេះ​ដឹកនាំ​ដោយ​លោក ឡេង រ៉ា​វង្ស អភិបាលរងខណ្ឌ​ជ្រោយចង្វារ ហើយក៏​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផង​ដែរ​។ ដោយឡែក ឧកញ៉ា ជា រិទ្ធី ដែល​រំលោភ​យក​ដី​សាធារណៈ​នោះ មិន​មាន​វត្តមាន​នោះឡើយ គ្រាន់តែ​បញ្ជូន​មេធាវី​ទៅ​ចូលរួម និង​ស្រែក​ឡូឡា​ដាក់​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​តែ​ប៉ុណ្ណោះ​។​

​នៅ​រសៀល​ថ្ងៃ​នោះ គេ​ឃើញ​អាជ្ញាធរ និង​មន្ត្រី​ភូមិបាល​ខណ្ឌ​ជ្រោយចង្វារ ក៏​បាន​ប្រើ​ឧបករណ៍​ដើម្បី​រក​អក្សរ​ផ្លូវ និង​ព្រំ​ដី​របស់​លោក​ឧកញ៉ា និង​ព្រំដី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្ខាង​ទៀត ដោយ​បាញ់​កំណត់​ដោយ​ទុក​ផ្លូវ​ទទឹង​ប្រវែង ២០​ម៉ែត្រ​។ អ្វី​ដែល​មាន​ការចាប់អារម្មណ៍​នោះ នៅក្នុង​ការវាស់វែង រក​ព្រំ​នោះ​គេ​ឃើញ​ដី​ផ្លូវ​ចូលទៅ​ក្នុងរ​បង​របស់​លោក​ឧកញ៉ា ជា រិទ្ធី ដែល​កន្លែង​ខ្លះ ប្រមាណ​ជាង ១​ម៉ែត្រ​ឯណោះ​។​

​ចំណែក​ប្រជាពលរដ្ឋ​វិញ ពិតជា​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ព្រោះនេះ​ជា​គម្រោង​ពង្រីក​ផ្លូវ​នៅពេល​អនាគត​។ លោក ឡេង រ៉ា​វង្ស បានឲ្យដឹងថា ការចុះ​មក​វាស់វែង​នៅពេលនេះ ធ្វើឡើង​តាម​ការណែនាំ របស់លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ ដើម្បី​កំណត់​ព្រំ និង​អក្សរ​ផ្លូវ​ទៅ​តាម​ប្លង់​មេ​របស់​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃ្លាំង ហួត ធ្លាប់​បាន​បញ្ជាក់ថា ផ្លូវ​នេះ​ជា​ផ្លូវ​មេមាន​ប្រវែង​ជាង ៦​គីឡូម៉ែត្រ ត្រូវ​តែ​បើក​ឲ្យ​ធំ គ្មាន​បុគ្គល​ណា​ខ្លាំង​ចង់​យក​ផ្លូវ​នោះទេ​។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រជាពលរដ្ឋ ក៏​ទទូច​សុំ​អាជ្ញាធរ​មេត្តា​ជួយ​អន្តរាគមន៍​ទៅ​លោក​ឧកញ៉ា យក​ដុំថ្ម​ចេញពី​ទ្រូង​ផង កុំ​ទុក​លើផ្លូវ​បែប​នេះ​រាប់​ខែ អាច​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់ ព្រោះ​ពេល​នេះ​ផ្លូវ​បាន​កំណត់​ហើយ​។​

​សូមបញ្ជាក់​ថា លោក​ឧកញ៉ា ជា រិទ្ធី បន្ទាប់ពី​យក​ដុំថ្ម​មក​គរ​តម្រៀប​លើ​ទ្រូងផ្លូវ​សាធារណៈ​របស់​រដ្ឋ​ជា​យូរ​មកហើយ​នោះ និង​ក្រោយមក​បាន​ចាប់ផ្ដើម​ចាក់​ស៊ីម៉ង់តិ៍​បណ្ដុះ​បង្គោល​ថ្ម លើ​ទ្រូងផ្លូវ​ធ្វើ​ជា​ព្រុំ កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ហើយ​។ ដោយសារតែ​ឃើញ​ទង្វើ​របស់​លោក​ឧកញ៉ា ជា រិទ្ធី កំពុងតែ​រំលោភ​យក​ផ្លូវ​សាធារណៈ​បែបនេះ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​តា​គង់​ទាំងមូល កំពុង​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​ការបាត់បង់​ផ្លូវ​សាធារណៈ​កាន់តែ​តូចចង្អៀត​ជាងនេះទៀត ក្រោយ​លោក​ឧកញ៉ា​រូបនោះ បានចាប់ផ្តើម​វាទ​ព្រុំដី​ចេញ​មក​ក្រៅ​របង​ដី​របស់​ខ្លួន​ប្រហែល ៤ ទៅ​៥​ម៉ែត្រ ចូល​មក​លើ​ទ្រូង​សាធារណៈ បែបនេះ​នោះ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀតថា ការរំលោភ​យក​ចំណី​ផ្លូវ​សាធារណៈ ក្នុង​គោលបំណង​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​បែប​នេះ មិនមែន​អាជ្ញាធរ​សង្កាត់​ព្រែក​តាសេក មិនដឹង​នោះ​ទេ ព្រោះ​ពេល​ដែល លោក​ឧកញ៉ា​ចាប់ផ្តើម​បញ្ជា​ឲ្យ​កម្មករ​យក​ដុំថ្ម​ធំៗ មក​តម្រៀប​ជា​ជួរ​ចាប់ពី​ខាង​មុខ​ស្ពាន​សម្តេច ជា ស៊ីម ព្រែក​តា​គង់ (​ពោល​គឺ​ខាង​មុខ​ដី​របស់​គាត់​) ដោយ​ដាក់​លើ​ទ្រូងផ្លូវ​តែម្តង​ធ្វើឲ្យ​ប៉ះទង្គិច​ពាក្យសំដី ជាមួយ​អ្នក​រស់នៅ​អម​សងខាង​ផ្លូវ ដែល​លោក​ឧកញ៉ា​រំលោភ ហើយក៏​មាន​ទាំង​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ផងដែរ​។ មិនតែប៉ុណ្ណោះ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ក៏​បាន​ណាត់​ភាគី​ទំនាស់​ទាំង​សងខាង​នោះ ទៅ​សួរនាំ​នៅ​សាលាខណ្ឌ ធ្វើ​ជា​កំណត់ហេតុ​តម្កល់ទុក​ផង​ដែរ​កាលពីដើម​ខែ​មេសា ឆ្នាំ​២០១៩​។​

​បើ​ទោះពី​មាន​ការហៅ​ទៅ​សួរនាំ និង​ធ្វើ​កំណត់​របស់​អាជ្ញាធរ​ក៏ដោយ តែ​ឧកញ៉ា ជា រិទ្ធី មិន​ត្រឹមតែ​ដកចេញ​វិញ​នោះទេ គឺ​ថែមទាំង​យក​ដែកថ្នាំងអំពៅ​មក​បោះ​ក្នុង​គោលបំណង​កំណត់​ព្រុំដី​របស់គាត់ ចេញ​ខាង​ក្រៅ​របង​ដី​របស់​គាត់​ប្រហែលជា ៤​ទៅ​៥​ម៉ែត្រ រហូតមកដល់​ពេលនេះ ស្រាប់តែ​ឧកញ៉ា​ចាប់ផ្តើម​ចាក់​បេតុង​បណ្តុះ​បង្គោល​ថ្ម​ចេញ​ខាង​ក្រៅ​របង​ដី​របស់​គាត់ ក្នុង​គោលបំណង​វា​ទ របង​ចេញ​ក្រៅ​ធ្វើឲ្យ​ប៉ះពាល់​ទ្រូងផ្លូវ​សាធារណៈកាន់​តែ​តូចចង្អៀត​ទៀត​។​

​ប្រជាពលរដ្ឋ បាន​បញ្ជាក់ទៀតថា ផ្លូវ​សាធារណៈ​ដែល​ត្រូវបាន​លោក​ឧកញ៉ា ជា រិទ្ធី រំលោភ​ចេញ​មក​ក្រៅ​របង​ដី​គាត់​នោះ គឺ​ផ្លូវ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ចូល​ផ្សារ​ព្រែក​ខ្វិត ឆ្លងស្ពាន​សម្ដេច ជា ស៊ីម ព្រែក​តា​គង់ ឆ្ពោះ​ទៅ​ត្រង់​ដល់​គល់​ស្ពាន​លី​យ៉ុង​ផាត់​។​
​ផ្លូវ​មួយ​ខ្សែ​នោះ មុន​ដំបូង​ត្រូវបាន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​សង្កាត់​ដែល​មាន​លោក អឿ ស៊ីផុន ជា​ចៅសង្កាត់ បាន​ផ្ដួចផ្ដើម​សមគំនិត​បង្កើត​បើកផ្លូវ​នោះ​ឡើង​។

​ចំណែក​លោក​ឧកញ៉ា ជា រិទ្ធី វិញ ជា​អ្នក​ចំណូល​ថ្មី​តែប៉ុណ្ណោះ គាត់​មិន​បាន​បរិច្ចាគ​ដី​មួយ​ចំរៀក​ណា​ដើម្បី​បើកផ្លូវ​រាល់ថ្ងៃ​នេះ​ទេ​។ ក្រៅពី​ការស្នើសុំ​ទៅ​អភិបាល​ខណ្ឌ​នោះ ប្រជាពលរដ្ឋ​ក៏​ទទូច​ស្នើ​ទៅ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជួយ​មាន​វិធានការណ៍​ចំពោះ​លោក​ឧកញ៉ា​រូបនោះ​ផង ដើម្បី​បញ្ឈប់​សកម្មភាព​រំលោភ​ដី​របស់​រដ្ឋ​តទៅទៀត​៕

​ការិយា​និពន្ធ​នាយក​:០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨
​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​: ” http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com