ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឪពុក​ឈឺ​ស្លាប់ ម្តាយ​ក៏​លង់ទឹក​ស្លាប់ បី​នាក់​បងប្អូន​តែលតោល​គ្មាន​ទ្រនំ​ជ្រក​រស់​ដោយ​គ្មាន​គោលដៅ​

ឪពុក​ឈឺ​ស្លាប់ ម្តាយ​ក៏​លង់ទឹក​ស្លាប់ បី​នាក់​បងប្អូន​តែលតោល​គ្មាន​ទ្រនំ​ជ្រក​រស់​ដោយ​គ្មាន​គោលដៅ​

ខេត្តសៀមរាប​-​ស្រុក​អង្គរធំ ៖ ជីវិត​ដ៏​សែន​អភ័ព្វ របស់​ក្មួយៗ​កំព្រា​បី​នាក់​បងប្អូន ក្រោយពី​ឪពុក​ឈឺ​ស្លាប់​បាន​មួយ​ឆ្នាំ ម្តាយ​ក៏​លង់ទឹក​ស្លាប់​ទៀត   រីឯ​ដីធ្លី​ក៏​ត្រូវ​បាន​មារ​មីង​លក់​ធ្វើ​បុណ្យ​សព​ម្តាយ​ឪពុក​អស់ ក្រោយមក​ត្រូវបាន​មារ មីង​ជេ​រស្តី​បណ្តេញចេញ ធ្វើ​អោយ​ក្មួយៗ​រសាត់​អណ្តែត អត់​ផ្ទះ អត់​សម្បែង ចាកចេញ​ចោលស្រុក ដើរ​សុំ​អ្នកភូមិ​នៅ​ទីនេះ​បន្តិច នៅ​ទីនោះ​បន្តិច ។

​ក្មួយ​ស្រី ឃឿន សំ អាយុ​ទើបតែ ១៣​ឆ្នាំ ត្រូវ​ទទួលបន្ទុក ការងារ​ធ្ងន់​ស្រាល ធ្វើ​ម្តាយ​ផង ធ្វើ​ឪពុក​ផង សី​ុ​ឈ្នួល​ដាំដំឡូង​អោយគេ ដើម្បី​ចិញ្ចឹម​ប្អូន​តូចៗ អាយុ ១២​ឆ្នាំ និង ៧​ឆ្នាំ នៅ​ភូមិ​ប្រាសាទ ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ខេត្តសៀមរាប ។

​យើងខ្ញុំ​ក្រុមការងារ សូម​លើក​ដៃ​គោរព​អំពាវនាវ សប្បុរសជន​អ្នក​មាន​ចិត្តធម៌ មេត្តា​អាណិត​ស្រណោះ ជួយ​ឧបត្ថម្ភ​ក្មួយៗ​កំព្រា​ទាំង​បី​នាក់ បាន​ជម្រក​មួយ​កក់ក្តៅ សម្រាប់​ជីវិត​ត​ទៅ​ថ្ងៃមុខ ។

​សូម​ទាក់ទង​ផ្តល់​ជំនួយ​តាម​រយៈ​អង្គភាព​សមាគម​សារ​ព័ត​មាន​ឃ្លាំ​មើល​កម្ពុជា​:
​ទីស្នាក់ការ​: នៅ​ផ្លូ​មុន្នី​រ៉េត សង្កាត់​ដង្កោ ខ័ណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​ទំនាក់ទំនង​មក​លេខ​: 012 505344/093 445558 ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com