ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​តុលាការខេត្ត​ព្រះសីហនុ​សម្រេច​ដោះលែង​អ្នកសារព័ត៌មាន​២​រូប ដែល​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី ចំណែក​ប្រជាពលរដ្ឋ​៥​នាក់ ត្រូវ​ដាក់​ពន្ធនាគារ​!!!

​តុលាការខេត្ត​ព្រះសីហនុ​សម្រេច​ដោះលែង​អ្នកសារព័ត៌មាន​២​រូប ដែល​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី ចំណែក​ប្រជាពលរដ្ឋ​៥​នាក់ ត្រូវ​ដាក់​ពន្ធនាគារ​!!!

ព័ត៌មាន​ពី​ខេត្ត​ព្រះសីហនុ​
​ចេញ​ផ្សា​ព័ត៌មាន​ថ្ងៃ​ពុធ​៨​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​២៤ ខែកក្កដា​ឆ្នាំ​២០១៩!

​តុលាការខេត្ត​ព្រះសីហនុ បានសម្រេច​សោះ​លែង អ្នកសារព័ត៌មាន​ចំនួន​២​រូប ដែល​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី នៅ​ខេត្ត​មាត់សមុទ្រ​នេះ ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ហើយ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ខណៈ​ពលរដ្ឋ​៥​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ត្រូវ​តុលាការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​

​នេះ​បើ​តាម​មេបញ្ជាការ​អាវុធហត្ថ ខេត្ត​ព្រះសីហនុ ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី ដែល​បាន​បញ្ជាក់​ប្រាប់​អង្គភាព​ព័ត៌មាន​នៅ​មុន​នេះ​បន្តិច​លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ និង​លោក កែវ រតនា ចាងហ្វាង​កាសែត TN និង​ពលរដ្ឋ​៥​នាក់​ខាងលើ​នេះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​នា​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ ដោយ​សុច្ចរិត នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

​តុលាការ​បាន​ដាក់​លោក ហ៊ុន សុខា និង លោក កែវ រតនា ឱ្យ​ស្ថិត​នៅក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។​
​ចំណែក​ពលរដ្ឋ​ទាំង​៥​នាក់ ត្រូវបាន​ឃុំខ្លួន​ក្នុងនោះ​រួមមាន​:
– ទី​១ ស្រី្ត​ឈ្មោះ ហង្ស ចិន្ដា អាយុ​៥២​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ក្រុម​៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។​
– ទី​២ ស្ត្រី​ឈ្មោះ ហង្ស សុភា អាយុ​៤៩​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ក្រុម​៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។​
– ទី​៣ ស្ត្រី​ឈ្មោះ សែន លក្ខិណា អាយុ​៣២​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ក្រុម​៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។​
– ទី​៤ ស្ត្រី​ឈ្មោះ ប៉ែន ស៊ឺណា អាយុ​៥៧​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ក្រុម​៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។​
– ទី​៥ លោក ហេង រ​យ៉ូង អាយុ​៥០​ឆ្នាំ មុខរបរ​ប្រជា​ការពារ រស់នៅ​ក្រុម​៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​។​

​ការិយា​និពន្ធ​នាយក​:០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨
​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ ” ខ្មែរ​អច្ឆរិយ​: ” http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com