ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

Pacquiao ដណ្តើម​បាន​ខ្សែក្រវាត់​ពិភពលោក WBA ក្រោយ​ពី​ផ្តួល​បំបាក់ធ្មុង​អ្នកប្រដាល់​អាមេរិក Thurman ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​!!!

Pacquiao ដណ្តើម​បាន​ខ្សែក្រវាត់​ពិភពលោក WBA ក្រោយ​ពី​ផ្តួល​បំបាក់ធ្មុង​អ្នកប្រដាល់​អាមេរិក Thurman ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​!!!

ព័ត៌មាន​ពី​ឡាវេ​ហ្គាស់ ៖
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ​៥​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​២១ ខែកក្កដា​ឆ្នាំ​២០១៩!

​កីឡាករ​ហ្វីលីពីន Manny Pacquiao ដណ្តើម​បាន​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBA World Welterweight Championship ក្រោយ​យកឈ្នះ​ម្ចាស់​ខ្សែក្រវាត់ Keith Thurman ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​ប្រភេទ​ទម្ងន់ ៦៦.៨​គីឡូក្រាម​។​

​ការប្រកួត​ចំនួន ១២​ទឹក (៣​នាទី​/​ទឹក​) ដែល​បាន​ធ្វើឡើង​នៅ​សង្វៀន MGM Grand Garden Arena ស្ថិត​ក្នុង​ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក កីឡាករ​ចាស់វស្សា​វ័យ ៤០​ឆ្នាំ Pac Man ធ្វេី​បាន​ល្អ​បំផុត​នៅ​ទឹកទី​១ តាមរយ​:​វ៉ៃ​កីឡាករ​ម្ចាស់ផ្ទះ Thurman អោយ​ដេក​លើ​សង្វៀន និង​ត្រូវ​អាជ្ញាកណ្តាល​រាប់​ដល់​៨​ផងដែរ​។​

​ក្រោយមក Pacquiao ក៏​បន្ត​ធ្វើ​បាន​ល្អ​ពី​ទឹក​ទី​២ ដល់​ទី​៥ និង​ប្រើ​កណ្តាប់ដៃ​វ៉ៃ​បែក​ច្រមុះ Thurman ចុង​ទឹក​ទី​៥ ទៀតផង មុន​ស្រុត​កម្លាំង និង​ត្រូវបាន​សិស្ស​ប្អូន ១០​ឆ្នាំ​គ្រប់គ្រង​ការប្រកួត​វិញ​ចាប់ពី​ទឹក​ទី​៦ ដល់​ទឹក​ទី​៩ មុន​ពេល​ទទួលរ​ង​កណ្តាប់ដៃ​របស់​ឆ្វេង​របស់ Pacquiao ធ្វើអោយ​ចុក​ក្នុង​ទឹក​ទី​១០ និង​បន្ត​វ៉​ចាញ់​ពិន្ទ Pacquiao សម្រាប់​២​ទឹក​ដែល​នៅសល់​នោះ​។​

​គួរ​បញ្ជាក់​ផង​ថា ក្នុង​ប្រកាស​លទ្ធផល​ពី​សំណាក់​ចៅក្រម​ទាំង ៣​រូប ដោយ​ចៅក្រម​ទី​១ ផ្តល់​ពិន្ទុ​អោយ Keith Thurman ឈ្នះ ខណ​:​ចៅក្រម​ទី​២ និង​ទី​៣ បាន​ផ្តល់​ពិន្ទុ​អោយ Manny Pacquiao ជា​អ្នកឈ្នះ​។​បច្ចុប្បន្ន មាន​ខ្សែ​ក្រា​វាត់ ២​ក្នុង​ដៃ​រួមមាន ខ្សែក្រវាត់ WBA regular Welterweight ដែល​ដ​ណ្តេ​ី​មបាន​ពី Lucas Matthysse កាល​ខែកក្កដា ឆ្នាំ​២០១៨ និង​ខ្សែក្រវាត់ WBA Super World Welterweight ដែល​ទេីប​ដ​ណ្តេ​ី​មបាន​ពី Keith Thurman ថ្ងៃនេះ​៕

​ការិយា​និពន្ធ​នាយក​:០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨
​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាន និង​គេហទំព័រ​(​ខ្មែរ​អច្ឆរិយ​:) http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com