ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

មន្ដ្រី​៥​នាក់ នៅ​ខេត្ត​មណ្ឌលគិរី ដែល​ហៅ​ទៅ​សួរនាំ​នៅ​កន្លែង​អាវុធហត្ថ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​!!!

មន្ដ្រី​៥​នាក់ នៅ​ខេត្ត​មណ្ឌលគិរី ដែល​ហៅ​ទៅ​សួរនាំ​នៅ​កន្លែង​អាវុធហត្ថ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ​១៣​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​១៤​ខែកក្កដា​ឆ្នាំ​២០១៩!

​រហូតមក​ដល់​ល្ងាច​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ មន្ដ្រី​ជំនាញ​ទាំង​៥​នាក់ ដែល​ធ្វើការ​ពាក់ព័ន្ធ​ទៅ​នឹង​ព្រៃឈើ ហើយ​ត្រូវ​កម្លាំង​អាវុធហត្ថ​ហៅ​យក​ទៅ​សួរនាំ​នោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ហើយ បន្ទាប់​ធ្វើ​ការសួរនាំ​អស់​ជាច្រើន​ម៉ោង ពោល​តាំងពី​ព្រឹក​ទល់​ល្ងាច​ម៉ោង​ជាង​៥​។​

​ភ្នាក់ងារ​អង្គភាព​ព័ត៌មាន ប្រចាំ​ខេត្ត​មណ្ឌលគិរី បាន​រាយការណ៍​ថា បន្ទាប់ពី​ធ្វើ​ការសួរនាំ​អស់​ជាច្រើន​ម៉ោង គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ អនុញ្ញាត​ឲ្យ​មន្ដ្រី​ទាំង​៥​នាក់​នោះ ត្រឡប់ទៅផ្ទះ​វិញ​ហើយ​។​
​សេចក្ដីរាយការណ៍​បាន​បញ្ជាក់ទៀតថា បន្ទាប់​មាន​មន្ដ្រី​ទាំង​៥​នាក់​នេះ​ទៅ នឹង​មាន​មន្ដ្រី​ជាច្រើន​រូប​ផ្សេងទៀត ដែល​នឹង​ត្រូវ​ហៅ​មក​សួរនាំ​ជា​បន្ដបន្ទាប់ ពាក់ព័ន្ធ​ការគ្រប់គ្រង​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដែល​អាច​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​។​

​សូមបញ្ជាក់​ថា យោងតាម​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​ព័ត៌មាន​នៅ​ខេត្ដ​មណ្ឌលគិរី បានឲ្យដឹងថា មន្ដ្រី​ទាំង​៥​នាក់​នោះ ស្ថិតនៅក្នុង​មន្ទីរ​កសិកម្ម និង​មន្ទីរ​បរិស្ថាន រួមមាន​៖
-​ទី​១ លោក សុខ ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​
-​ទី​២ លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​
-​ទី​៣ លោក អ៊ុំ វណ្ណ​សុភៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​
-​ទី​៤ លោក ប៉ែត ភ័​ក្ត្រា ប្រធានការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ឬ​ហៅ​ថា​នាយ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​
-​ទី​៥ លោក ហាន សុខន ប្រធានការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ឬ​ហៅ​ថា នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​។​

​សូមបញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែល​មាន​នាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​ប្រធាន បាន​ចេញ​ប្រតិបត្តិការ​យ៉ាង​ក្ដៅគគុក ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី រហូត​មាន​ការចាប់ខ្លួន ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក ព្រមទាំង​កម្ទេច​វត្ថុតាង​ជា​រថយន្ដ និង​ដកហូត​រថយន្ដ​ដឹក​ឈើ​ខុសច្បាប់​ជាច្រើន​គ្រឿង​ផងដែរ​៕

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ​(​ខ្មែរ​អច្ឆរិយ​:) http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com