ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឧកញ៉ា សឹង សំអុល និង​បក្ខពួក​២​នាក់​ទៀត​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស​បញ្ជូនទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បីសា​កសួរ​បន្ត​!!!

ឧកញ៉ា សឹង សំអុល និង​បក្ខពួក​២​នាក់​ទៀត​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស​បញ្ជូនទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បីសា​កសួរ​បន្ត​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​
​ចេញផ្សាយ​ថ្ងៃ​សុក្រ​១១​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​១២ ខែកក្កដា​ឆ្នាំ​២០១៩!

​នៅ​រសៀល​ថ្ងៃ​ទី ១១ កក្កដា ២០១៩ លោក សឹង សំអុល និង​អ្នកពាក់ព័ន្ធ​ដែល​ត្រូវបាន​ឃាត់ខ្លួន​សួរចម្លើយ​ពី​បទល្មើស​ព្រៃឈើ​តាំងពី​ថ្ងៃ​ទី ០៩ កក្កដា នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ពី​សំណាក់​កម្លាំង​ជំនាញ គណៈកម្មការ​ថ្នាក់​ជាតិ ដេ​ី​ម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​ការសាកសួរ​នៅ​មិនទាន់​បាន​បញ្ចប់​នៅឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ដដែល​នេះ ។​

​ព្រះរាជអាជ្ញារង និង ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា បានឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ថា ក្នុង​ចំណោម​មនុស្ស ៤​នាក់ មាន​៣​នាក់​ជាប់​ពាក់ព័ន្ធ​ត្រូវ​បញ្ជូន​មក​សាលាដំបូង​ខេត្ត ក្នុងនោះ​មាន លោក សុឹង​សំអុល ម្នាក់​ដែរ ។

​លោក​ថា ការសាកសួ​រលោក សុឹង សំអុល និង​មនុស្ស​២​នាក់​ទៀត​មិន​ទាន់​បញ្ចប់​នោះទេ រង់ចាំ​សួរ​បន្ត នៅ​ថ្ងៃស្អែក (១២ កក្កដា​) ចំណែក​លោក សុឹង សំអុល និង​អ្នកពាក់ព័ន្ធ​បាន​បញ្ជូន​មក​ផ្ញើ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ១​យប់​សិន​ដោយសារ​ការសាកសួរ​ស្ដាប់​ចម្លើយ​មិនទាន់​ចប់ ។​

​សូម​រម្លឹកថា ករណី​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី កម្លាំង​គណៈកម្មការ​ជាតិ ដេ​ី​ម្បី​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែល​ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ឯក ហុង វិណុល ក្រោម​ការបញ្ជា​ផ្ទាល់ ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ចុះ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ កាលពី​រសៀល​ថ្ងៃ​ទី ០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ។

​ការបង្ក្រាប​នេះ​ដោយ​ឃាត់ខ្លួន​បាន​មនុស្ស ចំនួន​៤​នាក់ ក្នុងនោះ​មាន​មេការ​ក្រុមហ៊ុន ២​នាក់ អ្នកបើក​រថយន្ត​ម្នាក់ ប្រធាន​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់​ម្នាក់ ឈ្មោះ​ឧកញ៉ា ស៊ឹង សំអុល និង​ដកហូត​បាន​រថយន្ដ​ជាង​៤០​គ្រឿង និង​បំផ្លាញ​រថយន្ត ៤​គ្រឿង ចោល​នៅ​ក្នុង​ព្រៃ​តែម្ដង កាលពី​ថ្ងៃ​ទី ១០​កក្កដា ចំណែក​រថយន្ត​ល្មើស​ជាង ៤០​គ្រឿង​ទៀត ដែល​ត្រូវ​បាន​បង្ក្រាប និង​រឹបអូស​ផងដែរ រង់ចាំ​កាត់ចោល និង​បំផ្លាញចោល​នៅពេល​ក្រោយ ៕

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ​(​ខ្មែរ​អច្ឆរិយ​:) http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com