ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​មណ្ឌលគិរី ចុះ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន សិប្បកម្ម​ផលិត​ទឹក​ពិសា អូ​គី​ថា​ណា ចំនួន​ពីរ​ទីតាំង​បន្ថែមទៀត នៅ​ក្រុង​សែន​មនោ​រម្យ !!!

មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​មណ្ឌលគិរី ចុះ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន សិប្បកម្ម​ផលិត​ទឹក​ពិសា អូ​គី​ថា​ណា ចំនួន​ពីរ​ទីតាំង​បន្ថែមទៀត នៅ​ក្រុង​សែន​មនោ​រម្យ !!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​- ក្រុង​សែន​មនោ​រម្យ​
​ចេញផ្សាយ​ថ្ងៃ​ព្រហស្បត៌​១០​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​១១ ខែកក្កដា​ឆ្នាំ​២០១៩!

​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​មណ្ឌលគិរី សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ ដឹកនាំ​ដោយ​លោក សុខ ប៊ុនធឿន អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ទឹក​ពិសារ នៅក្នុង​ក្រុង​សែន​មនោ​រម្យ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ  ដើម្បី​អោយ​ម្ចាស់​សិប្បកម្ម​សុំ​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​គុណភាព​ទឹក​ពិសា និង​សុខភាព​អ្នកប្រើប្រាស់​ទូទៅ​។​

​លោក សុខ ប៊ុនធឿន អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត បានឱ្យដឹងថា ការចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ទឹក​ពិសារ​ដប ដោយ​ឃើញ​ថា សិប្បកម្ម​ទាំងនេះ​បាន​ដំណើរការ​ផលិត និង​ចែកចាយ​ផលិតផល​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​បង្កើត​ពី​មន្ទីរ​ឧស្សា​កម្ម និង​សិប្បកម្ម​ទេ​។ ម្យ៉ាងទៀត ឧបករណ៍​ចម្រោះ​ទឹក​ដែល​ប្រើប្រាស់​នោះ គឺ​អាច​ប្រើប្រាស់​បាន​ត្រឹម​លក្ខណៈ​ក្នុង​រង្វង់​គ្រួសារ​តែ​ប៉ុណ្ណោះ ទាំង​បរិមាណ​ផលិត ទាំង​គុណភាព​ផលិត រួម​ទាំង​លក្ខណៈ​បច្ចេកទេស​ក្បួន​អនាម័យ​ផលិតកម្ម និង​ទីតាំង​ផលិត​។​

​ម្យ៉ាងទៀត ខ្សែសង្វាក់​ផលិតកម្ម​ច្រក​ដប និង​វេច​ខ្ចប់​របស់​សិប្បកម្ម​ទាំងពីរ​នេះ គឺ​មិន​អនុលោម​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ទឹក​ពិសា​ដប​ដែល​ចែង​ក្នុង​ច្បាប់ ស្តីពី​ការគ្រប់គ្រង​រោងចក្រ​-​សិប្បកម្ម​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​គុណភាព​ទឹក​ពិសា និង​សុខភាព​អ្នក​ប្រើប្រាស់​នៅ​លើ​ទីផ្សារ​។ ហើយ​មន្ត្រី​ជំនាញ​ក៏​បាន​ឱ្យ​ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​ពិសា​ដប​ស្លាក​យីហោ អូ​គិថា​ណា​ចំនួន​ពីរ​កន្លែង ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ ត្រូវ​បញ្ឈប់​សកម្ម​ផលិត និង​ធ្វើ​អាជីវកម្ម រហូតដល់​ពេល​ទទួល​បាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​។​

​លោក សុខ ប៊ុនធឿន បាន​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​សិប្បកម្ម​ទាំងអស់ ត្រូវ​មក​ទំនាក់ទំនង​សុំ​ច្បាប់ បង្កើត​រោងចក្រ​សិប្បកម្ម​នៅ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត ដើម្បី​កែប្រែ​នូវ​ប្រព័ន្ធ​ផលិតកម្ម និង​គុណភាព​ឱ្យ​សមស្រប​តាម​ស្តង់ដារ​បច្ចេកទេស​ទឹក​ពិសា​ដប និង​និតីវិធី​ផ្លូវច្បាប់​។ លោក​បន្ថែមថា ក្នុង​ករណី​ម្ចាស់​សិប្បកម្ម​មិន​អនុវត្តន៍​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ ហើយ​ឃើញ​នៅតែ​បន្ត​ការផលិត និង​ចរាចរណ៍​ចែកចាយ​លក់​លើ​ទីផ្សារ​ទៀត មន្ទីរ​នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ដោយ​មាន​ស្ថាន​ប័ន​ជំនាញ​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​ច្បាប់ និង​ផាកពិន័យ​តាម​ច្បាប់​ជា​ធរមាន​៕

​ការិយាល័យ​និពន្ធ​នាយក​
០៩៣:៤៤៥៥៥៨/០១២:៥០៥៣៤៤
​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាន និង​គេហទំព័រ​(​ខ្មែរ​អច្ឆរិយ​:) http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com