ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ពលករ​ខ្មែរ​ចំនួន​៣០​នាក់​ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ​ចាប់បាន​២០​នាក់​រត់កេច​ខ្លួន​រួច​១០​នាក់​ខេត្ត​នគររាជ​សីមា​

ពលករ​ខ្មែរ​ចំនួន​៣០​នាក់​ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ​ចាប់បាន​២០​នាក់​រត់កេច​ខ្លួន​រួច​១០​នាក់​ខេត្ត​នគររាជ​សីមា​

ប្រទេស​ថៃ ៖ ពលករ​ខ្មែរ​ចំនួន​៣០​នាក់ ត្រូវ​ទាហាន​ឈុត់​ខ្មៅ​ថៃ​ចាប់ខ្លួន​បាន​ចំនួន​២០​នាក់​រត់​គេច​ខ្លួន​ចំនួន​រួច​១០​នាក់​។​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ធ្នាំ​២០១៨​ក្នុង​តំបន់ឧ​ឡាន​ជាតិ​ថាប់​ឡាន​ស្ថិតនៅក្នុង​ឃុំ​ឡាំ​ភៀក ស្រុក​ខន​បុរី  ខេត្ត​នគររាជ​សីមា​ប្រទេស​ថៃ​។​

​ពលករ​ខ្មែរ​ដែល​ទាហាន​ឈុតខ្មៅ​ថៃ​ចាប់ខ្លួន​បាន​នោះ​គេ​សាររ​ភាព​ថា​ពួកគេ​ទាំងអស់គ្នា​បាន​ចាញ់បោក​មេខ្យល់​ជា​ជនជាតិ​ខ្មែរ​និង​ម​ជនជាតិ ថៃ​យក​មក​កាន់​តំបន់​នេះ​ដោយ​ម្នាក់ៗ​ត្រៀម​នូវ​ស្បៀងអាហារ​ឧបករណ៍​សំរាប់​ប្រើប្រាស់​ក្នុង​ការកាប់​ឈើ​ក្រញួង​នៅ​តំបន់​ខាងលើ​។​

​ពួកគេ​បាន​បន្តទៀតថា ខ​ណះ​ដែល​ពួកគេ​ត្រូវបាន​មេ​ឈ្មួញ​យកមក​ទំលាក់​ក្នុង​ព្រៃ​នេះ​គេ​ក៏​បាន​ចាក់ចេញ​ទៅ​បាត់​អស់​ដោយ​ទុក​ពលករ​ទាំងអស់​នោះ​រៀបចំ​ឧបករណ៍​ដើម្បី​ត្រៀម​កាត់ឈើ​ប៉ុន្តែ​មិន​ទាន់​នឹង​បាន​កាត់​ផង​ក៏​ត្រូវ​ទាហាន​ឈុត់​ខ្មៅ​ថៃ​ឡោមព័ទ្ឋ​នឹង​ចាប់ខ្លួន​តែម្តង ។​

​បច្ចុប្បន្ន ពលក​រទាំង​២០​នាក់​គេ​មិនទាន់​ដឹង​ថា​តើ​បាន​ភាគ​គី​ថៃ​បញ្ចូនទៅ​ដល់​ណា​ហើយ​នោះ​ទេ​ចំណែក​ពលករ​១០​នាក់​ទៀត​ដែល​រត់កេច​ខ្លួន​សំងំ​ក្នុងព្រៃក៏​មិនដឹង​ថា​នឹង​ទៅជា​យ៉ាងណា​ដែរ​ព្រោះ​ស្បៀងអាហារ​ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ​ប្រមូល​យក​គ្មាន​សល់​នោះទេ ៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com