ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រកាស​ខ្លាំងៗ ចាត់វិធានការ​ម៉ឺងម៉ាត់​បំផុត និង​មិន​លើកលែង​ចំពោះ​ជន​ទាំងឡាយ​ណា ដែល​ចេញ​មក​រារាំង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ !!!

នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រកាស​ខ្លាំងៗ ចាត់វិធានការ​ម៉ឺងម៉ាត់​បំផុត និង​មិន​លើកលែង​ចំពោះ​ជន​ទាំងឡាយ​ណា ដែល​ចេញ​មក​រារាំង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ !!!

ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​ពុធ​១០​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​ថ្ងៃ​ទី​១១​ខែកក្កដា​ឆ្នាំ​២០១៩

​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ចេញ​មក​ប្រកាស​ខ្លាំងៗ ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ជាទីបំផុត របស់​ជន​ទាំងឡាយ​ណា រួម​ទាំង​អ្នកសារព័ត៌មាន​ផង​នោះ ដែល​ហ៊ាន​ចេញ​មក​រារាំង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​កំពុងតែ​អនុវត្ត​នៅពេលនេះ​។​

​នាយ​ឧត្តមសេនីយ៍ បាន​បញ្ជាក់​ពី​ចំណាត់ការ​ដ៏​ធ្ងន់ធ្ងរ ដោយសារតែ​ជា​ការទទួលខុសត្រូវ ចំពោះ​ប្រទេសជាតិ និង​ប្រជាជន​ក្រោម​បទ​បញ្ជា​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន​។​
​នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​បញ្ជាក់​អំពី​ប្រតិបត្តិការ​បាញ់​កម្ទេចចោល ចំពោះ​ជនល្មើស និង​ឧក្រិដ្ឋជន​ព្រៃឈើ ដែល​មាន​អាវុធ​ក្នុង​ដៃ ហើយ​បាញ់ប្រហារ​មកលើ​កងកម្លាំង​សមត្ថកិច្ច ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​

​រយៈពេល​ពីរ​ថ្ងៃ​នេះ កម្លាំង​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បញ្ជា​កម្លាំង​ជា​ច្រើន​នាក់ ចុះ​ទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដោយ​ផ្ដើម​នៅ​ខេត្ត​មណ្ឌលគិរី រហូត​មាន​ការចាប់​ខ្លូន​ឧកញ៉ា សឹង សំអុល និង​បក្ខពួក​៣​នាក់​ទៀត ព្រមទាំង​រឹបអូស​រថយន្ដ​ប្រព្រឹត្ត​បទល្មើស​ជាង​៤០​គ្រឿង និង​បំផ្លាញចោល​មួយចំនួន​ទៀត​នៅក្នុង​ព្រៃ​តែម្ដង​។​

​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ប្រកាស​យ៉ាង​ដូច្នេះ​ថា (​អ្នក​ដែល​ប្រឆាំង​ជាមួយ​នឹង​កិច្ច​ការពារ​ព្រៃឈើ រាប់​ទាំង​អ្នកសារព័ត៌មាន​ផង​នោះ នឹង​ត្រូវ​ប្រឈម​មុខ​តាម​ផ្លូវច្បាប់​។ គេ​កាប់​ឈើ​អស់លោក​ស្រែក​អាឡេអាឡូ ដឹក​ត្រូវ ក៏​ស្រែក ដឹក​មិនត្រូវ​ក៏​ស្រែក ឥលូវ​ខ្ញុំ​បង្ក្រាប​អស់លោក​ស្រែក អស់លោក​ត្រូវតែ​ទទួលទោស​តាម​ផ្លូវច្បាប់ ដែល​ជា​ការ​រួមផ្សំ​ជាមួយ​បទល្មើស​។ ប្រទេស​នេះ ប្រទេស​កម្ពុជា ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន​នរណា​នៅ​ពីលើ​ផ្លូវ​ច្បាប់​នោះ​ទេ​។ បទបញ្ជា​រហូត​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ បាញ់​សម្លាប់​អ្នក​ដែល​កាប់​ឈើ តែ​រហូត​មកដល់ពេលនេះ ខ្ញុំ​មិន​ទាន់​សម្លាប់​មនុស្ស​ទេ ខ្ញុំ​បំផ្លាញ​តែ​មធ្យោបាយ គ្មាន​បំបាត់​ចោល​មធ្យោបាយ ដើម្បី​ការពារ​បទល្មើស តែ​ជនល្មើស​បាន​ចូល​ពន្ធនាគារ​រួចហើយ ដូច្នេះ​មធ្យោបាយ​បទល្មើស​ត្រូវកម្ទេច​ក្រវាត់​ចោល​។
​បើសិនជា​អស់លោក​ពូកែ​បែបនេះ សូម​ឲ្យមក​ធ្វើ​ខ្លួនឯង​។ ខ្ញុំ​ត្រូវ​ដោះដូរ​តម្លៃ​ជាតិ ធនធានធម្មជាតិ និង​ទទួលខុសត្រូវ​ជា​មន្ដ្រី​អនុវត្ត​ច្បាប់ និង​បទបញ្ជា​រាជរដ្ឋាភិបាល​ស្របតាម​ច្បាប់ ជាមួយ​ជនល្មើស​មិន​ថា​ខ្មែរ ឬ​បរទេស​ទេ សុំទោស​ម៉ោង​នេះ ជួយ​ផ្សព្វផ្សាយ​កុំឲ្យ​មាន​ការ អ្នក​កាប់​ឈើ ហើយ​មធ្យោបាយ​ដែល​មាន​រួចហើយ សូម​យក​ទៅ​រកស៊ី និង​ប្រើប្រាស់​តាម​ផ្លូវច្បាប់​)​។​

​សូមបញ្ជាក់​ថា នៅថ្ងៃនេះ​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន ៤​គ្រឿង ដែល​រកឃើញ​នៅក្នុង​ព្រៃ​ជ្រៅ ពិបាក​ក្នុង​ការនាំ​ចេញ​មក​ក្រៅ​វិញ​នោះ ត្រូវបាន​កម្លាំង​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ​ធ្វើ​ការកម្ទេច​ចោល​នៅ​នឹង​កន្លែង​តែម្តង​។​
​ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ បាន​ថ្លែងថា រថយន្ត​ដឹកឈើ​នៅក្នុង​ព្រៃ​ចំនួន ៤​គ្រឿង ដែល​រកឃើញ​នៅក្នុង​ព្រៃ ត្រូវ​ធ្វើការ​បំផ្លាញ​ចោល​តែ​ម្តង ដោយ​ប្រើ​ម្សៅ TNT​។ សម្រាប់​រថយន្ត​ល្មើស​ជាង ៤០​គ្រឿង​ទៀត ដែល​ត្រូវ​បាន​បង្ក្រាប និង​រឹបអូស​ផង​ដែរ​នោះ រង់ចាំ​ការ​កាត់ចោល និង​បំផ្លាញចោល​នៅពេល​ក្រោយ​។​
​ដោយឡែក​សំណុំរឿង​នៃ​ការចាប់ខ្លួន​លោក​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​៣​នាក់​ផ្សេង​ទៀត ដែល​រង​ការចាប់ខ្លួន​ផង​ដែរ​នោះ ត្រូវបាន​លោក​ឧត្តមសេនីយ៍​អ្នកនាំពាក្យ​អះអាងថា អាច​ផ្ទេរ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​។​

​កាល​ពី​ម្សិលមិញ កម្លាំង​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​មណ្ឌលគិរី ដោយ​ចាប់ខ្លួន​មនុស្ស​៤​នាក់ ក្នុងនោះ​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ​២​នាក់ និង​អ្នកបើករថយន្ត​ម្នាក់ ព្រមទាំង​ដកហូត​រថយន្ដ​ជាង​៤០​គ្រឿង​ផង​ដែរ​

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ​(​ខ្មែរ​អច្ឆរិយ​:) http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com