ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

វិធានការ​ថ្មី គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានប្រកាសថា​ចាប់​បាន​រថយន្ត ម៉ូតូ​ដែល​ប្រើ​ក្នុង​បទល្មើស​ព្រៃឈើ​នឹង​ត្រូវ​កម្ទេចចោល​នៅនឹងកន្លែង !!!

វិធានការ​ថ្មី គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានប្រកាសថា​ចាប់​បាន​រថយន្ត ម៉ូតូ​ដែល​ប្រើ​ក្នុង​បទល្មើស​ព្រៃឈើ​នឹង​ត្រូវ​កម្ទេចចោល​នៅនឹងកន្លែង !!!

ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​ច័ន្ទ​០៧​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​ថ្ងៃ​ទី​០៨​ខែកក្កដា​ឆ្នាំ​២០១៩

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ប្រកាស​ពី​វិធានការ​ថ្មី​ថា មធ្យោបាយ​ផ្សេងៗ ដូចជា រថយន្ត គោយន្ត និង​ម៉ូតូ ជាដើម ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ នឹង​ត្រូវ​បំផ្លាញ​ចោល​នៅនឹងកន្លែង​។ វិធានការ​នេះ ធ្វើឡើង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។

​បន្ថែម​ពីលើ​សេចក្តីប្រកាស​ព័ត៌មាន លោក អេង ហ៊ី ដែល​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​នេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ការធ្វើ​ដូច្នេះ គឺ​ដើម្បី​ព្រមាន​កុំឲ្យ​មាន​បទល្មើស​ព្រៃឈើ​តទៅទៀត​។ លោក សង្កត់​ធ្ងន់​បែបនេះ​ថា​(​កន្លងមក យើង​អប់រំ​ដែរ តែ​នៅ​តែ​មាន​ដឹកឈើ​ដដែល អ៊ីចឹង ពី​ថ្ងៃនេះ​ទៅ យើង​ត្រូវ​ចាត់វិធានការ​តឹងរឹង គឺថា ចាប់​បាន​កម្ទេច​ចោល​នៅ​កន្លែង​តែ​ម្តង​)​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន អ្នកនាំពាក្យ បាន​លើកឡើង​ថា កន្លងទៅ ទោះបី មាន​ការផ្សព្វផ្សាយ​អប់រំ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​ក៏​ដោយ ក៏​នៅតែ​មាន​ការលួចបន្លំ​កាប់​ឈើ ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ តាម​គ្រប់​មធ្យោបាយ គ្រប់​រូបភាព ដូច្នេះ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ទើប​តម្រូវឲ្យ​ចេញ​វិធានកា​រ​ខាងលើនេះ​។

​លើសពីនេះ គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ តាមរយៈ​អ្នកនាំពាក្យ​ដដែល ក៏​បាន​ព្រមាន​អនុវត្ត​ច្បាប់​យ៉ាង​តឹងរឹង​ចំពោះ​បុគ្គល​និង​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ផងដែរ​។

​ទន្ទឹមនេះ អ្នកនាំពាក្យ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ផ្លាស់ប្តូរ​ផ្នត់គំនិត​ពី​ការប្រកប​មុខរប​រ​កាប់ឈើ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទៅ​ប្រកប​មុខរបរ​ស្របច្បាប់​វិញ ដើម្បី​រួមគ្នា​ការពារ​បរិស្ថាន និង​ការ​បម្រែបម្រួល​អាកាសធាតុ​៕

​ការិយាល័យ​និពន្ធ​នាយក​
០៩៣:៤៤៥៥៥៨/០១២:៥០៥៣៤៤
​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាន និង​គេហទំព័រ​(​ខ្មែរ​អច្ឆរិយ​:) http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com