ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

នាយ​ឧត្តមសេនីយ៍ សៅ សុខា ព្រមាន​ថា អាវុធហត្ថ​ទាំងអស់ មិន​ត្រូវ​ប្រើប្រាស់​យានយន្ត ស្លាក​សញ្ញា តួនាទី និង​ឈ្មោះ​អាវុធហត្ថ​ទៅ​ប្រព្រឹត្ត​បទល្មើស​ដាច់ខាត ជន​ប្រព្រឹត្ត​ត្រូវ​ចាត់ការ​តាមច្បាប់​!!!

នាយ​ឧត្តមសេនីយ៍ សៅ សុខា ព្រមាន​ថា អាវុធហត្ថ​ទាំងអស់ មិន​ត្រូវ​ប្រើប្រាស់​យានយន្ត ស្លាក​សញ្ញា តួនាទី និង​ឈ្មោះ​អាវុធហត្ថ​ទៅ​ប្រព្រឹត្ត​បទល្មើស​ដាច់ខាត ជន​ប្រព្រឹត្ត​ត្រូវ​ចាត់ការ​តាមច្បាប់​!!!

​ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​សៅរ៍​០៥​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​ថ្ងៃ​ទី​០៦​ខែកក្កដា​ឆ្នាំ​២០១៩!

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ព្រមាន​ថា រាល់​មន្ត្រី​អាវុធហត្ថ​ទាំងអស់ មិន​ត្រូវ​ប្រើប្រាស់​យានយន្ត ស្លាក​សញ្ញា កងរាជអាវុធហត្ថ ឬ​តួនាទី​ជា​កងរាជអាវុធហត្ថ​ទៅ​ប្រព្រឹត្ត​បទល្មើស​ដាច់ខាត នាយទាហាន​ណា​ដែល​មាន​ការពាក់ព័ន្ធ ត្រូវ​តាម​អនុវត្ត​ច្បាប់​លក្ខន្តិកៈ នៃ​កងយោធពល​ខេមរភូមិន្ទ ឬក៏​ត្រូវ​បញ្ជូន​ទៅ​តុលាការ​។​

​ការព្រមាន និង​ក្រើនរំលឹក​ដល់​មន្ត្រី​អាវុធហត្ថ​របស់​ខ្លួន​ខា​ង​លើ​នេះ ខណៈ​ដែល​នាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការងារ​កងរាជអាវុធហត្ថ​ឆមាស​ទី​១ ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១៩ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកក្កដា នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​
​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​ការកោតសរសើរ​ចំពោះ​កងរាជអាវុធហត្ថ​គ្រប់​បណ្តា​អង្គភាព ស្ថាប័ន ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការអនុវត្ត​នូវ​តួនាទី ភារកិច្ច​៦​ខែ កន្លងមកនេះ ដែល​លោក​ឧត្តមសេនីយ៍ នាយសេនាធិការ បាន​រាយការណ៍​ជូន​អង្គប្រជុំ ជាការ​បូកសរុប​វាយតម្លៃ និង​លើក​ទិសដៅ​ការងារ​មួយចំនួន​ដែល​ជា​សុច្ច​នាករ​ការងារ​ឆមាស​២ ឈ​លើ​មូលដ្ឋាន​ផែនការ​រួម សម្រាប់​ឆ្នាំ​២០១៩ ដែល​អង្គប្រជុំ​បាន​ដាក់​ចេញ​។​

​នាយ​ឧត្តមសេនីយ៍ បាន​បន្តថា ការវិនិយោគ​កសាង​សាលា​ហ្វឹកហ្វឺន គ្រូ​បណ្តុះបណ្តាល និង​កម្មវិធីសិក្សា​ចំ​ទិសដៅ គឺ​មាន​តម្លៃ​ខ្លាំងណាស់ ក្នុង​ការតម្រង់​ទិសដៅ​វិជ្ជាជីវៈ​កងរាជអាវុធហត្ថ ដែល​កត្តា​កំណត់​គឺ​មនុស្ស ដូច្នេះ​មនុស្ស​ត្រូវការ​ចំណេះដឹង គ្មាន​ចំណេះដឹង យក​ទៅ​ធ្វើ​ខុស​ច្រើន​ជាង​ត្រូវ គ្មាន​ចំណេះដឹង យក​ទៅ​ធ្វើ​និង​បំផ្លាញ​ថែមទៀត​ផង​។​
​ជាមួយនេះ នាយ​ឧត្តមសេនីយ៍​បាន​ប្រាប់​មន្ត្រី​ទាំងអស់ ខិតខំ​ប្រឹងប្រែង​លើ​ការងារ​អប់រំ​ចិត្តសាស្ត្រ ចុះ​ទៅ​គ្រប់​ទីកន្លែង​ដើម្បី​ផ្សព្វផ្សាយ ជារួម​កងរាជអាវុធហត្ថ រក្សាបាន​នូវ​ជំនឿ​ទុកចិត្ត​លើ​ការដឹកនាំ របស់​សម្តេច​តេជោ ហ៊ុន សែន និង​រាជរដ្ឋាភិបាល មាន​ស្មារតី​នឹងនរ មាន​ឆន្ទះ​ប្តូរផ្តាច់​ក្នុង​ការការពា​ររាជរដ្ឋាភិបា​ល​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏បាន​រំលឹក​ដល់​បញ្ជាការ​គ្រប់​អង្គភាព ស្ថាប័ន កងរាជអាវុធហត្ថ ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច ត្រូវតែ​មាន​ប្រតិទិន​ការងារ​ច្បាស់លាស់​តាម​ផែនការ​ដែល​បាន​គ្រោងទុក ត្រូវ​ប្រើប្រាស់​កម្លាំង​ឱ្យ​ចំ​ទិសដៅ​និង​ជំនាញ​វិជ្ជាជីវៈ​ដែល​បាន​បណ្តុះបណ្តាល និង​ត្រូវ​រំលឹក​ដល់​កម្លាំង​ក្រោម​ឱវាទ​របស់​ខ្លួន ការប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ឱ្យ​មាន​ប្រយោជន៍ ដល់​សង្គម និង​អង្គភាព មិន​ត្រូវ​ប្រើប្រាស់​យានយន្ត ស្លាក​សញ្ញា កងរាជអាវុធហត្ថ ឬ​តួនាទី​ជា​កងរាជអាវុធហត្ថ​ទៅ​ប្រព្រឹត្ត​បទល្មើស​ដាច់ខាត នាយទាហាន​ណា​ដែល​មាន​ការពាក់ព័ន្ធ ត្រូវ​តាម​អនុវត្ត​ច្បាប់ លក្ខន្តិកៈ​នៃ​កងយោធពល​ខេមរភូមិន្ទ ឬក៏​ត្រូវ​បញ្ជូន​ទៅ​តុលាការ​។​

​បន្ថែម​លើ​នេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​ជំរុញ​ដល់​គ្រប់​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី ខេត្ត ត្រូវ​ចុះបញ្ជី​សា​ពើ​ភណ្ឌ​និង​ធ្វើ​ប្លង់​កម្ម​សិទ្ធ​ឱ្យបាន​ក្នុង​រយពេល ៦​បន្ទាប់ និង​បន្ត​ធ្វើ​ការកសាង អង្គភាព​មាន​ស្ទឹងត្រែង ព្រះវិហារ ព្រៃវែង តាកែវ កោះកុង កំពត​។ ក្នុង​អង្គប្រជុំ​នេះ ក៏បាន​សម្រេច​បង្កើត​មូលិ​ធិ​មួយ​បន្ថែមទៀត បន្ទាប់​ពី​មូលិ​ធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ សម្រេចបាន​ជោគជ័យ ក្នុង​ការជួយ​សម្រាល​ការលំបាក​គ្រួសារ​អាវុធហត្ថ ពលី​-​មរណៈ នោះ​គឺ​មូលិ​ធិ​អតីត​កងរាជអាវុធហត្ថ សម្រាប់​អតីត​កងរាជអាវុធហត្ថ​ដែល​បាន​ចូលនិវត្តន៍​ឬ​បាត់បង់​សមត្ថភាព សម្រាប់​ដោះស្រាយ ការលំបាក​ក្នុង​ជីវភាព​គ្រួសារ ឬ​មាន​ជំងឺ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក​វរសេនីយ៍ឯក ហាន វុទ្ធី នាយ​ការិយាល័យ​បុគ្គលិក កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឡើង​អាន​អនុក្រឹត្យ​ស្តីពី ការតែងតាំង​ផ្លាស់ប្តូរ​មុខងារ​នាយទាហាន របស់​រាជរដ្ឋាភិបាល​លេខ​៨៤៥ សល​ក្រ​ត​ត សម្រេច​រួម​មាន​៖
​ទី​១- ឧត្តមសេនីយ៍ទោ នាង សុ​ជីវី ជា​ស្នងការ ស្នងការដ្ឋាន​កសាង​កម្លាំង​
​ទី​២- ឧត្តមសេនីយ៍ទោ ជា អេង​យ៉ុង ជា​ស្នងការ ស្នងការដ្ឋាន​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ​
​ទី​៣- ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ជា​ស្នងការ ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​
​ទី​៤- ឧត្តមសេនីយ៍ទោ តាត ចន្ថា ជា​នាយក​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំបូល​
​ទី​៥- ឧត្តមសេនីយ៍ត្រី អេង ហ៊ី ជា​ស្នងការ ស្នងការដ្ឋាន​ទំនាក់ទំនង​សាធារណៈ​
​ទី​៦- វរសេនីយ៍ឯក ញឹម សិលា ស្នងការ ស្នងការដ្ឋាន​ផែនការ​ប្រតិបត្តិការ​
​ទី​៧- តែងតាំង​ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជា​នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ​៕

​ការិយាល័យ​និពន្ធ​នាយក​
០៩៣:៤៤៥៥៥៨/០១២:៥០៥៣៤៤
​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាន និង​គេហទំព័រ​(​ខ្មែរ​អច្ឆរិយ​:) http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com