ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​គ្រា ខណៈ​មន្ត្រី​ឧទ្យានុ​រ​ក្ស​កំពុង​ប្រតិបត្តិការប​ង្ក្រា​ប​ការដឹក​ជញ្ជួន​ឈើ​ខុសច្បាប់ ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា​

ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​គ្រា ខណៈ​មន្ត្រី​ឧទ្យានុ​រ​ក្ស​កំពុង​ប្រតិបត្តិការប​ង្ក្រា​ប​ការដឹក​ជញ្ជួន​ឈើ​ខុសច្បាប់ ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា​

សេចក្តី​រាយ​ការណ៏​បាន​ឲ្យដឹងថា មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ គ្រា​ដែល​មន្ត្រី​ឧទ្យានុ​រ​ក្ស​កំពុង​ប្រតិបត្តិការប​ង្ក្រា​ប​ការដឹក​ជញ្ជួន​ឈើ​ខុសច្បាប់ ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា កាលពី​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃទី​១០ សីហា ២០១៨ នៅ​ចំនុច​ទឹក​ខួប លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​។​

​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បានឲ្យដឹងថា វេលា​ម៉ោង​១២ និង​៤៧​នាទី​យប់​ចូល​ថ្ងៃ​ទី​១០​ខែ​សីហា ឆ្នាំ​២០១៨ ជំនាញ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​បាន​ចុះ​ប្រតិបត្តិការ​នៅ​ចំណុច​ទីតាំង​កិន​ថ្ម បាន​ជួប​ម៉ូតូ​ដឹកឈើ​ចំនួន​០១​គ្រឿង​ដឹក​ឈើ​កកោះ​ឡាំង​ជ្រុង​ចំនួន​៤​ដុំ និង​ឈើ​នៅក្បែ​ម៉ូតូ​ចំនួន​ប្រាំមួយ​ដុំ​ទៀត និង​បាន​ឃាត់​ចាប់​ម៉ូតូ​ម៉ាក​វេវ ដែល​ដឹក​ជញ្ជូន​ស្បៀង​ទៅឲ្យ​ក្រុម​អារ​ឈើ​ស្រឡៅ​ឡាំង​ជ្រុង​នៅក្នុង​ព្រៃ​។​

​លោក​ប្រធាន​មន្ទីរ​បន្តថា ជំនាញ​ក៏​បាន​រឹបអូស​វត្ថុតាង​ទាំងអស់​មក​រក្សាទុក​នៅ​ស្នាក់ការ​កែវ​សីមា លុះ​ដឹក​មកដល់​ចំណុច​ទឹក​ខួប ស្ថិតនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ក៏​ត្រូវ​បាន​ជនសង្ស័យ​មួយក្រុម បាន​យក​រថយន្ត​ចំនួន​ពីរ​គ្រឿង​ម៉ាក​កាមរី​ហើម​ពណ៏​ស្លែ និង​ពណ៏​ខ្មៅ មក​បិត​រាំងផ្លូវ​ឡាន​ដឹក​វត្ថុតាង មិនឲ្យ​ទៅមុខ​។​ភ្លាមៗ​នោះ​ក៏​មាន​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​កាមរី​ឆ្លាម​ពណ៏​ខ្មៅ ដឹក​មនុស្ស​ពេញ​ប្រមាណ​១០​នាក់​ទៀត មក​រារាំង​រំដោះ​យក​វត្ថុតាង ដែល​សង្ស័យ​ថា​មាន​មេក្លោង​ឈ្មោះ​យាយ​ក្រហម ជា​អ្នកបើកបរ​។​

​លោក ឌិន ប៊ុនធឿន នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ឲ្យដឹងថា ស្ថិតនៅ​ក្នុង​ស្ថានភាព​ប្រឈម​នេះ លោក​បាន​បញ្ជា​ឲ្យ​មន្ត្រីនគរបា​លសហការ​ជាមួយ​ដែន​ជម្រក និង​មន្ត្រី​ជំនាញ​បរិស្ថាន​បាញ់​បំបែក​កង់ឡាន​អស់​ចំនួន​ប្រាំ​គ្រាប់​។ លោក​បន្តថា ដើម្បី​ការពារ​សុវត្ថិភាព លោក​បាន​សុំ​កម្លាំង​ពី​អធិការ​ស្រុក​ឲ្យ​ត្រៀម ចាំ​ទៅ​ជួយ​ពេល​ដឹក​វត្ថុតាង​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​ដែន​ជម្រក ដើម្បី​ចាត់ការ​តាម​និតិ​វិធី ។ ហើយ​ក្រុម​នេះ​តែងតែ​កាង​ឲ្យ​រថយន្ត និង​ម៉ូតូ​ដឹក​ឈើ​ជា​រៀងរាល់​យប់​ចេញពី​តំបន់​ដែន​ជម្រក​។​

​លោក វ៉ាន់ ដា​នី​ន អធិការនគរបាល​ស្រុក​កែវ​សីមា​បានឲ្យដឹងថា អាវុធ​ដែល​បាន​បាញ់​ម៉ាក AK៤៧ ប្រភេទ​ស្វាយ​បត់ លេខ​២៤៥៧ និង​អាវុធ​មួ​យ​ដើម​ទៀត​ម៉ាក K៥៩ លេខ​៨៩៨៩៨៧ ។​

​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង​១១​ថ្ងៃទី​១០ សីហា ២០១៨ កម្លាំង​ជំនាញ​នឹង​កម្លាំង​សហការ​កំពុង​កសាង​សំនុំរឿង​បញ្ជូន​ទៅ​សាលាដំបូង នឹង​រង់ចាំ​បញ្ជា​ពី​លោក​ព្រះ​អាជ្ញារ​ដើម្បី​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ឋ ព្រោះ​មុខសញ្ញា​ត្រូវបាន​ជំនាញ​កំណត់​បាន​អស់ហើយ​។​

​ទោះជា​យ៉ាងណា​លោក​ប្រធាន​មន្ទីរ​បាន​ស្នើរ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា សូម​ជៀសវាង​ពី​ការកាប់​ឈើ​ថ្មី ឬ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ហាមឃាត់ នឹង​ត្រូវ​រាយ​ការណ៏​ជាបន្ទាន់​ចំពោះ​សកម្មភាព​ទាំងឡា​យ​ណា ដែល​ប្រព្រឹត្ត​ខុសច្បាប់​ដ្បិត​ប្រជាពលរដ្ឋ​គឺជា​ភ្នែក​ច្រមុះ​របស់​សមត្ថកិច្ច​ជំនាញ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com