ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

បេនឡាន​លោក​ប៉ោ​សេង​ខេត្ត​មណ្ឌលគិរី ពិតប្រាកដ​នៅ​រង្វង់​មូល​គោព្រៃ ឫ​នៅ​មុខកា​រ៉ាស់​សាំង​ប៉ាៗ​បង្ក​ភាព​អនាធិបតេយ្យ​អាជ្ញាធរ​ដែនដី​មិន​រវល់​អើពើ​!!!

បេនឡាន​លោក​ប៉ោ​សេង​ខេត្ត​មណ្ឌលគិរី ពិតប្រាកដ​នៅ​រង្វង់​មូល​គោព្រៃ ឫ​នៅ​មុខកា​រ៉ាស់​សាំង​ប៉ាៗ​បង្ក​ភាព​អនាធិបតេយ្យ​អាជ្ញាធរ​ដែនដី​មិន​រវល់​អើពើ​!!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​- ក្រុង​សែន​មនោ​រម្យ​
​ចេញផ្សាយ​ថ្ងៃ​សុក្រ​០៤​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​ថ្ងៃ​ទី​០៥​ខែកក្កដា​ឆ្នាំ​២០១៩!

​បច្ចុប្បន្ននេះ មន្ត្រីរាជការ​ក៏​ដូចជា​ប្រជាជន​ទាំងមូល​នៅក្នុង​ខេត្ត​មណ្ឌលគិរី​កំពុង​នាំ​គ្នា​រិះគន់​ខ្លាំងៗ​មក​លើ​បញ្ហា​លោក​ប៉ោ​សេង​ថៅកែ​បេនឡាន​កំពុង​យក​ចំណី​ផ្លូវ​សាធារណ​:​ចំណុច​រង្វង់​មូល​គោ​ព្រៃ និង​មុខកា​រ៉ាស់​សាំង​ប៉ាៗ​ធ្វើ​ជា​បេន​ចាប់មូយ​ប្រសេចប្រសាច​បង្កភាព​អាណាធិប្បតេយ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​មក​លើ​សណ្ដាប់ធ្នាប់​សាធារណៈ​ដល់​ភ្ញៀវ​ជាតិ អន្តជាតិ​រិះគន់ថា​អាជ្ញា​ដែនដី​មិនចេះ​រៀបចំ​។​

​ប្រភព​មួយទៀត​បាន​បង្ហើប​ថា គេ​សង្កេតឃើញ​បេនឡាន​ថ្មី​មួយ​នៅ​ផ្លូវ​ទៅ​ដាក់​ដាំ​នោះ​ដែល​ហៅ​ថា​បេន​ថ្មី​ត្រូវបាន​សាងសង់​រួចរាល់​ហើយ ហេតុ​អី​មិន​ទៅ​ចត​ទី​នោះ​ទុក​ឲ្យនៅ​ស្ងាត់ឈឹង ដូច​វាលរហោឋាន បែរជា​នាំគ្នា​មក​ចាប់​មួយ​ពេញ​ផ្លូវ​សាធារណៈ​ទៅ​វិញ ហើយ​បែរជា​ឲ្យ​កូន​ចៅទៅ​ដាក់ឆ័ត្រ​នៅ​លើ​ទួល​ចំការ​ស្រល់​ចាំ​យក​លុយ​ក្បាល​ឡាន​មួយ​ចាប់ពី​២០០០០៛ ទៅ​៣០០០០៛ ពេល​ខ្លះ​គ្មាន​កន្ទុយ​ប័ណ​ផង តើ​ថវិការ​នេះ​បាន​បង់​ចូល​ទៅ​ថវិការដ្ឋ​ដែរ​ឫ​ទេ​?​បាន​ធ្វើ​ឲ្យ​មតិ​មហាជន​មាន​ចម្ងល់​យ៉ាងខ្លាំង​។​

​ចំពោះ​បញ្ហា​បេនឡាន​លោក​ប៉ោ​សេង​ខាងលើនេះ សូម​លោក​អភិបាលក្រុង​សែន​មនោ​រម្យ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពិសេស​ឯកឧត្ដម​អភិបាលខេត្ត​លោក​មាន​វិធានការ​ផង ដើម្បី​កុំ​ឲ្យ​រង​នូវ​ការរិះគន់​ដល់​ការដឹកនាំ​កន្លង​មក​ពួកគាត់​តែង​មាន​ជំនឿ​ជឿជាក់​មកលើ​អាជ្ញាធរ​។​

​រាល់​ការផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ យើងខ្ញុំ​ផ្សាយ​ក្នុងន័យ​រិះគន់ ដើម្បី​ស្ថាបនា​មិន​មាន​ចេតនា​ណាមួយ​រិះគន់​ដើម្បី​ជាន់​ពន្លិច បរិហារកេរ្តិ៍ ឬ​ក៍​ញុះ​ញ៉​ង់​ឲ្យមាន​ការរើសអើង​ឡើយ អង្គភាព​យើងខ្ញុំ​ផ្សាយ​តែ​ព័ត៌មាន​ពិត​ដោយយោង​តាម​ប្រភព ប្រសិន​បើ​អស់លោក​គិតថា ព័ត៌មាន​ខាងលើ​នេះ​មិន​ពិត អាច​ធ្វើ​ការបកស្រាយ​ចូល​មក​ការិយាល័យ​និពន្ធ យើងខ្ញុំ​បាន តាម​របប​សារព័ត៌មាន ដើម្បី​ធ្វើ​ការកែសម្រួល​ឬ​បកស្រាយ បំភ្លឺ​ឡើងវិញ​ធ្វើ​ការកែតម្រូវ​ជូន​ឡើង​រាល​ម៉ោង​ធ្វើការ​។​

​ការិយាល័យ​និពន្ធ​នាយក​
០៩៣:៤៤៥៥៥៨/០១២:៥០៥៣៤៤
​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ​(​ខ្មែរ​អច្ឆរិយ​:) http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com