ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក សេង ទៀង ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បាន​យក​ឈ្មោះ​របស់​លោក ទៅ​ប្រើប្រាស់​គំរាម​សមត្ថកិច្ច និង​រកស៊ី​ជំនួញ​ឈើ​ខុសច្បាប់​នៅ​កម្ពុជា​

លោក សេង ទៀង ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បាន​យក​ឈ្មោះ​របស់​លោក ទៅ​ប្រើប្រាស់​គំរាម​សមត្ថកិច្ច និង​រកស៊ី​ជំនួញ​ឈើ​ខុសច្បាប់​នៅ​កម្ពុជា​

ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​ពុធ​០២​កើត ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​ថ្ងៃ​ទី​០៣ ខែកក្កដា​ឆ្នាំ​២០១៩!

​លោក សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូម​ប្រកាស​តាមរយៈ​បណ្តាញ​ព័ត៌មាន Fresh News នៅ​យប់​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បាន​យក​ឈ្មោះ​របស់​លោក ទៅ​ប្រើប្រាស់​គំរាម​សមត្ថកិច្ច និង​រកស៊ី​ជំនួញ​ឈើ​ខុសច្បាប់​នៅ​កម្ពុជា​។​

​លោក សេង ទៀង បាន​អះអាង​ប្រាប់ថា លោក​មិន​ដែល​រកស៊ី​ជួញដូរ​ឈើ​ខុសច្បាប់ ឬ​ជាប់​ពាក់ព័ន្ធ​ឈ្មួញ​ណា​ដែល​រកស៊ី​ឈើ​ខុសច្បាប់​ឡើយ ប្រសិនបើ​សមត្ថកិច្ច​គ្រប់​ជាន់ ថ្នាក់​បាន​ដឹង​បានលឺ និង​ឃើញ​ជន​ណា​ដែល​យក​ឈ្មោះ​របស់​លោក​ដោយ​អះអាងថា ជា​ក្មួយ ឬ​ជា​បងប្អូន​របស់​លោក​ទៅ​រកស៊ី​ល្មើសច្បាប់​នោះ​សូមឲ្យ​កម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេ​ទចាប់​ឃាត់ខ្លួន​ភ្លាមៗ​និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការយោគយល់​និង​អនុគ្រោះ​ឡើយ​។​

​ការអះអាង​របស់​លោក សេង ទៀង ធ្វើឡើង​បន្ទាប់​ពី​សារព័ត៌មាន​ក្នុងស្រុក បាន​សរសេរ​ចេញផ្សាយ​ថា (​ឈ្មួញ​ព្រៃឈើ​ឈ្មោះ ផល្លា សោភ័ណ្ឌ និង ហេង យក​ឈ្មោះ​លោក សេង ទៀង ជំនួយការ​សម្តេច​តេជោ ទៅ​រកស៊ី​បទល្មើស​ព្រៃឈើ​នៅ​ភូមិភាគ​ឥសាន ធ្វើឲ្យ​មន្ត្រី​ជំនាញ​ឡើង​រួញ​ដូច​ដុក​ឌឿ​)​។​

​ជា​ការគត់សំគាល់ កន្លង​មក​ឈ្មួញ​ដែល​រកស៊ី​ទង្វើ​ខុសច្បាប់ មាន​គ្រប់​សណ្ឋាន តែងតែ​យកឈ្មោះ​របស់​ថ្នាក់ដឹកនាំ ទៅ​គំរាម​សមត្ថកិច្ច ដើម្បី​គេចវេស​ពី​ការអនុវត្ត​ច្បាប់ ពី​សំណាក់​កម្លាំង​សមត្ថកិច្ច និង​ធ្វើឲ្យ​ពួក​គេ​ងាយស្រួល​ក្នុង​ការរកស៊ី​ទំនិញ​ខុសច្បាប់​៕

​ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥
​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ​(​ខ្មែរ​អច្ឆរិយ​:) http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com