ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​អគ្គស្នងការ​នគរបាល​ជាតិ​លើក​ទឹកចិត្ត​ឲ្យ​ក្លឹប​កម្សាន្ដ ខារ៉ាអូខេ បង្កើន​ការប្រើប្រាស់​ភា្នក់ងារ​សន្ដិសុខឯ​កជនជំនួស​ការ​ប្រើ​កម្លាំង​សមត្ថកិចទៅ​ការពារ​!!!

​អគ្គស្នងការ​នគរបាល​ជាតិ​លើក​ទឹកចិត្ត​ឲ្យ​ក្លឹប​កម្សាន្ដ ខារ៉ាអូខេ បង្កើន​ការប្រើប្រាស់​ភា្នក់ងារ​សន្ដិសុខឯ​កជនជំនួស​ការ​ប្រើ​កម្លាំង​សមត្ថកិចទៅ​ការពារ​!!!

ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​ចន្ទ​១៤​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ សំរិទ្ធ​ស័ក្ត ព​.​ស ២៥៦៣ ត្រូវ​នឹង ថ្ងៃទី​០១​ខែ កក្កដា ឆ្នាំ​២០១៩!

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ តាមរយៈ​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ នេះ​បាន​លើកទឹកចិត្ត​ឲ្យ​បណ្ដា​ក្លឹប​កម្សាន្ដ ខារ៉ាអូខេ និង​កន្លែង​សប្បាយភាព​ផ្សេងៗ បង្កើន​ការប្រើប្រាស់​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ជំនួស​ការប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ដែល​ខុស​ពី​ការកំណត់​ដោយ​ច្បាប់​។​

​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​១៧ ដោយ​មាន​ការចូលរួម​ពី​សិក្ខាកាម ជា​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ប្រមាណ​២០០​នាក់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា (​តាងនាម នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន សូម​អំពាវនាវ​ដល់​បណ្ដា​គ្រឹះស្ថាន សប្បាយភាព​ទាំងអស់ ជាពិសេស​ក្លឹប​កម្សាន្ដ ខារ៉ាអូខេ និង​កាស៊ីណូ មិនត្រូវ​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ​ឡើយ ត្រូវ​ជ្រើស​យក​ភា្នក់ងារ​សន្ដិសុខ​ឯកជន មក​ការពារ​កន្លែង​របស់​ខ្លួន ដោយ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ទាំងនោះ មានការ​បំពាក់បំប៉ន​ជំនាញ សមត្ថភាព វិជ្ជាជីវៈ និង​ច្បាប់​ត្រឹមត្រូវ​)​។​

​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី បាន​គូសបញ្ជាក់ថា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដែល​មាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន ជា​សេនាធិការ តែងតែ​យកចិត្តទុកដាក់ ក្នុង​ការគ្រប់គ្រង​គាំពារ​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​សន្ដិសុខ​ឯកជន​នេះ មានការ​រីក​ច្រើន និង​ប្រកបដោយ​ស្ថេរភាព​។​

​ប្រធាន​នាយកដ្ឋាន​រូបនេះ ក៏បាន​លើកឡើង​ទៀត​ថា វិស័យ​សន្តិសុខ​ឯកជន​ក៏​ជា​វិស័យ​ដ៏​សំខាន់​មួយ ដែល​ត្រូវ​ចូលរួមចំណែក​យ៉ាង​សកម្ម ក្នុង​ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ក៏ដូចជា​ការពារ​ផលប្រយោជន៍​ជាតិ និង​ការអភិវឌ្ឍ​ប្រទេសជាតិ ព្រោះ​ភ្នាក់ងារ​សន្តិសុខ ជា​កម្លាំង​ជំនួយ​ក្នុង​ការជួយ​ឃាត់​ជនល្មើស​ត្រូវ​រាយការណ៍​ភ្លាម​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ប្រគល់​ជន​នោះ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​។​

​សូម​រំលឹក​ថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដោយ​ហាម​ដាច់ខាត​មិន​អនុញ្ញាត ឲ្យមាន​ការយក​កងកម្លាំងស​ម​ត្ថ​កិច្ច ដែលជា​អ្នក​អនុវត្ត​ច្បាប់ ទៅ​ការពារ​នៅ​កន្លែង​កម្សាន្ដ ពិសេស​ក្លឹប ខារ៉ាអូខេ និង​កាស៊ីណូ​ជាដើម​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ឲ្យចូល​កាន់តំណែង ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នៅ​សាលា​រាជធានី​ភ្នំពេញ សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា (​កម្លាំង​សមត្ថកិច្ច​របស់​យើង ជា​មន្ដ្រី​រាជកា​រទាំង​ស៊ីវិល ទាំង​កងទ័ព ទាំង​នគរបាល ទាំង​កងរាជអាវុធហត្ថ ចឹង​អ្នកគ្រប់គ្រង​សុំ​ឲ្យមើល កុំ​ចាត់តាំង​កម្លាំង​របស់​ខ្លួន​ទៅ​យាម​ខារ៉ាអូខេ​)​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​លើកទឹកចិត្ត​ឲ្យ​តាម​បណ្ដា​ក្លឹប​កម្សាន្ដ ខារ៉ាអូខេ ឬ​កន្លែង​សប្បាយភាព​ទាំងអស់ គួរតែ​ប្រើប្រាស់​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ឲ្យបាន​ច្រើន ខណៈ​ដែល​បច្ចុប្បន្ន​ភា្នក់ងារ​សន្ដិ​សុខ​ឯកជន ក៏​ទទួលបាន​ការបណ្ដុះបណ្ដាល ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ផង​ដែរ​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដែល​មាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន ជា​សេនាធិការ ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ជា​បន្ដបន្ទាប់ ដល់​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ទាំងអស់ ដែល​កំពុង​បម្រើ​សេវា​នៅក្នុង​ប្រទេស​កម្ពុជា សម្ដៅ​លើកកម្ពស់​វិស័យ​មួយ​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​៕

​ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥៨
​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ​(​ខ្មែរ​អច្ឆរិយ​:) http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com