ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

បន្លែ ផ្លែឈើ គ្រឿងឧបភោគ បរិភោគ​គ្រប់​ប្រភេទ​ដែល​សង្ស័យ​មាន​សារធាតុ​គីមី នាំចូល​ពី​វៀតណាម​មក​ខ្មែរ​តាម​ច្រក​ដាក់​ដាំ​-​ឡា​ប៉ា​ខេ​-​និង​ច្រក​ណា​ម​លៀរ ជា​បញ្ហាា​ប្រឈម​ដល់​សុខភាព​ពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​មន្ត្រី​ជំនាញ​គ្មាន​ការទប់ស្កាត់​ត្រួតពិនិត្យនិ​បង្ក្រាបឫ​មួយជា​ឆ្នាំងបាយ​របស់​អស់លោក !!!

បន្លែ ផ្លែឈើ គ្រឿងឧបភោគ បរិភោគ​គ្រប់​ប្រភេទ​ដែល​សង្ស័យ​មាន​សារធាតុ​គីមី នាំចូល​ពី​វៀតណាម​មក​ខ្មែរ​តាម​ច្រក​ដាក់​ដាំ​-​ឡា​ប៉ា​ខេ​-​និង​ច្រក​ណា​ម​លៀរ ជា​បញ្ហាា​ប្រឈម​ដល់​សុខភាព​ពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​មន្ត្រី​ជំនាញ​គ្មាន​ការទប់ស្កាត់​ត្រួតពិនិត្យនិ​បង្ក្រាបឫ​មួយជា​ឆ្នាំងបាយ​របស់​អស់លោក !!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ​១៣​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ សំរិទ្ធ​ស័ក្ត ព​.​ស ២៥៦៣ ត្រូវ​នឹង ថ្ងៃទី​៣០​ខែ មិថុនា ឆ្នាំ​២០១៩!

​នា​បច្ចុប្បន្ន​នេះ​បងប្អូន​ប្រជាពលរដ្ឋ​យើង​រស់នៅក្នុង​ខេត្ត​មណ្ឌលគិរី ពួកគាត់​បាន​កំពុង​នាំ​គ្នា​មាន​ក្តីកង្វល់​ប្រឈម​ទៅ​នឹង​ជម្ងឺ​គ្រប់​ប្រភេទ​ដោយសារ​រដូវ​នេះ​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​ចំពោះ​សុខភាព​ពួកគេ​ពិសេស​លើ​សុខភាព​កុមារ​ក្មេងៗ​កំពុង​បរិភោគ​បន្លែ ផ្លែ​ឈើ​ដែល​នាំ​ចូល​តាម​ច្រក​ដាក់​ដាំ ឡា​ប៉ា​ខេ និង​ច្រក​ណា​ម​លៀរ ដោយ​មិន​ដែល​ឃើញ​មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ដែល​គេ​សង្ស័យថា​មាន​សារធាតុ​គីមី​ច្រើន​នាំ​ចូល​មក​បំផ្លាញ​សុខភាព​និង​អាយុជីវិត​។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:” យើង​បានដឹង​ថា សព្វ​ថ្ងៃនេះ​នៅ​បណ្ដា​ច្រកទ្វារ​ទាំងបី​កន្លែង​នេះ​ហាក់បីដូចជា​មាន​ភាព​ធូ​រលុង​បើកដៃ​ឲ្យ​រថយន្ត ម៉ូតូ​ជនជាតិ​វៀត​ដឹក​បន្លែ ផ្លែឈើ​ចូល​មក​តាម​ចិត្ត​មិនដែល​ឃើញ​មាន​ការត្រួតពិនិត្យ​បន្តិច​សោះ​ជាក់ស្ដែង​នៅ​ច្រក​ទាំងបី​ខាងលើ​ម៉ូតូ​- រថយន្ត​វៀតណាម​ខ្នាត​៥​តោន​មាន​ខ្លុប​បាំង​ជិតៗ​ដឹក​បន្លែ​ផ្លែឈើ​យក​ចូលមកក្នុង​មួយ​ថ្ងៃ​ពី​រជេី​ង​យកមក​ដាក់​ទុក​នៅ​តាម​បណ្ដា​ស្រុក​ក្នុង​ខេត្ត​ចែកចាយ​គ្រប់​ទីកន្លែង​ដោយ​បន្លំ​ថា​ជា​បន្លែ ផ្លែ​ឈើ​របស់​ខ្មែរ​យើង​។​

​ជាក់ស្ដែង​នៅក្នុង​ខេត្ត​គេ​ឃើញ​រថយន្ដ​វៀតណាម​ដឹក​យក​មក​ចាក់​នៅ​ត្រង់​ផ្លូវ​ចាក់​បេតុង​មុខ​សណ្ឋាគារ​អឿន​សកុណា​ចូលមក​ក្នុង​ប្រហែល​៥០​ម៉ែត្រ​ក្នុង​ភូមិ​កណ្ដាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ដើម្បី​ចែកចាយ​គ្រប់​ប៉ូ​យ​លក់ដូរ​ទាំងអស់ ពិសេស​នៅ​តាម​ហាង​លក់ សណ្ឋាគារ​ធំៗ​ដោយ​បន្លំ​ថា​ជា​បន្លែ ផ្លែ​ឈើ​របស់​ខ្មែរ​ពិសេស​ផ្លែ​ប៊ឺរ​តែម្ដង​។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ប្រាប់ថា រថយន្ត​របស់​វៀតណាម​នៅពេល​គេ​លក់​បន្លែ ផ្លែឈើ​គ្រឿង​បរិភោគ​អស់​ត្រឡប់​ទៅ​វិញ​គេ​ឃើញ​មាន​ដឹកទំនិញ​ជាច្រើន​មុខ​ដាក់​ក្នុង​ឡាំង​ស្រោប​រុំ​ក្រដាស់​ឃ្លំបេ​ជិតៗ​ក៏​មិន​ដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ចុះមក​ធ្វើ​ការត្រួតពិនិត្យ​ដែរ​ដូច្នះ​ដេម្បី​ជួយ​ការពារ​នូវ​បទល្មើស​ឆ្លងដែន​ផ្សេងៗ​ដែល​ឆ្លងកាត់​តាម​ច្រក​ទាំងបី​នេះ​ប្រជាពលរដ្ឋ​យើង​សូម​ធ្វើការ​សំនូមពរ​ដល់​មន្ត្រី​ជំនាញ​មេត្តាជួយ​រិត​បន្តឹង​និង​ពិនិត្យ​ផង ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​យើង​កុំ​រវល់​ចង់​បាន​តែ​លុយ​ដាក់​ហោប៉ៅ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​មួយ​ក្ដាប់​តូច​មក​បំផ្លាញ​ដល់​សុខភាព​និង​អាយុជីវិត​មនុស្ស​រាប់​សិប​នាក់​បាទ​។​

​ជា​ចុងក្រោយ​នេះ​មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្ត​ព្រមទាំង​ប្រជាពលរដ្ឋ​យើង​សូម​ធ្វើការ​យ៉ាង​ទទូច​ដល់​ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មេត្តា​ជួយ​មាន​វិធានការ​រឹតបន្តឹង​ផង​មកលើ​មន្ត្រី​ជំនាញ​ក្នុង​ការត្រួតពិនិត្យ​នូវ​ការហូរចូល​នូវ​បន្លែ​ផ្លែឈើ​ពី​ប្រទេស​ជិតខាង​ដោយ​គ្មាន​ការយកចិត្តទុកដាក់​ពី​ជំនាញ និង​ការលក់ដូរ​មាន​ការកេងបន្លំ​ថា​ជា​ទំនិញ​របស់​ពលរដ្ឋ​ខ្មែរ​យើង​ដែល​កំពុង​មាន​ក្តី​កង្វល់​ពី​អាយុជីវិត​កូនៗ​ពួកគាត់​នោះ​ម្យ៉ាងវិញទៀត​បើ​ពិនិត្យឃើញ​ថា​បន្លែ ផ្លែឈើ​គ្រឿង​បរិភោគ​នាំ​ចូល​មក​ឃេញថា​មាន​ជាតិគីមី​ពិតប្រាកដ​គួ​តែមាន​វិធានការ​បញ្ឈប់​ការនាំ​ចូល​មក​ទៀត​ទៅ​៕

​ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥
​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ​(​ខ្មែរ​អច្ឆរិយ​:) http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com