ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តមណ្ឌលគិរី​បាន​កំពុង​នាំ​គ្នា​បារម្ភ​ពី​បញ្ហា​សុខភាព​- ដោយសារ​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ដាក់​ដាំ ឡា​ប៉ា​ខេ បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម​ដឹក​បន្លែ ផ្លែឈើ​គ្រប់មុខ​ដែល​សង្ស័យ​មាន​សារធាតុ​គីមី​ហូរ​ចូល​មក​គ្មាន​ការត្រួតពិនិត្យ !!!

ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តមណ្ឌលគិរី​បាន​កំពុង​នាំ​គ្នា​បារម្ភ​ពី​បញ្ហា​សុខភាព​- ដោយសារ​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ដាក់​ដាំ ឡា​ប៉ា​ខេ បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម​ដឹក​បន្លែ ផ្លែឈើ​គ្រប់មុខ​ដែល​សង្ស័យ​មាន​សារធាតុ​គីមី​ហូរ​ចូល​មក​គ្មាន​ការត្រួតពិនិត្យ !!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​
​ចេញផ្សាយ ថ្ងៃ សៅរ៍ ១២​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ សំរិទ្ធ​ស័ក្ត ព​.​ស ២៥៦៣ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ មិថុនា ឆ្នាំ​២០១៩!

​នា​បច្ចុប្បន្ន​នេះ​បងប្អូន​ប្រជាពលរដ្ឋ​យើង​រស់នៅក្នុង​ខេត្ត​មណ្ឌលគិរី ពួកគាត់​បាន​កំពុង​នាំគ្នា​បារម្ភ​ជាខ្លាំង​ប្រឈម​ទៅ​នឹង​ជម្ងឺ​គ្រុណឈាម​ដោយសារ​រដូវ​នេះ​ភ្លៀង​ធ្លាក់​ស្ទេី​ររាល់ថ្ងៃ ក្រៅពីនេះ​ពួកគេ​ក៏​មាន​ការបារម្ភ​ចំពោះ​សុខភាព​ពួក​គេ​ខ្លាំង​ដែរ ពិសេស​លើ​សុខភាព​ក្មេងៗ​កំពុង​បរិភោគ​បន្លែ ផ្លែ​ឈើ​ដែល​នាំ​ចូល​តាម​ច្រក​ដាក់​ដាំ ឡា​ប៉ា​ខេ ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ដែល​គេ​សង្ស័យថា​មាន​សារធាតុ​គីមី​ច្រេី​ន​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​បង្ហេីប​ឲ្យ​អង្គភាព​សារព័ត៌មាន​និ​ង​គេហទំព័រ​”​ខ្មែរ​អច្ឆរិយ​:” យើង​បានដឹង​ថា សព្វ​ថ្ងៃនេះ​នៅ​បណ្ដា​ច្រកទ្វារ​ទាំងពីរ​នេះ​ហាក់បីដូចជា​មាន​ភាព​ធូ​រលុង​ឲ្យ​រថយន្ត ម៉ូតូ​ជនជាតិ​វៀត​ដឹក​បន្លែ ផ្លែឈើ​ចូល​មក​តាម​ចិត្ត​មិន​ដែល​ឃេ​ី​ញ​មាន​ការត្រួតពិនិត្យ​សោះ​ជាក់ស្ដែង​នៅ​ច្រក​ដាក់​ដាំ​÷
​មាន​រថយន្ត​វៀតណាម​ខ្នាត​៥​តោន​មាន​ខ្លុប​បាំង​ជិតៗ​ដឹក​បន្លែ​ផ្លែឈើ​យក​ចូលមកក្នុង​មួយ​ថ្ងៃ​ពី​រជេី​ង​យកមក​ដាក់​ទុក​នៅ​ផ្លូវ​ចាក់​បេតុង​មុខ​សណ្ឋាគារ​អឿន​សកុណា​ចូលមក​ក្នុង​ប្រហែល​៥០​ម៉ែត្រ​ក្នុង​ភូមិ​កណ្ដាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ដេ​ី​ម្បី​ចែកចាយ​គ្រប់​ប៉ូ​យ​លក់ដូរ ពិសេស​នៅ​តាម​ហាង​លក់ដូរ​សណ្ឋាគារ​ធំៗ​ដោយ​បន្លំ​ថា​ជា​បន្លែ ផ្លែ​ឈើ​របស់​ខ្មែរ​ពិសេស​ផ្លែ​ប៊ឺរ​តែម្ដង​។​

​ប្រភព​នេះ​បាន​បង្ហេីប​ទៀតថា នៅពេល​គេ​លក់​បន្លែ ផ្លែឈើ​អស់​ត្រឡប់​ទៅ​វិញ​គេ​ឃេ​ី​ញ​មាន​ដឹកទំនិញ​ជា​ច្រេី​ន​មុខ​ដាក់​ក្នុ​ងឡាំង​ក្រដាស់​ឃ្លំបេ​ជិតៗ​ក៏​មិន​ដែល​ឃេ​ី​ញ​មាន​មន្ត្រី​ជំនាញ​មក​ធ្វើ​ការត្រួតពិនិត្យ​ដែរ​ដូច្នះ​ដេម្បី​ជួយ​ការពារ​នូវ​បទ​ល្មេី​ស​ផ្សេងៗ​ដែល​ឆ្លងកាត់​តាម​ច្រក​ប្រជាពលរដ្ឋ​យើង​សូម​ធ្វើការ​សំនូមពរ​ដល់​មន្ត្រី​ជំនាញ​មេត្តាជួយ​រិត​បន្តឹង​និង​ពិនិត្យ​ផងដេី​ម្បី​សុខភាព​ប្រជាពលរដ្ឋ​យើង​កុំ​រវល់​ចង់​បាន​តែ​លុយ​ពេក​។​

​ចុងក្រោយ​នេះ​ដែរ​ប្រជាពលរដ្ឋ​យើង​សំនូមពរ​ដល់​ឯកឧត្ដម​អភិបាលខេត្ត​មេត្តា​ជួយ​មាន​វិធានការ​រឹតបន្តឹង​ផង​មក​លើ​មន្ត្រី​ជំនាញ​ក្នុង​ការត្រួតពិនិត្យ​នូវ​ការហូរចូល​នូវ​បន្លែ​ផ្លែឈើ​ពី​ប្រទេស​ជិតខាង​គ្មាន​ការយកចិត្តទុកដាក់​ពី​ជំនាញ និង​ការលក់ដូរ​មាន​ការកេងបន្លំ​ថា​ជា​ទំនិញ​ពលរដ្ឋ​ខ្មែរ​យើង​នោះ​៕

​ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥
​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ​(​ខ្មែរ​អច្ឆរិយ​:) http://www.khpress.net

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com