ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្ដម យន្ត មីន ថ្នាក់ដឹកនាំ​ទី​១​គំរូ បានដឹង​នូវ​កំហុស​ខ្លួនឯង​ថា​ពិតជា​បាន​បំពេញ​ការងារ​មិនបាន​ល្អ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ធ្វេី​ការសុំ​លាលែង​ពីមុខ​តំណែង​!!!

ឯកឧត្ដម យន្ត មីន ថ្នាក់ដឹកនាំ​ទី​១​គំរូ បានដឹង​នូវ​កំហុស​ខ្លួនឯង​ថា​ពិតជា​បាន​បំពេញ​ការងារ​មិនបាន​ល្អ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ធ្វេី​ការសុំ​លាលែង​ពីមុខ​តំណែង​!!!

ព័ត៌មាន​ជាតិ​ពី​ខេត្ត​ព្រះសីហនុ​
​អត្ថបទ​ដោយ​: លោក វង្ស រចនា​
​ចេញផ្សាយ​ថ្ងៃ​អង្គារ ០៧​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៩!

​នៅ​ពេល​ថ្មីៗ​នេះ​គេ​បាន​ទទួល​ដំណឹង​ដ៏​ភ្ញាក់​ផ្ញើ​ល​មួយ​ដោយសារតែ ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ទទួលស្គាល់​កំហុស​ខ្លួនឯង​ដោយ​សុខចិត្ត​សុំ​លាលែង​ចេញពី​តំណែង​អភិបាលខេត្ត ដោយ​ខ្លួនឯង បន្ទាប់​ពី​បណ្តាល​ឱ្យ​មាន​រឿង​ឈឺចាប់​កើតឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដែល​ជា​ករណី​បាក់​រលំ​អាគារ​កម្ពស់​៧​ជាន់​បណ្តាលឱ្យ​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់ធ្ង​រ​។ បន្ទាប់​ពី​ហេតុ​ការ​ដ៏​រន្ធត់ និង​អាក្រក់​បាន​កើតឡើង ឯកឧត្តម យន្ត មីន ក៏​បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ និង​បាន​ថ្លែង​ការ​សូម​អភ័យទោស​ជា​សាធារណៈ ដល់​គ្រួសារ​ជនរងគ្រោះ​ទាំង​អ្នករបួស និង អ្នកស្លាប់​ផងដែរ ។

​ជាមួយ​ការសុំ​លា​ចុះចេញ​ពី​តំណែង​ដោយ​ខ្លួនឯង​ឯកឧត្តម យន្ត មីន នេះ​ទៀតសោត​បានធ្វើឱ្យ​មហាជន​កោតសរសើរ និង​បាន​លើកឡើង​ថា ជា​ទង្វើ​ទទួលខុសត្រូវ​មួយ​ដ៏​ល្អ​បំផុត​របស់​ឯកឧត្តម ហើយ​ក្នុងនោះ​គេ​ក៏​បាន​ចាត់ទុក​ឯកឧត្តម​ជា​មន្ត្រី​ខ្មែរ​ទី​១​គំរូ ដែល​សុខចិត្ត​ដាក់​ការស្នើសុំ​ចុះចេញ​ពី​តំណែង​ទៅកាន់​ថ្នាក់លើ បន្ទាប់​ពី​យល់​ថា​ខ្លួន​មាន​ចន្លោះ​ខ្វះខាត​ចំពោះ​ការគ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​កន្លងមកនេះ ។​

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ “​ខ្មែរ​អច្ឆរិយ​:” http://www.khpress.net
​ការិយាល័យ​និពន្ធ​នាយក​
០១២:៥០៥៣៤៤/០៩៣:៤៤៥៥៥/០៧១:៤៥៥៥៥៥៨

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com