ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្តម ស្វាយ សំ​អ៊ាង ប្រជាពលរដ្ឋ​ក្នុង​ផ្សារ​សែន​មនោ​រម្យ​ជិត​៣០០​គ្រួសារ​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ !!!

ឯកឧត្តម ស្វាយ សំ​អ៊ាង ប្រជាពលរដ្ឋ​ក្នុង​ផ្សារ​សែន​មនោ​រម្យ​ជិត​៣០០​គ្រួសារ​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ !!!

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​.​ក្រុង​សែន​មនោ​រម្យ​
​ចេញផ្សាយ​ថ្ងៃ​អាទិត្យ​០៦​រោច ខែ​ជេស្ន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩!

​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ផ្សារ​សែន​មនោ​រម្យ​ចំនួន​២៧៧​ប័ណ្ណ ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក​លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ផ្សារ​សែន​មនោ​រម្យ ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៥​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក ម៉ៅ  ចំរើន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី​បានឲ្យ​អង្គភាព​សារព័ត៌មាន​និង​គេហទំព័រ​(​ខ្មែរ​អច្ឆរិយៈ​)​យេ​ី​ង​ដឹងថា ក្បាលដី​ដែល​ត្រូវ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ នៅក្នុង​បរិវេណ​ផ្សារ​សែន​មនោ​រម្យ មាន​ចំនួន ២៧៧ ប័ណ្ណ ក្នុងនោះ​រួមមាន​÷
១- ប្រភេទ​ប្រើប្រាស់  ដី​លំនៅដ្ឋាន​ចំនួន ២៧៥ ប័ណ្ណ និង ដី​សាធារណៈ​ចំនួន ០២ ប័ណ្ណ​
២- ប្រភេទ​ទ្រព្យ​រួមមាន ទ្រព្យ​រួម​ប្តី​ប្រពន្ធ​មាន​ចំនួន ២០៩ ប័ណ្ណ ទ្រព្យ​ខាង​ប្តី ចំនួន ០៣​ប័ណ្ណ ទ្រព្យ​ខាង​ប្រពន្ធ ចំនួន​២១​ប័ណ្ណ ទ្រព្យ​លីវ  ៤១ ប័ណ្ណ  ទ្រព្យ​អវិភាគ​ចំនូ​ន ០១ ប័ណ្ណ   ទ្រព្យ​រដ្ឋ ០២ ប័ណ្ណ  និង ទ្រព្យ​គ្មាន​ទិន្នន័យ​ចំនួន ១២ ប័ណ្ណ ។

​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​មានប្រសាសន៍ថា ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បាន​កាន់កាប់​ប្រើប្រាស់​ធានា​កម្មសិទ្ធិ​ស្របច្បាប់ ដែល​រស់នៅ​ក្នុង​បរិវេណ​ផ្សារ​សែន​មនោ​រម្យ ដែល​រងគ្រោះ​ដោយសារ​អគ្គីភ័យ ឆាបឆេះ​ផ្សារ កាលពី​ថ្ងៃ​ទី​១០ ខែ កុម្ភៈ ឆ្នាំ​២០១៨ កន្លងទៅ  ដែល​បង្ករ​អោយ​ខូចខាត​ផ្ទះ សរុប​ចំនួន ២៧៩​ខ្នង​ផ្ទះ ។​

ឯកឧត្តម បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់  ត្រូវ​ចូលរួម​ចំណែក​ក្នុង​ការរៀបចំ​សាងសង​ផ្ទះសម្បែង​ក្នុង​បរិវេណ​ផ្សា​នេះ អោយ​មាន​របៀបរៀបរយ  ត្រូវ​គោរព​ទៅតាម​កំណត់​ច្បាប់​នៃ​សាងសង​សំណង់​ទាំងនោះ  ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព សោភ័ណ្ឌភាព ក្នុង​បរិវេណ​ផ្សារ​ទាំងមូល និង ត្រូវ​ចូលរួម​រក្សា​អនាម័យ បរិស្ថាន  សណ្តាប់ធ្នាប់​សាធារណៈ ជា​បញ្ហា​សំខាន់​ដែល​យើងទាំងអស់គ្នា ត្រូវ​ចូលរួ​អនុវត្ត​ឲ្យបាន​ល្អ​ប្រសើរ ។

​ទន្ទឹម​នឹង​នៅ​ផងដែរ   ឯកឧត្តម  បាន​ជំរុញ​ដល់​អភិបាលក្រុង​សែន​មនោ​រម្យ  ត្រូវបង្កើត​ក្រុមការងារ​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​នេះ  ដើម្បី​អោយ​មាន​ភាពងាយស្រួល  ក្នុង​ការសម្របសម្រួល នៅពេល​ដែល​មានប​ញ្ហ​អ្វីមួយ​កើតឡើង​។​

​ធ្វើ​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌មាន និង​គេហទំព័រ​(​ខ្មែរ​អច្ឆរិយ​:) http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com