ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី​លោក ងី ចន្ទ្រ​ផល ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​ថ្នាក់ក្រោម​ជាតិ បន្ត​ខិតខំ​អនុវត្ត​លើ​កិច្ចការ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព បង្ក្រាប​បទល្មើស​ផ្សេងៗ ជូន​ពលរដ្ឋ​

ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី​លោក ងី ចន្ទ្រ​ផល ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​ថ្នាក់ក្រោម​ជាតិ បន្ត​ខិតខំ​អនុវត្ត​លើ​កិច្ចការ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព បង្ក្រាប​បទល្មើស​ផ្សេងៗ ជូន​ពលរដ្ឋ​

ព័ត៌មាន​ពី​ខេត្ត​មណ្ឌលគិរី​
​ចេញផ្សាយ​ថ្ងៃ​ចន្ទ​១៥​កើត ខែ​ជេស្ន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩!

​លោក ងី ចន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​ថ្នាក់ នៅ​ក្រោម​ជាតិ​ឲ្យ​បន្ត​ខិតខំ​អនុវត្ត​លើ​កិច្ចការ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ឲ្យបាន​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ខេត្ត​ចំនួន ១៥​រូប ដោយ​មាន​ការចូលរួម​ពិ​សំណាក់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូល​សដ្ឋាន​ខេត្ត ព្រមទាំង លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត បាន​ប្រព្រឹត្តទៅ​សាលា​ខេត្តមណ្ឌលគិរី នា​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​។​

​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ងី ចន្ទ្រ​ផល បាន​ជំរុញ​ដល់​គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត ត្រូវ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ឲ្យ ចូលរួម​បន្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដើម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់​បទ​ល្មើស​គ្រប់​ប្រភេទ​នៅ​តាម​បូលដ្ឋាន​រៀងៗ​ខ្លួន ពិសេស​បទ​លើ្មស​គ្រឿងញៀន ការជួញដូរ​មនុស្ស អំពើចោរកម្ម ល្បែងស៊ីសង​ជា​ដើម ត្រូវ​ខិតខំ​ពង្រឹង​វិធានការ​រដ្ឋបាល​និង វិធានការ​ច្បាប់​ឲ្យ​ម៉ឺងម៉ាត់ បន្ត​លើកកម្ពស់​សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ ពិសេស​ត្រូវ​បន្ត​ធ្វើ​ការផ្សព្វផ្សាយ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យបាន​ទូលំទូលាយ និង​ប្រើប្រាស់​វិធានការ​ផ្លូវច្បាប់ ដើម្បី​បញ្ចៀស​កុំឲ្យ​ប្រជាពលរដ្ឋ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បន្ថែម​ទៀត​និង​ត្រូវមាន​ការទទួលខុសត្រូវ​ក្នុង​ការលុបបំបាត់​ប៉ុស្តិ៍ ត្រួតពិនិត្យ​មិន​ស្របច្បាប់ ដែល​កើតមានឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​ក្រុមការងារ​ចុះ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​សម្របសម្រួល​រៀបចំ​វេទិកា​សាធារណៈ ដើម្បី​ផ្តល់​ឱកាស​ដល់ ប្រជាពលរដ្ឋ​មតិ និង​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​នានា ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ក្នុង​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​។​
​លោក ស្វាយ សំ​អ៊ាង បាន​ថ្លែងថា ការប្រកាស​ចូល​កាន់​មុខតំណែង​របស់​ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិ​ទី​៣​នេះ​មាន​សារសំខាន់ ដើម្បី​ក្រុមប្រឹក្សា​បន្ត​សុពលភាព និង​បន្ត​ដឹកនាំ​ការងារ​នៅក្នុង​អាណត្តិ​ថ្មី​របស់​ខ្លួន នៅក្នុង​រដ្ឋបាល​ខេត្ត​បន្តទៀត​។​

​លោក​ក៏​បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​ខេត្ត ដែល​ទើប​ទទួល​ចូលកាន់​មុខ​តំណែង​ថ្មី សូម​បន្ត​ពង្រឹង​ទំនាក់ទំនង​ផ្ទៃក្នុង​ក្រុមប្រឹក្សា និង​ទំនាក់ទំនង​ល្អ​ជាមួយ គណៈ​អភិបាលខេត្ត ឲ្យបាន​កាន់តែ ជិតស្និទ្ធ​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ ព្រមទាំង​ជាមួយ​មន្ត្រី​រាជកា​រទាំង​អស់ ដោយ​គោរព​ទៅ​តាម​តួនាទី ភារកិច្ច និង​ឋានានុក្រម​ការងារ ក្តាប់​សភាពការណ៍​ស្ថាន​ភាព​សុខទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ចូលរួម​ជម្រុញ​លើកទឹកចិត្ត និង​លើក កម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ សំដៅ​រួមគ្នា​កសាង​និង​អភិវឌ្ឍន៍​ខេត្ត ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ឈាន​ឡើង​ថែម​ទៀត​។​

​សូមបញ្ជាក់​ថា ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិ​ទី​៣​នេះ មាន​សរុប​ចំនួន ១៥​រូប ក្នុងនោះ ស្រី ចំនួន​០៣​រូប​៕

ធ្វេីសេចក្ដីរាយការណ៍ពីខេត្តមណ្ឌលគិរីដោយអង្គភាពសារព័ត៌មាន និងគេហទំព័រខ្មែរអច្ឆរិយ: (http://www.khpress.net)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com