ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឃាត់ខ្លួន​ស្ត្រី​ជើង​ខ្លាំង​មុខ​ដដែល​រកស៊ី​ជួញដូរ​សត្វព្រៃ​ចំនួន​២​នាក់ នៅក្នុង​ផ្សារ​ក្រុង​សែន​មនោ​រម្យ​

ឃាត់ខ្លួន​ស្ត្រី​ជើង​ខ្លាំង​មុខ​ដដែល​រកស៊ី​ជួញដូរ​សត្វព្រៃ​ចំនួន​២​នាក់ នៅក្នុង​ផ្សារ​ក្រុង​សែន​មនោ​រម្យ​

មណ្ឌលគិរី​- ក្រុង​សែន​មនោ​រម្យ ៖ ស្ត្រី​ជើង​ខ្លាំង​មុខ​ដដែល​រកស៊ី​ជួញដូរ​សត្វព្រៃ​ចំនួន​២​នាក់ នៅក្នុង​ផ្សារ​ក្រុង​សែន​មនោ​រម្យ  ខេត្តមណ្ឌលគិរី​ត្រូវបាន​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ សហកា​រណ៍​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (WILDLIIFEALLIANCE ) និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ បាន ចុះ​ចាប់​ដល់​ក្នុង​ផ្ទះ​ជា​លើក​ទី​២ កាលពី​ថ្ងៃ​ទី​០៨​ខែ​សីហា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​ឲ្យ​សារព័តមាន​ខ្មែរ​អច្ឆរិយ​: ឲ្យដឹងថា មន្ត្រី​ជំនាញ​បាន​ចុះ​ឃាត់​ចាប់​សត្វព្រៃ​នៅ​ទីតាំង​ចំនួន​២​កន្លែង ប្រមូល​សាច់​សត្វព្រៃ​ប្រមាណ​៦៧.៧​គីឡូក្រាម បាន​ឃាត់ខ្លួន​អ្នកលក់ដូរ​សាច់​សត្វព្រៃ​ចំនួន​២​នាក់​:

​ទី​១ ឈ្មោះ សោម គឹម សាង ភេទ ស្រី អាយុ​២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្ថិតនៅ​ភូមិ កណ្តាល សង្កាត់ ស្ពាន​មានជ័យ ក្រុង សែន​មនោ​រម្យ ជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​កាលពី​៥​ខែ​មុន និង​ទី ២ ឈ្មោះ សាំង វុទ្ធី ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ដើម​ស្រល់  សង្កាត់​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។

​មន្ត្រី​ជំនាញ​បាន​ឲ្យ​ខ្មែរ​អច្ឆរិយ​: ដឹង​ទៀត​ថា សត្វព្រៃ​ដែល​ចាប់​បាន​រួម​មាន ១.​កាំ​ប្រម៉ា ៧.២០ គី​ឡូ ២,​សាច់ជ្រូក​ព្រៃ​ជាង​៤០ គី​ឡូ ៣,​ក្តាន់​ញ៉ែង ៥​ក្បាល​ស្មើរ​និង​៧.៥០ គី​ឡូ ៤,​សាច់​ឈ្លូស​១៦ គី​ឡូ ក្រពះ​ប្រម៉ា ចំនួន​០២៕

​ប​ច្ច​ប្បន្ន អ្នកលក់ដូរ​សាច់សត្វ​ព្រៃ​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការពិន័យ​ជា​មួយ​ទឹកប្រាក់​សរុប​ចំនួន​៧​លាន​៥​សែន​៤​ម៉ឺន​៤​ពាន​រៀល រួច​ធ្វើការ​ដោះលែង​អោយ​ទៅ​ផ្ទះ​វិញ ចំណែក​សាច់​សត្វព្រៃ​បញ្ជូនទៅ ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ដុត​កំទិច​ចោល ។​

​លោក​ជ័យ សុខា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ​បានឲ្យដឹងថា ចំពោះ​ស្ត្រី​ខាងលើ​មិន​ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ទេ ព្រោះ​បទល្មើស​នេះ​ជា​ប្រភេទ​សត្វព្រៃ​ធម្មតា ដោយ​មិន​ចាត់​ចូល​ជា​ប្រភេទ​សត្វ​កម្រ​។​លោក​នាយ​ផ្នែក​បញ្ជាក់ថា ករណី​នេះ​ត្រឹមតែ​ពិន័យ​អន្តរកាល​ប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សែន​មនោ​រម្យ​បាន​និយាយថា ទីតាំង​ផ្ទះ​ស្ត្រី​ឈ្មោះ សោម គឹម សាង បាន​លួច​រកស៊ី​លក់​សត្វព្រៃ​រាប់​ឆ្នាំ​មកហើយ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​ណា​ម្នាក់​ចេញ​មុខ​បង្ក្រាប​ទេ ទើបតែ​ពេលនេះ​មាន​ជំនាញ​អង្គការ​វ៉ា​យអេត ចុះ​ចាប់​បង្ក្រាបបាន​២​លើក​មក​ហើយ​នៅតែ​មិន​ព្រម​ឈប់​ប្រកប​របរ​ខុសច្បាប់​នេះ​ទៀត បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​អា​ជីករ​ដែល​នៅ​ទីនោះ​បាន​លួច​ប្រាប់ថា ស្ដ្រី ឈ្មោះ សោម គឹម សាង  នេះ​មូលហេតុ​ដែល​មិន​ខ្លាច​ច្បាប់ មិន​រៀងចាល​ដោយសា​មាន​ខ្នងបង្អែក​ពីក្រោយ​អ្នកធំ​មាន​ងារ​ជា​ឧកញ្ញា ទើប​ឈ្មោះ​នេះ​ផ្គើន​និង​ច្បាប់​។

ករណី​នេះ​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​ដាក់​ជា​ចម្ងល់​ថា​ទោះបី​បទល្មើស​នេះ​ជា​ប្រភេទ​សត្វព្រៃ​ធម្មតា​ក៏​ដោយ គួ​តែ​ច្បាប់​ផ្តន្ទាទោស ពី​បទល្មើស​មិន​រៀងចាល​ដើម្បីអោយ​បុគ្គល​នេះ​បាន​យល់​អំពី​ច្បាប់ ៕
(​ដោយ​ខ្មែរ​អច្ឆរិយ​:)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com