ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

នាយ​ឧត្តមសេនីយ៍ សៅ សុខា កម្លាំង​អាវុធហត្ថ​ទាំងអស់ ត្រូវមាន​ស្មារតី​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​ការពារ​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត​!!!

នាយ​ឧត្តមសេនីយ៍ សៅ សុខា កម្លាំង​អាវុធហត្ថ​ទាំងអស់ ត្រូវមាន​ស្មារតី​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​ការពារ​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត​!!!

​ព័ត៌មាន​ពី​ខេត្ត​កំពង់ឆ្នាំង​
​ចេញផ្សាយ​ថ្ងៃ​ពុធ​៣ ខែ​ជេស្ន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩!

​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ នេះ​បាន​ប្រាប់​ឲ្យ​កងកម្លាំង​អាវុធហត្ថ​ទាំងអស់​ត្រូវតែ​មាន​ស្មារតី​ជឿជាក់​លើ​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ការពារ​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត និង​មិនឲ្យ​មាន​បដិវត្តន៍​ពណ៌នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ការលើក​ឡើង​យ៉ាង​ដូច្នេះ​បាន​ធ្វើឡើង​ក្នុងឱកាស​ដែល លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្ដាល បើកបរ​រថយន្ត​ជំនាន់​ទី​០១ និង​បើក​វគ្គ​ហ្វឹកហ្វឺន​បើកបរ​រថពាសដែក​ប្រើប្រាស់​សព្វាវុធ និង​បាញ់​គ្រាប់​ពិត​ជំនាន់​ទី​២ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន កងរាជអាវុធហត្ថ​ភ្នំ​ជំ​រាយ​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​០៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់​ថា «​ជានិច្ចកាល​កម្លា​ង​អាវុធហត្ថ ត្រូវមាន​ស្មារតី​ជឿជាក់​លើ​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន មាន​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​រឹងមាំ​គោរព​ច្បាប់​របស់​រដ្ឋ វិន័យ​កងទ័ព​ឋានានុក្រម​យោធា​គោរព​និង​អនុវត្ត​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល ការពារ រដ្ឋធម្មនុញ្ញ​ជាដាច់ខាត មិន​ឲ្យ​បដិវត្តន៍​ពណ៌ កើតឡើង​នៅ​ប្រទេស​កម្ពុជា​ឡើយ ទោះបី​ស្ថិត​ក្នុង​រូបភាព ឬ​ពេល​វេលា​ណាក៏ដោយ​»​។​

​នាយ​ឧត្តមសេនីយ៍ បាន​បន្ដទៀតថា កម្លាំង​អាវុធហត្ថ​ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច បង្ការ ការពារ ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​បទល្មើស ដើម្បី​ពង្រឹង​នីតិរដ្ឋ ស្រប​ទៅ​តាម​តួនាទី ភារកិច្ច​ទទួលខុសត្រូវ​រៀងៗ​ខ្លួន ពិសេស បទល្មើស​ព្រហ្មទណ្ឌ បទល្មើស​គ្រឿងញៀន ការជួញដូរ​មនុស្ស អំពើ​ភេរវកម្ម សកម្មភាព​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ អំពើ​រំលោភច្បាប់ មាន​ជាអាទិ៍​ដូចជា​៖ ការរត់​គេចពន្ធ ជាដើម ។​-​ល​-​។​

​ក្នុង​នោះ​ផង​ដែរ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ប្រាប់​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា មធ្យោបាយ​ឧបករណ៍ គ្រឿង​បំពា ក់​លើកកម្ពស់​ស្មារតី​សន្សំសំចៃ ប្រឆាំង​ភាព​ខ្លះ​ខ្ជាយ ពិសេស លើកកម្ពស់​មនសិការ ចូលរួម​អនុវត្ត​ទិស​ស្លោក (​ជួយ​គិត ជួយ​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ​) តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន​។​

​ក្នុងឱកាស បើក​វគ្គ​ហ្វឹកហ្វឺន​បើកបរ​រថពាសដែក ប្រើប្រាស់​សព្វាវុធ និង​បាញ់​គ្រាប់​ពិត លោក នាយ​ឧត្តមសេនីយ៍ មេបញ្ជាការ ក៏​បាន​រំលឹក​នូវ​ការយកចិត្តទុកដាក់​មួ​យ​ចំនួន រួមមាន​
១- មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ និង​ជំនាញ​ដែល​មាន​ការពាក់ព័ន្ធ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​ភ្ជាប់​ជាប់​តួនាទី ភារកិច្ច​, ចាត់ចែង​, គ្រប់គ្រង​, ធានា​ជីវភាព​រស់នៅ​, ធានា​ប្រេងឥន្ធនៈ​, ឧបករណ៍ មធ្យោបាយ សម្ភារៈ​បម្រើ​ឲ្យ​វគ្គ ធ្វើយ៉ាងណា​ឲ្យ​កម្មវិធី​នៃ​វគ្គ​សិក្សា​នេះ​ដំណើរការ​ទៅ​ដោយ​រលូន​។​
២-  ត្រូវ​យកចិត្តទុកដាក់ ដល់​ផ្នែក​គរុកោសល្យ ត្រៀម​មេរៀន​បង្រៀន បង្រៀន​ឲ្យអស់​កម្មវិធី ដោយ​ធានាបាន​ថា ក្រោយ​បញ្ចប់​វគ្គ​សិក្សា សិក្ខាកាម​ទាំងអស់​នឹង​ទទួល បាន​នូវ​ចំណេះដឹង និង​សមត្ថភាព​ពិតប្រាកដ ។​
៣- ចំពោះ​កម្មសិក្សា ត្រូវ​យល់​ថា នេះ​ជា​ឱកាស ជា​កិត្តិយស ត្រូវ​ក្រេបជញ្ជក់​ចំណេះដឹង និង​កសាង​ឲ្យ​ខ្លួន​នូវ​ជំនាញ​វិជ្ជាជីវៈ ដូច្នេះ ត្រូវគោរព​ម៉ឺងម៉ាត់​នូវ​វិន័យ ប្រឹងប្រែង​រៀនសូត្រ ស្តាប់​ការ​ឧទ្ទេស​នាម​របស់​គ្រូ​យោធា​ចារ្យ ហើយ​ក្រោយ​ពេល​បញ្ចប់​វគ្គ សិក្ខាកាម​ត្រូវមាន​សមត្ថភាព និង​ចំណេះដឹង​ពិតប្រាកដ​។​
៤- ត្រូវ​យកចិត្តទុកដាក់​ថែទាំ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ផ្នែក​បច្ចេកទេស ពីព្រោះ​មធ្យោបាយ​ដែល​យើង​យកមក​ប្រើប្រាស់ សម្រាប់​ការសិក្សា​នៅពេលនេះ គឺជា​មធ្យោបាយ​ស្ថិតនៅ ក្នុង​ក្របខ័ណ្ឌ​បំពាក់ ដូច្នេះ បើ​អស់លោក​មិន​ច្បាស់ ហាម​ដោះ រុះរើ និយាយឲ្យចំ​មិន​អនុញ្ញាត ឲ្យអស់​លោកយក​មធ្យោបាយ​នេះ សម្រាប់​ធ្វើ​ជា​ការពិសោធ​ន៍ ជាដាច់ខាត ត្រូវតែ​ពិនិត្យ និង​ថែទាំ​បច្ចេកទេស​ឲ្យបាន​ជាប្រចាំ​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បញ្ជាក់​ផង​ដែរ​ថា ការបើក​វគ្គ​បណ្តុះបណ្តាល​នា​ថ្ងៃនេះ គឺ​សំដៅ​គោលបំណង​៣​យ៉ាង ជា​ចម្បង​
១- ដើម្បី​រួមចំណែក​បង្ការ​-​ទប់ស្កាត់ និង​កាត់បន្ថយ​ចំនួន​មនុស្ស​ស្លាប់ របួស ពិការ ការខូចខាត​បាត់បង់​មធ្យោបាយ​សម្ភារ ទ្រព្យសម្បត្តិ ដែល​បណ្តាល​មកពី​គ្រោះថ្នាក់​ដោយសារ​ចរាច​រណ៍​។ ដោយសារ ការមិនយល់ មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុងនោះ​គ្រោះថ្នាក់​ដែល​កើតចេញ​ពី​ការ​មិន​យល់ដឹង និង​ការធ្វេសប្រហែស ម្យ៉ាងទៀត​កងរាជអាវុធហត្ថ​ជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់ ដែល​មាន​តួនាទី ភារកិច្ច ជា​អ្នកតាមដាន ឃ្លាំមើល ត្រួតពិនិត្យ ជួយ​សម្រួល​ចរាចរណ៍ ត្រូវតែ​ជា​គម្រូ​ល្អ ដល់​ពលរដ្ឋ​ក្នុង​សង្គម ក្នុង​ការគោរព និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ថែមទៀត​ផង ។​
២- ដឹកជញ្ជូន​ជា​ជំនាញ​ឯកទេស​មួយ នៃ​ជំនាញ​ឯកទេស​ផ្សេងៗ​ទៀត ដែល​មាន​នៅក្នុង​រចនា​សម្ពន្ធ​ចាត់តាំង​កងរា​ជ​អាវុធហត្ថ បច្ចុប្បន្ន កងរាជអាវុធហត្ថ​កំ​ពុង​ខ្វះ​អ្នកបើកបរ និង​ជា​ជ្រុង​មួយ​នៃ​ការធ្វើកំណែទម្រង់ ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​ផងដែរ​។​
៣- មេបញ្ជាការ​កងរាជអាវុធហត្ថ ចង់​ផ្តល់​ជូន​បុគ្គលិក ក្នុង​កងរាជអាវុធហត្ថ​គ្រប់​រូប​ទទួល​បាន​នូវ​វិជ្ជាជីវៈ​មួយ ដែល​ពួកគេ​ម្នាក់ៗ​អាច​យក​ទៅ​ប្រើប្រាស់​បាន សម្រាប់​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពួកគេ​ផ្ទាល់ខ្លួន នៅពេលដែល​ពួកគេ​ចាកចេញ​ពី​ជួរ​កងរាជអាវុធហត្ថ​៕

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាន និង​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com