ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា អំពាវនាវ​អ្នកព័ត៌មាន​ប្រកាន់​ឲ្យបាន​ខ្ជាប់ខ្ជួន ក្រមសីលធម៌​វិជ្ជាជីវៈ និង​ស្នើសុំ​មន្ត្រី​អង្គភាព​រដ្ឋ ត្រូវ​សហការ​ពេញលេញ​ផ្តល់ព័ត៌មាន​ជូន​!!!

សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា អំពាវនាវ​អ្នកព័ត៌មាន​ប្រកាន់​ឲ្យបាន​ខ្ជាប់ខ្ជួន ក្រមសីលធម៌​វិជ្ជាជីវៈ និង​ស្នើសុំ​មន្ត្រី​អង្គភាព​រដ្ឋ ត្រូវ​សហការ​ពេញលេញ​ផ្តល់ព័ត៌មាន​ជូន​!!!

ព័ត៌មាន​ពី​ភ្នំពេញ​
​ចេញផ្សាយ​ថ្ងៃ​អង្គារ​២​កើត ខែ​ជេស្ន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩!

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន មេត្តា​ប្រកាន់​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ជាពិសេស​នៅក្នុង​ពេល​ចុះ​យក​ព័ត៌មាន ដោយ​គប្បី​ចៀសវាង​នូវ​ការគំរាមកំហែង ការបំពាន ការរារាំង​តួនាទី​សមត្ថកិច្ច​មន្ត្រី​រាជការ សាធារណៈ ព្រមទាំង​មិន​រំលោភ​បំពាន​លើ​រូបរាងកាយ សិទ្ធិ តម្លៃ និង​អត្តសញ្ញាណ​បុគ្គល​ឯកជន​។​

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ក៏​ស្នើសុំ​ដល់​ផ្នែក​ពាក់ព័ន្ធ រួមទាំង​មន្ត្រី​អង្គភាព​រដ្ឋ សូមមេត្តា​ចៀសវាង​ការប្រើ​ពាក្យ​សម្តី​ប្រមាថ ការប៉ះពាល់​រាងកាយ ការ​ឆក់យក សម្ភារៈ​ឧបករណ៍​យក​ព័ត៌មាន និង​បំផ្លាញ​ចោល​សម្ភារៈ​នានា​ទាំង​នោះ​របស់​អ្នកយក​ព័ត៌មាន ដោយ​ត្រូវ​សហការ​ពេញលេញ​ផ្តល់ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍ ដែល​អង្គភាព​ព័ត៌មាន​និង​គេហទំព័រ​ខ្មែរ​អច្ឆរ​យ​:​ទទួលបាន​។​

​បើ​តាម​សេចក្តីថ្លែងការណ៍​នេះ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បានទទួល​ព័ត៌មាន​ថា អ្នកសារព័ត៌មាន Online ចំនួន​៨​រូប រួម​ទាំង​សហការី​ផ្សេងទៀត ត្រូវបាន​មន្ត្រី​គយ​ច្រក​ព្រែក​ចាក ខេត្ត​កំពត ដាក់ពាក្យ​ប្តឹង​ទៅ​កាន់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត​ពី «​បទ​ជេរប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ បទ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ​» ដោយ​ទាមទារ​សំណង​ជា​ប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ករណី​ប្តឹងផ្តល់​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ហេតុការណ៍​កើតឡើង​នា​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​បរិវេណ​ប៉ុស្ដិ៍​គយ​ព្រែក​ចាក ព្រំប្រទល់​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​ខេត្ត​កំពត រវាង​មន្ដ្រី​គយ និង​អ្នកសារព័ត៌មាន Online មួយក្រុម ដែល​បាន​ចុះ​យក​ព័ត៌មាន​ពាក់ព័ន្ធ​ការដឹក​ទំនិញ​ឆ្លងកាត់​ប៉ុស្ដិ៍​គយ​ព្រែក​ចាក ខេត្ត​កំពត​។​

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សូម​ស្នើ​សុំ​ដល់​ភាគី​ពាក់ព័ន្ធ ព្រមទាំង​ស្ថាប័ន​អនុវត្ត​ច្បាប់ ពិចារណា​ប្រើប្រាស់​ច្បាប់​ស្តីពី​របប​សារ​ព័ត​មាន ដើម្បី​អនុវត្ត​លើ​បណ្តឹង​ដែល​ពាក់ព័ន្ធ អ្នកសារព័ត៌មាន​។ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ក៏​ស្វាគមន៍​ផងដែរ ប្រសិន​បើ​ភាគី​ទាំងសងខាង ឈាន​ដល់​ការព្រមព្រៀង​ផ្សះផ្សា និង​ទម្លាក់ចោល​ពាក្យបណ្តឹង​។​

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន មេត្តា​ប្រកាន់​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ជាពិសេស​នៅក្នុង​ពេល​ចុះ​យក ព័ត៌មាន ដោយ​គប្បី​ចៀសវាង​នូវ​ការគំរាមកំហែង ការបំពាន ការរារាំង​តួនាទី​សមត្ថកិច្ច​មន្ត្រី​រាជការ សាធារណៈ ព្រមទាំង​មិន​រំលោភ​បំពាន​លើ​រូបរាងកាយ សិទ្ធិ តម្លៃ និង​អត្តសញ្ញាណ​បុគ្គល​ឯកជន​។​

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ក៏​បាន​ស្នើសុំ​ដល់​ផ្នែក​ពាក់ព័ន្ធ រួមទាំង​មន្ត្រី​អង្គភាព​រដ្ឋ សូមមេត្តា​ចៀសវាង​ការប្រើ​ពាក្យ​សម្តី​ប្រមាថ ការប៉ះពាល់​រាងកាយ ការ​ឆក់យក សម្ភារៈ​ឧបករណ៍​យក​ព័ត៌មាន និង​បំផ្លាញ​ចោល​សម្ភារៈ​នានា​ទាំង​នោះ​របស់​អ្នកយក​ព័ត៌មាន ដោយ​ត្រូវ​សហការ​ពេញលេញ​ផ្តល់ព័ត៌មាន​ដល់​អ្នកសារព័ត៌មាន ដើម្បី​រួមគ្នា​លើកកម្ពស់ «​សិទ្ធិ​ទទួល បាន​ព័ត៌មាន​» និង​លើកកម្ពស់​ការផ្សព្វផ្សាយ​ព័ត៌មាន ដែល​មាន​គុណប្រយោជន៍​ដល់​សាធារណៈជន​។​
​បើតាម​សេចក្តីថ្លែងការណ៍​ដដែល សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​ទៅលើ​នីតិវិធី និង​ចំណាត់ការ​នានា​របស់​តុលាការ​ចំពោះ​រឿងក្តី​ខាងលើ​នេះ​៕

​ធ្វេី​សេចក្ដីរាយការណ៍​ដោយ​អង្គភាព​សារព័ត៌​មាន និង​គេហទំព័រ​ខ្មែរ​អច្ឆរិយ​: http://www.khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com